ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀក​ចូល​ឆ្នាំ​ចិន ជំនួប​ក្រុម​អ្នកបើកបរ​គំរូ​របស់ ដា​ហ្ស បាន​ទាំង​ចំណេះដឹង បាន​ទាំង​អាំង​ប៉ាវ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ រដូវ​កាល​ចូល​ឆ្នាំ​ចិន​កាន់តែ​ខិត​ជិត​មក​ដល់ ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ប្រាកដជា​មមាញឹក​ជាង​មុន ជា​ពិសេស​សម្រាប់​បងប្អូន​អ្នក​រត់​កង់​បី ដែល​ត្រូវ​ដឹក​អតិថិជន​ទៅ​ទីតាំង​ផ្សេង​ៗ ​។ គិតគូ​ពី​សុវត្ថិភាព​អ្នកបើកបរ​នៅ​លើ​ដងផ្លូវ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស…

រាជធានីភ្នំពេញ​ ៖ រដូវ​កាល​ចូល​ឆ្នាំ​ចិន​កាន់តែ​ខិត​ជិត​មក​ដល់ ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ប្រាកដជា​មមាញឹក​ជាង​មុន ជា​ពិសេស​សម្រាប់​បងប្អូន​អ្នក​រត់​កង់​បី ដែល​ត្រូវ​ដឹក​អតិថិជន​ទៅ​ទីតាំង​ផ្សេង​ៗ ​។ គិតគូ​ពី​សុវត្ថិភាព​អ្នកបើកបរ​នៅ​លើ​ដងផ្លូវ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស បាន​រៀបចំ​ការ​ជួបជុំ​យ៉ាង​ពិសេស​មួយ ជាមួយ​បងប្អូន​អ្នក​រត់​កង់​បី ដើម្បី​សួរសុខទុក្ខ ចែករំលែក​ចំណេះដឹង​បន្ថែម​ពី​ច្បាប់​ចរាចរណ៍ ក៏​ដូច​ជា​ការ​យោគយល់​អា​ធ្យា​ស្រ័យ​គ្នា​អំឡុង​ពេល​បុណ្យ​ទាន​នេះ ​។

មិន​ត្រឹមតែ​ជំនួយស្មារតី​ក្នុង​ការ​បើកបរ បន្ថយ​ភាព​ងងុយ និង​បន្សាប​ជាតិ​ស្រវឹង​ប៉ុណ្ណោះ​ទេ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្កើត​បរិយាកាស​ជួបជុំ​ដ៏​ស្និទ្ធស្នាល​មួយ ប្រមូលផ្តុំ​បងប្អូន​អ្នក​រត់​កង់​បី​ជា​ច្រើន​រយ​គ្រឿង​នៅ​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​មានការ​ចែករំលែក​ដោយ​ផ្ទាល់​ពី​កម្លាំង​ជំនាញ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏​ដូច​ជា​វិធី​បើកបរ​ឱ្យ​មាន​សុវត្ថិភាព​សម្រាប់​ម៉ូតូ​កង់​បី ​។ បទ​ពិសោធន៍​ថ្មី​ប្លែក​ក្នុង​រោងចក្រ​លំដាប់​ពិភពលោក មាន​ទាំង​ការ​ដើរ​ទស្សនកិច្ច​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុងស្រុក បូក​ផ្សំ​នឹង​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ពិសា​អាហារ​ថ្ងៃត្រង់​ផង បង្កើត​ជា​បរិយាកាស​ជួបជុំ​ដ៏​ស្និ​ទ​ស្នាល​មួយ សម្រាប់​បងប្អូន​អ្នក​រត់​កង់​បី​ដែល​បាន​ចូលរួម ​។

ក្នុង​ឱកាស​អបអរសាទរ​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ ដា​ហ្ស ក៏​បាន​នាំ​បងប្អូន​អ្នក​រត់​កង់​បី​ទាំងអស់ ជិះ​មក​ទទួលយក​សំណាង​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ជាមួយ​សកម្មភាព​ចាប់​អាំង​ប៉ាវ​កំណប់​នៅ​ផ្សារ​ទំនើប ២៧១ មេ​ហ្គា ម៉​ល ដែល​មាន​រង្វាន់​ជា​ច្រើន​សម្រាប់​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ជំនួប​អ្នកបើកបរ​គំរូ​ដា​ហ្ស​។ ដា​ហ្ស ផលិតផល​ខ្មែរ នាំ​សំណាង​ហេង​ៗ​ជូន​បងប្អូន​មុន​ចូល​ឆ្នាំ​ចិន ​។

ដា​ហ្ស ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខ្លាំង ​! ៕ អត្ថបទសហការ