ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ឆ្នាំរោង រកា និង​មមែ ជាប់​ឈ្មោះ​មុខ​គេ ក្នុង​ការ​មាន​លុយ​ធំ

5 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរោង នារី​ដែល​កើត​ក្នុង​ឆ្នាំរោង មាន​ចរិត​ទន់ភ្លន់ មាន​ខួរក្បាល​ឆ្លាត ថែម​ទាំង​មាន​ទំនាក់ទំនង​សង្គម​ល្អ​ខ្លាំង​។ ជា​ពិសេស គេ​ជា​បុគ្គល​ដែល​ពូកែ​ក្នុង​ការ​វែកញែក​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរោង

នារី​ដែល​កើត​ក្នុង​ឆ្នាំរោង មាន​ចរិត​ទន់ភ្លន់ មាន​ខួរក្បាល​ឆ្លាត ថែម​ទាំង​មាន​ទំនាក់ទំនង​សង្គម​ល្អ​ខ្លាំង​។ ជា​ពិសេស គេ​ជា​បុគ្គល​ដែល​ពូកែ​ក្នុង​ការ​វែកញែក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយ​រៀប​ការ​រួច គេ​ជា​ជំនួយការ​ដ៏​ល្អ​បំផុត​សម្រាប់​ស្វាមី​។

ឆ្នាំរកា

បុរស​ដែល​ចង់បាន​ប្រពន្ធ មនុស្ស​ស្រី​ឆ្នាំរកា ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​។ ទី​១ គេ​មិន​មាន​ចរិត​ជា​ព្រះ​នាង​ទេ​។ ទី​២ ក្រោយ​រៀប​ការ​រួច គេ​មិនមែន​ជា​លោកស្រី​ដែល​ក្រ​អើត​ក្រ​ទម មិន​ចេះ​គោរព​នរណា​ឡើយ​។ ទី​៣ នៅ​ពេល​ដែល​អ្នកមាន​ភ្ញៀវ គេ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​អាប់មុខ​មាត់​នៅ​ចំពោះ​មុខ​អ្នក​ទាំងនោះ​ឡើយ​។ ទី​៤ ពេល​ដែល​អ្នក​ជួប​ឧបសគ្គ គេ​នឹង​កំដរ​អ្នក​ដើរទៅ​មុខជា​និច្ច​។

ឆ្នាំមមែ

នារី​ឆ្នាំមមែ ក្រោយ​រៀប​ការ​រួច នឹង​មើលថែ​គ្រួសារ និង​រៀបចំផ្ទះ​បាន​ល្អ​ណាស់​។ ប៉ុន្តែ​បើ​អ្នក​ទុក​អាពាហ៍ពិពាហ៍​គ្រាន់តែ​ជា​ល្បែង​មួយ នោះ​គេ​នឹង​មិន​លើកលែង​ឲ្យ​អ្នក​ឡើយ​។ គេ​ជា​មនុស្ស​ស្រី​ដែល​ស្រឡាញ់​ស្មោះ​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ