រាជធានីភ្នំពេញ ៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយសារឆ្លងឆ្លងជាមួយលោក យូ ឌីស្កូ ដោយលោកបានស្នើសុំអោយអ្នកនាងជួយជាលើកទី២ បន្ទាប់ពីជំងឺខូចក្រលៀនរបស់លោករើឡើងជាថ្មីម្តងទៀត ។

ការស្នើសុំពីលោក យូ ឌីស្កូ ទៅកាន់អ្នកនាង ចន ច័ន្ទលក្ខិណា នាពេលនេះធ្វើឡើង បន្ទាប់ពីអ្នកនាងធ្លាប់បានជួយលោកម្តងមកហើយ កាលពីអ្នកនាងនៅជាប្រធានសមាគមសិល្បករខ្មែរ ។
យ៉ាងណា ក្រោយឃើញសារសម្លេងដែលលោក យូ ឌីស្កូ ផ្ញើមកដោយរៀបរាប់ពីស្ថានភាពជំងឺរបស់លោកនាពេលនេះ បានធ្វើអោយអ្នកនាង ចន ច័ន្ទលក្ខិណា រន្ធត់ចិត្តបទប់ទឹកភ្នែកមិនបាន
ខណៈពេលដែលអ្នកនាងក៏បានអំពាវនាវដលសប្បុរសជននានាមេត្តាជួយលោក យូ ឌីស្កូ ផង ។
ជាមួយនឹងការទម្លាយសម្លេងរបស់លោក យូ ឌីស្កូ បង្ហោះលើបណ្តាញសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា បានភ្ជាប់ជាមួយសំណេរថា ខ្ញុំទប់ទឹកភ្នែកអត់បាន និងពាក្យថា ជួយខ្ញុំផងមុំអើយ ខ្ញុំសុំពឹងពាក់មុំឯងជាលើកទីពីរ ខ្ញុំអត់ដែលភ្លេចគុណបុណ្យមុំឯងទេ អាណិតណាស់ កំព្រាឪពុកម្តាយ ហើយមានជំងឺប្រចាំកាយទៀត ។

បងប្អូនអើយ សូមជួយលោក យូ ឌីស្កូផង គាត់មានបញ្ហាក្រលៀនម្តងទៀត ហើយត្រូវលាងឈាម 3ថ្ងៃម្តង ។ អ្នកនាងបន្តថា ឥឡូវគាត់កំពុងព្យាបាលនៅប្រទេសឥណ្ឌា ដើម្បីពិនិត្យនិងរង់ចាំលទ្ធផលត្រូវវះកាត់ ឬព្យាបាលបែបណា តែពេលនេះពេទ្យថាសង្ឃឹមតែ 50% ទេ បើមានលទ្ធភាពប្តូរគាត់អាចប្រសើរវិញបាន តែពេលនេះគាត់អស់លទ្ធភាពហើយ ព្រោះគាត់សម្រាកព្យាបាលទីនោះយូរមកហើយ ហើយត្រូវបន្តការព្យាបាលនៅទីនោះពី 3 ខែទៅកន្លះឆ្នាំ សូមបងប្អូនជួយគាត់ម្នាក់បន្តិចៗផងបងប្អូន ។
គួរបញ្ជាក់ថា តារាសម្តែងជើងចាស់លោក យូ ឌីស្កូ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅប្រទេសឥណ្ឌាបន្ទាន់ ដើម្បីព្យាបាលនដោយសារជាតិពុលឡើងខ្លាំងកំរិតធ្ងន់ ។ លោក យូឌីស្កូ បានធ្លាក់ខ្លួនឈឺតាំងពីអំឡុងចុងឆ្នាំ២០១៧ ដោយសារលោកកើតមានជំងឺជាច្រើនស្ថិតក្នុងកម្រិតធ្ងន់ធ្ងររួមមានក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់នោះ ប៉ុន្តែជាភ័ព្វសំណាងលោកបានទទួលការវះកាត់ដោយជោគជ័យក្នុងការប្តូរក្រលៀននៅប្រទេសឥណ្ឌា ។

កន្លងមក តារាចម្រៀង និងជាមិត្តភក្តិដ៏ជិតស្និតអ្នកនាង ទូច ស្រីល័ក្ខ ធ្លាប់បានគូសបញ្ជាក់ថា សម្រាប់ថវិការក្នុងការចំណាយព្យាលបាលរបស់លោក យូ ឌីស្កូ ទាំងអស់នៅឯមន្ទីរពេទ្យប្រទេសឥណ្ឌាគឺសរុបជាទឹកប្រាក់ជិត ៧ម៉ឺនដុល្លារ ក្នុងនោះថវិកាមួយចំនួនធំគឺបានមកពីជំនួយឧបត្ថម្ភដ៏ខ្ពស់ខ្ពស់របស់សម្តេចទាំង២ និងមួយចំនួយទៀតបានពីសមាគមន៍សិល្បៈករខ្មែរ ដែលមានអ្នកនង ចន ច័ន្ទលក្ខិណា ជាប្រធាន។

យ៉ាងណា បើតាមអ្នកនាង ស្រីលក្ខ៍ បើទោះបីពេលនេះលោក យូ ឌីស្កូ បានជោគជ័យក្នុងការព្យាបាលក៏ដោយតែលោកនៅតែត្រូវការចាំបាច់រាល់ការឈឺឆ្អាលរបស់បងប្អូន ព្រោះលោកត្រូវការសម្រសករយៈពេលវែង ដើម្បីថែទាំសុខភាពឲ្យដូចដើម ណាមួយលោកត្រូវការថវិកាចំណាយថ្នាំរាល់៦ខែម្តង ព្រោះរបស់របរមានផ្ទាល់ខ្លួននិងឡានលោកបានលក់ឡៃឡុងមើលជំអឺអស់ហើយ ។
គិតមកមកទល់ពេលនេះមានរយៈជាង៧ឆ្នាំមកហើយដែលតារាសម្តែងលោក យូ ឌីស្កូ បានវះកាត់ប្តូរក្រលៀនបានជោគជ័យ ដោយទើបតែពេលថ្មីៗនេះប៉ុណ្ណោះស្ថានភាពជំងឺរបស់លោកបានរើឡើងជាថ្មីឡើងវិញ ទើបក្រុមគ្រួសារបញ្ជូនលោកទៅសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌាជាថ្មីម្តងទៀត ។

យ៉ាងណា ក្រោយពេលទទួលដំណឹងលោក យូ ឌីស្កូ កំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌាដោយសារជំងឺចាស់រើឡើងជាថ្មីនាពេលនេះ គេក៏បានឃើញមានសប្បុរស នានា សិល្បះករ ក៏ចូលរួមជួយឧបត្ថម្ភជាបន្តបន្ទាប់ ហើយជាពិសេស ប្រធានសមាគមសិល្បករខ្មែរ គឺលោកជំទាវ ស្រីតូច ចំណាន ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល និងថវិកាសមាគមចំនួន៨០ម៉ឺន
រៀល ៕


ចែករំលែកព័តមាននេះ