ស្តាប់ទៅដូចជាចម្លែក ប៉ុន្តែច្បាប់បានចែកថា នរណាក៏ដោយ បើសិនជាបន្ទោរបង់នៅទីសាធារ
ណ: ហើយធ្វើអោយគេឃើញប្រដាប់ភេទ គឺអាចប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ដោយអាចជាប់គុកដល់១ខែផង ។

នរណាម្នាក់ជុះនោមនៅទីសាធារណ: ហើយធ្វើអោយគេឃើញប្រដាប់ភេទនោះ អ្នកនោះអាចនឹងប្រឈមកាត់ទោសបទល្មើសព្រហ្មទណ្ឌដែលហៅថា «បទបង្ហាញកេរភេទ»។ នេះគឺជាការអះអាងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងវីដេអូដែលត្រូវផ្សាយពេលថ្មីៗនេះ ។ ក្នុងវីដេអូនោះ លោក កើត រិទ្ធ បាននិយាយថា ប្រជាពលរដ្ឋខ្លះប្រហែលជាមិនបានដឹងទេថា វាមានចែងក្នុងច្បាប់ជាបទល្មើសទេ ។
លោក កើត រិទ្ធ បានពន្យល់ថា បើសិនជានរណាម្នាក់បទជើងតូចនៅទីសាធារណ: ហើយ អោយគេឃើញប្រដាប់ភេទរបស់គាត់នោះ វានឹងក្លាយជាបទល្មើសដែលត្រូវផ្តន្ទាទោស ។ ចំណែកមាត្រា២៩២នៃក្រមព្រហ្មទណ្ឌបានចែងថា ការបង្ហាញប្រដាប់ភេទជាសាធារណ:អាចជាប់ពិន័យជាប្រាក់ និងឬឃុំខ្លួនពី១ថ្ងៃដល់១ខែ ។
ដូច្នេះ សូមប្រិយមិត្តកុំបន្ទោរបង់តាមទីសាធារណ: ហើយរកបង្គន់អោយបានស្រួលបួលពិសេស អាចទៅរកតាមស្ថានីយប្រេងភាគច្រើន ៕
ចែករំលែកព័តមាននេះ