ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​នឹកនា​រឿង​ស្នេហា​! សំ ប៉ូ​លី​ដា ប្រកាស​បិទ​​បេះដូង​ត្រឹម​អាយុ​៥២​ឆ្នាំ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​យេ​យេ​សិច​ស៊ី អ្នក​នាង សំ ប៉ូ​លី​ដា បាន​ប្រកាស​បិទ​បេះដូង​ត្រឹម​អាយុ​៥២​ឆ្នាំ ដោយ​មិន​នឹកនា​រក​គូស្រករ​ថ្មី​នោះ​ឡើយ ខណៈ​ពេល​ដែល​អ្នក​នាង​បាន​ពើបប្រទះ​នូវ​រឿង​ស្នេហា​មិន​សមប្រកប​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​នោះ ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​យេ​យេ​សិច​ស៊ី អ្នក​នាង សំ ប៉ូ​លី​ដា បាន​ប្រកាស​បិទ​បេះដូង​ត្រឹម​អាយុ​៥២​ឆ្នាំ ដោយ​មិន​នឹកនា​រក​គូស្រករ​ថ្មី​នោះ​ឡើយ ខណៈ​ពេល​ដែល​អ្នក​នាង​បាន​ពើបប្រទះ​នូវ​រឿង​ស្នេហា​មិន​សមប្រកប​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​នោះ ។

គិត​មក​ដល់​ពេល​នេះ បើ​ទោះបីជា​អ្នក​នាង សំ ប៉ូ​លី​ដា មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច ប៉ុន្តែ​អ្នក​នាង នៅ​មិន​ទាន់​ងាក​ទៅ​ណា​ឆ្ងាយ ឬ​បញ្ចប់​អាជីព​សិល្បៈ​របស់​ខ្លួន​ឡើយ ពោល​អ្នក​នាង​នៅ​តែ​ទទួល​ច្រៀង​តាម​ភោជនីយដ្ឋាន ឬ​ក៏​កម្មវិធី​នានា​ប្រសិនបើ​មានការ​ហៅ និង​តម្រូវការ ។

យ៉ាងណា ពាក់ព័ន្ធ​ទៅ​បញ្ហា​ការ​យក​គ្រួសារ​ថ្មី​នោះ ត្រូវ​បាន​អ្នក​នាង​អះអាង​ថា បច្ចុប្បន្ន​នាង​មិន​គិត​រឿង​នេះ​ទៀត​ឡើយ ដោយសារ​វ័យ​កាន់តែ​ចាស់ កូន​ក៏​ធំ​ៗ ហើយ​គួប​ផ្សំ​នឹង​រូប​នាង​ធ្លាប់​ជួប​រឿង​ស្នេហា​មិន​សមប្រកប​នា​ពេល​កន្លង​មក​ផង​នោះ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង សំ ប៉ូ​លី​ដា បាន​លើក​ឡើង​ថា រឿង​គូស្រករ​ថ្មី​នេះ គឺ​អ្នក​នាង​មិន​គិត​ទៀត​ឡើយ ដោយសារ​អ្នកមាន​វ័យ​កាន់តែ​ជ្រេ ហើយ​កូន​ៗ​ធំ​អស់ហើយ ។

អ្នក​នាង​បន្ត​ថា អ្នក​នាង​ចង់​នៅ​ខ្លួន​មួយ​មាន​ឯករាជ្យ ហើយ​ណាមួយ​ខ្លាច​យក​មួយ​ហើយ មួយ​ទៀត​ដូច​ដើម គឺ​ខ្លាច​ដូច​អ​ញ្ចឹ​ង ដូច្នេះ អ្នក​នាង​សម្រេច​បញ្ចប់រឿង​គូស្រករ​នេះ​ត្រឹម​អាយុ​៥២​ឆ្នាំ​នា​ពេល​នេះ ។

យ៉ាងណា បើ​តាម​អ្នក​នាង សំ ប៉ូ​លី​ដា កន្លង​មក អ្នក​នាង​ក៏​មាន​អ្នក​តាម​ស្រឡាញ់ដែរ ដោយ​មាន​ទាំង​ចាស់ និង​ក្មេង ប៉ុន្តែ​អ្នក​នាង​មិន​ចាប់អារម្មណ៍ ដោយ​អ្នក​នាង​គិត​ថា យើង​ជា​អ្នកសិល្បៈ​មាន​វ័យ​កាន់តែ​ចាស់​ហើយ ហើយ​ណាមួយ​យើង​ក៏​មានកូន​ធំ​ទន្ទឹមខ្លួន​រួច​ដែរ ។

អ្នក​នាង សំ ប៉ូ​លី​ដា បាន​អះអាង​បន្ថែម​ថា អ្នក​នាង​បាន​បែកបាក់​ស្វាមី​តាំងពី​ឆ្នាំ​២០១៨ ដែល​គិត​មក​ទល់​នា​ពេល​នេះ មាន​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ក្នុង​ពេល​ចំណងអាពាហ៍ពិពាហ៍​របស់​អ្នក​នាង គឺ​ទទួល​បានកូន​ចំនួន​២​នាក់ ។

អ្នក​នាង​បញ្ជាក់​ថា បច្ចុប្បន្ន​កូន​ទាំង​ពីរ​របស់​អ្នក​នាង​កំពុង​រស់នៅ​ជាមួយ​អតីត​ស្វាមី ប៉ុន្តែ​ទំនេរ​គឺ​អ្នក​នាង​ក៏​ទៅ​លេង​កូន និង​យក​កូន​មក​លេង ក្នុង​ពេល​ដែល​អ្នក​នាង និង​អតីត​ស្វាមី​ក៏​នៅ​រាប់អាន​គ្នា​ធម្មតា​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ