អ្នកនាំពាក្យ៖ ថៃនៅតែបន្តវា.យ.ប្រ.ហារ ទោះបីជាមេដឹកនាំនឹងជួបគ្នានៅម៉ាឡេស៊ីថ្ងៃនេះរកដំណោះស្រាយ
- ភ្នំពេញ
អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា បើទោះបីជាមេដឹកនាំនៃប្រទេសទាំងពីរនឹងជួបគ្នានៅថ្ងៃនេះ នៅទីក្រុងកូឡាឡាំពួរប្រទេស ម៉ាឡេស៊ីក្តី ។
ឧត្តមសេនីយ៍ឯក ម៉ា លីសុជាតិ តា បានប្រាប់សារព័ត៌មានថា តាំងពីម៉ោងជាង៣ព្រឹក រហូតដល់ម៉ោងជាង៥ព្រឹក ថ្ងៃទី២៨ ខែកក្កដា គឺថៃនៅតែបន្តវាយប្រហារមកលើតំបន់មួយចំនួននៅកម្ពុជាដូចជាតាមាន់ធំ និង តាក្របីជាដើម។
ទន្ទឹមជាមួយគ្នានោះ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ថៃបានវាយប្រហារដោយប្រើដ្រូន ផ្សាយពុលបាញ់ពីយន្តហោះ គ្រាប់បែកចង្កោម និងបាញ់ផ្លោងកាំភ្លើងធំផងដែរ។

ចែករំលែកព័តមាននេះ