ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាតា​រា​សិច​ស៊ី​ម្នាក់ តែ​ពេល​នេះ ដួង ម៉ា​និ​ច បាន​​លះបង់​កោរសក់​៣​លើក​ដើម្បី​កាន់សីល​បួស​​ក្នុង​ព្រះពុទ្ធ​សាសនា

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ដួង ម៉ា​និ​ច បាន​បង្ហាញ​ពី​ការ​កោរសក់​ចំនួន​៣​លើក ដោយ​មិន​មានការ​ស្តាយស្រណោះ បន្ទាប់​ពី​អតីត​តារា​សម្តែង​រូប​នេះ បាន​លះបង់​ការងារ​សិល្បៈ​ស្ទើរ​ទាំងស្រុង ដោយ​​ចាប់​យក​ផ្លូវ​ព្រះធម៌​ជំនួស​វិញ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ដួង ម៉ា​និ​ច បាន​បង្ហាញ​ពី​ការ​កោរសក់​ចំនួន​៣​លើក ដោយ​មិន​មាន
ការ​ស្តាយស្រណោះ បន្ទាប់​ពី​អតីត​តារា​សម្តែង​រូប​នេះ បាន​លះបង់​ការងារ​សិល្បៈ​ស្ទើរ​ទាំងស្រុង ដោយ​​ចាប់​យក​ផ្លូវ​ព្រះធម៌​ជំនួស​វិញ ដើម្បី​រក្សា​សេចក្តី​ស្ងប់ ក្រោយ​ពី​នាង​បាន​សម្រេច​រៀប​ការ​មានគ្រួសារ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។

ធ្លាប់​ជា​តារា​សម្តែង​បែប​សិច​ស៊ី អ្នក​នាង ដួង ម៉ា​និ​ច ហាក់​មិន​មានការ​សោកស្តាយ​នូវ​រូប​សម្រស់​របស់​ខ្លួន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ដោយសារ​មានការ​ស្រឡាញ់ និង​មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ផ្លូវ​ព្រះធម៌ អ្នក​នាង​បាន​ហ៊ាន​លះបង់​ដោយ​ការ​កោរសក់​ចំនួន​៣​លើក​ជាប់​ៗគ្នា ។

ការ​សម្រេច​កោរសក់​ចំនួន​៣​លើក​ពី​អ្នក​នាង ដួង ម៉ា​និ​ច នា​ពេល​នេះ ត្រូវ​បាន​អ្នក​នាង​អះអាង​ថា គោលបំណង​របស់​នាង គឺ​ធ្វើ​ឡើង​ន័យ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​បានដឹង​នូវ​អត្ថ​សេចក្តី​នៃ​ព្រះធម៌​នោះ​ផង​ដែរ ។

ដួង ម៉ា​និ​ច បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា បូជា​សក់​លើក​ទី​1 នៅ​ថ្ងៃ​13.12.25ឧបាសក​ឆាត នឹង​ប៉ា​ម៉ាក់ បងប្អូន កោរសក់​ឱ្យ​លើក​ទី​2 នៅ​ថ្ងៃ 20.01.26 ម៉ាក់​នឹង លោក​យាយ​រស់​កោរ​ឱ្យ​លើក​ទី​3​នេះ នៅ​ថ្ងៃ​ទី​02.02.26 កោរ​ខ្លួនឯង នៅ​ថ្ងៃ​ពិធីបុណ្យ​មាឃបូជា​ប​ត្ថ​ន​គាថា ឥ​មិ​នា បុញ្ញ​ក​ម្មេន​, បុ​ម​ភា​វា អ​នាគ​តេ​សីលវតី បញ្ញវតី , បព្វ​ជេ​យ្យំ ច សាស​នេ សប្បុ​រិ​សំ ច សេវា​មិ , ត​ស្ស ធ​ម្មំ សុ​ណា​ម​ហំត​ស្ស អ​ត្ថំ វិ​ជានា​មិ​, បា​បុ​ណេ អម​តំ បទំ ។

អ្នក​នាង​បញ្ជាក់​ថា ដោយ​បុញ្ញកម្ម​នេះ ខ្ញុំ​សូម​បាន​អត្តភាព​ជា​បុស​ក្នុង​កាល​អនាគត ជា​អ្នកមាន​សីល មាន​បញ្ញា​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ផង បាន​សេពគប់​នូវ​សប្បុរស​ផង បាន​ស្តាប់​នូវ​ធម៌​របស់​សប្បុរស​នោះ​ផង បានដឹង​នូវ​អត្ថ​សេចក្តី​នៃ​ព្រះធម៌​នោះ​ផង​សូម​ដល់​នូវ​ព្រះ​និព្វាន​ដែល​មិន​មាន​សេចក្ដីស្លាប់​ផង ។

គួរ​បញ្ជាក់​ថា តារា​សម្តែង​នាង ដួង ម៉ា​និ​ច ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​តារា​សម្តែង​សិច​ស៊ី​មួយ​រូប​បាន​លះបង់​ការងារ​សិល្បៈ​របស់​ខ្លួន ស្ទើរតែ​ទាំងស្រុង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​នាង​បាន​សម្រេចចិត្ត​ចូល​រោងការ​មាន​ស្វាមី​ជាមួយ​បុរស​ដែល​ជា​អ្នកផលិត​មាតិកា​ដ៏​ល្បី​តាម​បណ្តាញ​សង្គម​មួយ​រូប ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ