ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង ស្រី​ណូ ប្រកាស​យក​កូន​ទី​២ ក្រោយ​កូន​ដំបូង​​ទទួល​បាន​ដោយ​ការ​ចាក់​មេជី​វិត

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​ប្រកាស​ត្រៀមខ្លួន​យក​កូន​ទី​២​បន្ថែម​ទៀត បន្ទាប់​ពី​កូនស្រី​ដំបូង​ដែល​នាង​ទទួល​បាន​ដោយ​ការ​ចាក់​មេជី​វិត ខ​ណៈពេល​បច្ចុប្បន្ន​កូន​ដំបូង​របស់​នាង​កំពុង​តែ​លូតលាស់​ប្រកបដោយ​ភាព​ស្រស់​ស្អាត ។ ទន្ទឹម​នឹង​ត្រៀម​យក​កូន​ទី​២​នេះ…

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​ប្រកាស​ត្រៀមខ្លួន​យក​កូន​ទី​២​បន្ថែម​ទៀត បន្ទាប់​ពី​កូនស្រី​ដំបូង​ដែល​នាង​ទទួល​បាន​ដោយ​ការ​ចាក់​មេជី​វិត ខ​ណៈពេល​បច្ចុប្បន្ន​កូន​ដំបូង​របស់​នាង​កំពុង​តែ​លូតលាស់​ប្រកបដោយ​ភាព​ស្រស់​ស្អាត ។

ទន្ទឹម​នឹង​ត្រៀម​យក​កូន​ទី​២​នេះ វ៉ាង ស្រី​ណូ បាន​សម្រេច​ផ្អាក​ការ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​មួយ​រយៈ ដើម្បី​ថែ​សុខភាព​ឲ្យ​បាន​ល្អ នៅ​មុន​ពេល​ដែល​នាង​នឹង​ពពោះ​ សម្រាលកូន​ទី​២​នា​ពេល
​ឆាប់​ៗ​ខាង​មុខ​នេះ ។

តាម​រយៈ​សំ​ណេ​រដែ​លសរ​សេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​អតីត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​​ស៊ី​នាង វ៉ាង ស្រី​ណូ បាន​អះអាង​ថា សូម​ប្រកាស់​ខ្ញុំ​រក្សា​សិ​ល​ប្រាំ​ហើយ ! ឈប់​ទទួល​
អា​ហ្វែ​ផឹកស៊ី​គ្រប់​ប្រភេទ​ពី​ពេល​នេះ​តទៅ​ ព្រោះ​ត្រូវ​ត្រៀមខ្លួន​ធ្វើ​ម្តាយ​គេ​ជា​លើក​ទី​2 នាង​ទ្រូ​ក​នឹង​ក្លាយជា​បងស្រី​គេ​ឆាប់​ៗ​នេះ ។

តាម​រយៈ​ការ​លើក​ឡើង​ខាងលើ​នេះ​គេ​គិត​ថា សម្រាប់​កូន​ទី​២​នេះ វ៉ាង ស្រី​ណូ នឹង​បន្ត​ចាក់​មេជី​វិត​ទៀត ព្រោះ​រហូត​មក​ទល់​នា​ពេល​នេះ​នាង​នៅ​មិន​ទាន់​បង្ហាញមុខ​បុរស​ជា​ស្វាមី ឬ​ដៃគូ​ជីវិត​ណា​មួយ​នៅឡើយ​ទេ ខ​ណៈ​ពេល​ដែល​កូន​ដំបូង​របស់​នាង​នា​ពេល​នេះ​ក៍​ទទួល​បាន​ដោយ​ការ​ចាក់​មេជី​វិត​នេះ​ដូច​គ្នា ។

យ៉ាងណា​បន្ទាប់​ពី​បង្ហោះ​សំ​ណេ​រ​ទម្លាយ​ពី​ការ​ពពោះ​កូន​ទី​២​ពី​សំណាក់​នាង វ៉ាង ស្រី​ណូ នា​ពេល​នេះ គេ​បានឃើញ​មិត្តភក្តិ​របស់​នាង​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន​ដោយ​សម្តែង​ការ​អបអរសាទរ និង​ចង់​ឃើញ​មុខ​កូន​ទី​២​របស់​នាង​ឆាប់​ៗ ក្នុង​ពេល​ដែល​កូន​ដំបូង​របស់​នាង​សម្រាល​មក​ប្រកបដោយ​សុខភាព​ល្អ និង​ភាព​ស្រស់​ស្អាត ។

គួរ​បញ្ជាក់​ថា អតីត​តារា​សម្តែង វ៉ាង ស្រី​ណូ បាន​សម្តែង​រំភើបចិត្ត​ឥត​ឧបមា​ បន្ទាប់​ពី​សម្រាល​បានកូន​ស្រី​ម្នាក់​ប្រកបដោយ​សុវត្ថិភាព​កាលពី​អំឡុង​ឆ្នាំ​២០២៤​កន្លង​ទៅ ទោះបីជា​ជីវិត​នាង​គ្មាន​ដៃគូ​
ឬ​ស្វាមី​និង​គេ ប៉ុន្តែ​កូនស្រី​ម្នាក់​នេះ​ត្រូវ​បាន​នាង​ចាត់​ទុក ​គឺជា​ចំណងដៃ​ធំ​បំផុត​សម្រាប់​នាង​ក្នុង​ជីវិត ។

អតីត​តារា​ស្រី​រូប​នេះ​បាន​សម្តែង​ក្តី​រីករាយ​នៅ​ក្នុង​ការ​ទទួលយក​កូនស្រី​របស់​នាង​នា​ពេល​នេះ​ដោយ​មិន​ខ្វល់​ពី​ពាក្យ​សម្តី​ដែល​មហាជន​មួយ​ចំនួន​ដែល​ចំអន​មានកូន​អត់​ប្តី និង​មិន​ជឿ​ថា​ កូន​របស់​នាង ​គឺជា​កូន​ដែល​កើត​ចេញពី​ការ​បញ្ចូល​មេជី​វិត​ឡើយ ។

វ៉ាង ស្រី​ណូ ធ្លាប់​បាន​លើក​ឡើង​ថា វ៉ាង ស្រី​ណូ នាង​មានកូន​ដោយ​មិន​មាន​ស្វា​មីនោះ​ឡើយ គឺ​នាង​យក​កូន​តាម​បែប​វិទ្យាសាស្ត្រ (​ចាក់​មេជី​វិត​) ហើយ​ក្នុង​ការ​ពរ​ពោះ​នេះ​នាង​មានសំណាង​ព្រោះ​មិន​ចាញ់ សុខ​ភាពរឹងមាំ អាច​ធ្វើ​ដំណើរ​ហោះហើរ​បាន​គ្រប់​ប្រទេស ទាំង​អាស៊ី អឺរ៉ុប អាម៉េរិក​។

នាង​ថា ពេល​នាង​មាន​ផ្ទៃពោះ​នាង​រីករាយ មិន​បាក់ទឹកចិត្ត​ដូច​ម្តាយ​ពរ​ពោះ​មួយ​ចំនួន​ធ្វើការ​បាន​ធម្មតា ខ​ណៈ​ពេល​នាង​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អ្វី​បើកចំហរ មាន​ទំនួល​ខុស​ត្រូវជា​មនុស្ស​វិជ្ជមាន​ហើយ រឿង​ប្តី នាង​មិន​ដែល​គិត​ថា​ចង់បាន​ឡើយ ដោយ​នាង​ជា​មនុស្ស​មាន​ម្ចាស់​ការ​លើ​ខ្លួនឯង​មាន​ក្តី​សុខ​នឹង​ប្រើ​ជីវិត​ឯករាជ្យ​បែប​នេះ ព្រោះ​នេះ​ជា​សម័យ​ស្ត្រី​ខ្លាំង​។

នាង​បញ្ជាក់​ថា ការយ​កកូន​តាម​បែប​វិទ្យាសាស្ត្រ​របស់​នាង​នា​ពេល​នេះ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ខ្មែរ ចេះ​ផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង រឹង​មាំ​ឡើង​កុំ​ទន់ជ្រាយ រឿង​អ្វី​ក៏​ស្ត្រី​អាច​ធ្វើ​បាន​ដែរ ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន កុំ​បាក់ទឹកចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ