អ្នកនាំពាក្យក្រសួថការពារជាតិបានថ្កោលទោសចំពោះជនជ្រុលនិយមថៃ ដែលបានវាយធ្វើបាបមកលើពលករកម្ពុជានៅប្រទេសថៃ ហើយសូមអោយថៃចាប់ខ្លួនពួកទាំងនោះផ្តន្ទាទោសតាមច្បាប់។
ស្ថានភាពធ្ងន់ធ្ងរនៃការវាយប្រហាររបស់ថៃមកលើកកម្ពុជា បានធ្វើអោយកម្មកររហូតដល់៤០ម៉ឺននាក់ ចាកចេញពីប្រទសថៃ ដើម្បីសុវ្ថិភាព។ កាវាយប្រហាររបស់ថៃនៅតែកើតមាន រហូតដល់ម៉ោង១១ព្រឹកនេះ។ ទន្ទឹមជាមួយគ្នានោះ សារព័ត៌មានថៃក៏បានបិទមិនអោយកម្ពុជាមើលឃើញ។
អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា បើទោះបីជាមេដឹកនាំនៃប្រទេសទាំងពីរនឹងជួបគ្នានៅថ្ងៃនេះ នៅទីក្រុង កូឡា ឡាំពួរប្រទេស ម៉ាឡេស៊ីក្តី។
ឧត្តមសេនីយ៍ឯក ម៉ា លីសុជាតិតា បានប្រាប់សារព័ត៌មានថា តាំងពីម៉ោងជាង៣ព្រឹក រហូតដល់ម៉ោង ជាង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា គឺថៃនៅតែបន្តវាយប្រហារខ្លាំងក្លា មកលើតំបន់មួយចំនួននៅកម្ពុជា។
ទន្ទឹមជាមួយគ្នានោះ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ថៃបានវាយប្រហារដោយប្រើដ្រូនផ្សាយពុលបាញ់ពីយន្តហោះគ្រាប់បែកចង្កោម និងបាញ់ផ្លោងកាំភ្លើងធំផងដែរ ។
ចែករំលែកព័តមាននេះ