ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​៖ យើង​ចង់អោយ​ជម្លោះ​កម្ពុជា​និង​ថៃ​បញ្ចប់​អោយ​បាន​ឆាប់

1 ថ្ងៃ មុន
  • ភ្នំពេញ

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ កក្កដា បាន​បញ្ចេញ​សារ​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កលោក Marco Rubio រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ ថ្ងៃ​ទី 27…

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ កក្កដា បាន​បញ្ចេញ​សារ​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កលោក Marco Rubio រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ ថ្ងៃ​ទី 27 ខែ កក្កដា 2025​បាន​និយាយ​ថា ប្រទេស​កម្ពុជា និង​ថៃ គ្រោង​នឹង​ចាប់ផ្តើម​ការ​ចរចា​កម្រិត​ខ្ពស់ នៅ​ក្នុង​ប្រទេស​​ម៉ា​ឡេ​ស៊ី ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដែល​ជា​ក្តី​សង្ឃឹម​ក្នុង​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​ជា​បន្ទាន់​។

មន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក កំពុង​មាន​វត្ត​មាននៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ជួយ​សម្រួល​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​នេះ​។

ទាំង​លោក​ប្រធានាធិបតី Trump និង​ខ្ញុំ នៅ​តែ​ភ្ជាប់​ទំនាក់ទំនង ជាមួយ​សម​ភាគី​នៃ​ប្រទេស​ទាំង​ពីរ និង​កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ យើង​ចង់ឱ្យ​ជម្លោះ​នេះ​បញ្ចប់​ឱ្យ​បាន​ឆាប់​តាម​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ