ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យសម្តេចតេជោព្រមានអ្នកនាំពាក្យក្រសួងការបទេសថៃឲ្យប្រយ័ត្នប្រយែងក្នុងការនិយាយស្តី

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ បាន​ចេញ​មក​ព្រមាន​ទាំង​យប់ ឱ្យ​លោក Nikorndej Balankura…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ បាន​ចេញ​មក​ព្រមាន​ទាំង​យប់ ឱ្យ​លោក Nikorndej Balankura អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​ថៃ ឲ្យ​ចេះ​ប្រយ័ត្នប្រយែង​ក្នុង​ការ​និយាយ​ស្តី ជា​ពិសេស​ការ​ប្រើ​ពាក្យ «​អ្នក​ជិតខាង​ល្អ​» ខណៈ​ដែល​ប្រទេស​លោក​ឯង​បិទ​ព្រំដែន​ដោយ​ឯកតោភាគី ។

ការ​ព្រមាន​របស់​អ្នកនាំពាក្យ​សម្តេច​តេ​ជោ បាន​ធ្វើ​បន្ទាប់​ពី​លោក Nikorndej Balankura អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​ថៃ បាន​ប្រតិកម្ម​ទៅ​នឹង ការ​ព្រមាន​ជំរុញ​ឱ្យ​បិទ​មិន​ឱ្យ​មានការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ ពី​ថៃ​ចូល​មក​ម​កម្ពុជា តាម​ច្រក​ទាំងអស់ បើ​ថៃ​មិន​បើក​ច្រក​ជា​ប្រក្រតី​ឡើង​វិញ ។

អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​ថៃ បាន​លើក​ឡើង​ថា «​អ្នក​ជិតខាង​ល្អ មិន​គួរ​ធ្វើ​អីចឹង​» ។ ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​ភាគី​ថៃ ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​នៅ​យប់ ថ្ងៃ​ទី​១៦ មិថុនា យ៉ាង​ដូច្នេះ​ថា «​ពិតជា​មិន​ចេះ​ខ្មាស​មែន​!

នៅ​ពេល​សម្តេច​តេ​ជោ ព្រមាន​បិទ​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ លោក Nikorndej Balankura អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​ថៃ ចេះ​និយាយ​ថា អ្នក​ជិតខាង​ល្អ មិន​គួរ​ធ្វើ​អ៊ីចឹង ចុះ​ត្រង់​ប្រទេស​លោក​ឯង បិទ​ព្រំដែន​ដោយ​ឯកតោភាគី តើ​នេះ​ជា​ចរិត​អ្នក​ជិតខាង​ល្អ​មែន​ទេ? ចេះ​បើក​មាត់​ទៅ​រួច? បិទ​ព្រំដែន​ខ្លួនឯង ហើយ​ចង់​ឲ្យ​គេ​ចរចា ខ្លាច​អន់ ហើយ​ចង់​លេង​ការទូត​ខ្សែលើ​គេ​ទៀត​»​។

ឯកឧត្តម ជា ធី​រិ​ទ្ធ បាន​បញ្ជាក់​ជំហ​របស់​សម្តេច​តេ​ជោ ប្រធាន​បក្ស​កាន់​អំណាច​ជា​ថ្មី​ថា «​បិទ​ខ្លួនឯង ត្រូវ​បើក​ខ្លួនឯង ។ ថ្ងៃមុន ព្រមាន​ផ្តាច់​ភ្លើង ខុស​ម្តង​ហើយ​នៅ​មិន​ចេះ​ប្រយ័ត្ន​សម្តី​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ