ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ធម្មជាតិ ទឹក​បឹង​យក្ស​ឡោម ប្រែ​ពី​ថ្លា​មក​ល្អក់​ជា​លើក​ទី​៣ មាន​ប្រផ្នូល​មិនសូវ​ល្អ

10 ម៉ោង មុន

ខេត្តរតនគិរី ៖ ទឹក​បឹង​យក្ស​ឡោម ប្រែ​ពី​ថ្លា ទៅ​ជា​ល្អក់ ជា​លើក​ទី​៣​ហើយ​។ ការ​ប្រែប្រួល​ទឹក​បឹង​យ​ក្យ​ឡោម​ពី​ថ្លា​មក​ល្អក់​នេះ បាន​កើតឡើងចាប់តាំងពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦​មក…

ខេត្តរតនគិរី ៖ ទឹក​បឹង​យក្ស​ឡោម ប្រែ​ពី​ថ្លា ទៅ​ជា​ល្អក់ ជា​លើក​ទី​៣​ហើយ​។ ការ​ប្រែប្រួល​ទឹក​បឹង​យ​ក្យ​ឡោម​ពី​ថ្លា​មក​ល្អក់​នេះ បាន​កើតឡើងចាប់តាំងពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦​មក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​មន្ត្រីរាជការ​ទូ​ទាំង​ខេត្ត ។

លោក វ៉េ​ន ចិក អនុប្រធាន​រមណីយដ្ឋាន​បឹង​យក្ស​ឡោម នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ២០២៦ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា ករណី​ទឹក​បឹង​យក្ស​ឡោម ជា​បាតុភូត​ធម្មជាតិ ប្រែ​ពី​ថ្លា​មក​ល្អក់​ជា​លើក​ទី​៣ រួច​មក​ហើយ រួម​មាន​៖
លើក​ទី​១ ៖ កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៩
លើក​ទី​២ ៖ កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១១
លើក​ទី​៣ ៖ កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ ។

លោក​បន្ត​ថា កាល​ឆ្នាំ​១៩៩៩ បាត​តុ​ភូត​​ធម្មជាតិ​ កើតឡើង​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត ដោយ​សង្កេត​ឃើញ​មា​នប​ច្ឆា​ទាំង​តូច​ទាំង​ធំ​ងាប់​រាយ​ប៉ាយអណ្តែត​ព្រោងព្រាត​នៅ​លើ​ផ្ទៃ​ទឹក​បឹង​នោះតែ​ម្តង​។ ដោយឡែក មក​ដល់​ឆ្នាំ​២០១១ បាតុភូត​នេះ បាន​កើតមក​ម្តងទៀត ពោល​គឺ​រយៈពេល​១២​ឆ្នាំ​។
រហូត​មក​ដល់​ឆ្នាំ​២០២៦​នេះ បាតុភូត​ធម្មជាតិ មាន​រយៈពេល​១៥​ឆ្នាំ កើតឡើងទៀត ប៉ុន្តែ​មិនឃើញ​មា​នប​ច្ឆា​ងាប់​ច្រើន នោះ​ទេ ។

លោក​បញ្ជាក់​ថា ក្រោយ​បាតុភូត​ធ្ម​ជាតិ​កើតឡើង​បែប​នេះ តាម​ការ​យល់​ឃើញ​តាម​ជំនឿ និង​ជា​ប្រពៃណី​ទំនៀមទម្លាប់​នោះ លោក​ថា វា​ជា​ប្រផ្នូល មិនសូវ​ល្អ ចំពោះ​ប្រទេស​ជាតិ ឬ​នៅ​ក្នុង​សហគមន៍​នោះ​ឡើយ ។

ទាក់ទង​នឹង​បឹង​យក្ស​ឡោម ដែល​ប្រែ​ពី​ថ្លា មក​ល្អក់​ខុសធម្មតា លោក ព្រី​ម សំបូរ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៦ មក​រា​នេះ បាន​បញ្ចា​ក់ថា ខាង​ក្រុមបច្ចេកទេស​ជំនាញ​បរិស្ថាន​ខេត្តរតនគិរី បាន​យក​សំណាក់​មក​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ហើយ ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ដឹង​ទេ ប្រហែលជា​១​ស​ប្តា​ហ៍ អាច​ដឹង​ល​ទ្ឋ​ផល ។ ករណី​បាតុភូត​ធម្មជាតិ​កើតឡើង​ក្នុង​ឆ្នាំ​២០២៦​នេះ ចំពោះ​ផល​ប៉ះពាល់​ដល់​ហ្វូង​ប​ច្ឆា ដូច​ជា​ពុំ​ទាន់​មាន​នោះ​ទេ ។

បឹង​យក្ស​ឡោម​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ ដ៏​ស្រស់​ផូរផង់ ស្ថិត​នៅ​ក្នុងភូមិ​ឡូ​ន សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។ បច្ចុប្បន្ន​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​គ្រប់​រដូវ​កាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ