ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​សាលា​រៀន​សុវណ្ណ​ភូមិ​ទីតាំង​​​ខេត្តបាត់​ដំបង​ជា​ផ្លូវ​ការ​

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០១១ សាលារៀនសុវណ្ណភូមិ​ទី​តាំង​ខេត្តបាត់ដំបងបានបើកសម្ពោធដាក់ឱ្យប្រើ​ ប្រាស់ជាផ្លូវការនូវអគារសិក្សារបស់ខ្លួនដែល​មានទីតាំង​ស្ថិតនៅ​ក្រុមទី២៤ ភូមិព្រែកមហា​ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ​។ ពិធី​នេះ​មាន​

ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០១១ សាលារៀនសុវណ្ណភូមិ​ទី​តាំង​ខេត្តបាត់ដំបងបានបើកសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការនូវអគារសិក្សារបស់ខ្លួនដែល​មានទីតាំង​ស្ថិតនៅ​ក្រុមទី២៤ ភូមិព្រែកមហា​ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ​។ ពិធី​នេះ​មាន​ការអញ្ជើញចូល​រួម​ពី​លោក​ជា ធីឡាយ អគ្គនាយក​អ៊ិន ធី ស៊ីគ្រុប លោក​ឃឹម ផុន នាយក​ប្រតិបត្តិ​នៃអ៊ិន ធី ស៊ីគ្រុប លោក​​នី សែត ប្រធានមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បាត់​​ដំបង និងថ្នាក់ដឹកនាំ​សាលារៀន​សុវណ្ណភូមិទាំង​៦ទីតាំង លោកគ្រូ អ្នកគ្រូ និង​អាណា​ព្យាបាល​សិស្ស និងសិស្សានុសិស្សទាំង​អស់។

សាលារៀនសុវណ្ណភូមិមាន​៦ទីតាំង ៤ទីតាំង​​នៅ​ក្នុង​រាជធានីភ្នំពេញ មួយទីតាំងនៅក្នុង​ក្រុង​តាខ្មៅ និងមួយទីតាំងទៀតនៅក្នុងក្រុងបាត់​ដំបង ដែល​បណ្តុះបណ្តាលថ្នាក់ចំណេះទូទៅខ្មែរ​ពី​ថ្នាក់​មត្តេយ្យ​ដល់ទី១២ និងភាសាអង់គ្លេសទូ​ទៅ​​គ្រប់​​កម្រិត។

លោក​ជា ធីឡាយ អគ្គនាយក​អិុន ធី ស៊ី​គ្រុប​ បានថ្លែងសុន្ទរកថាក្នុងឱកាសនោះថា ការ​បើកឱ្យដំណើរការនូវសាលារៀនសុវណ្ណភូមិ​នៅ​ក្រុងបាត់ដំបងនេះ គឺក្នុងគោលបំណង​នាំមកនូវ​សេវា​កម្មអប់រំប្រកបដោយគុណភាព​របស់​សាលា​រៀនសុវណ្ណភូមិ ដែលធ្លាប់បានទទួល​ស្គាល់​ពីលោក លោកស្រីជាមាតា​បិតា អាណា​ព្យា​បាលសិស្សកន្លងមក មកជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលជាបុត្រធីតារបស់លោក លោកស្រីនៅទីនេះ។ លើសពីនេះទៅទៀត ដើម្បី​ផ្តល់នូវទីផ្សារការងារដល់យុវជនជំនាន់ក្រោយ​នៅទីនេះ មាន​ឱកាសបានទទួលការងារក្នុង​វិស័យ​អប់រំ ឬជំនាញណាមួយដែលពួកគេបាន​សិក្សាកន្លងមក។ ជាពិសេសដើម្បីចូលរួមចំណែក​ជា​មួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធាន​មនុស្ស ស្របតាមយុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជ​រដ្ឋាភិបាលអាណត្តិទី៤ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ។ ស្ថិតក្នុង​បរិយា​កាសដ៏ថ្លៃថ្លានេះដែរ ក្នុងនាម​ថ្នាក់ដឹកនាំ លោក​គ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់លំដាប់​ថ្នាក់​នៅ​សាលា​រៀនសុវណ្ណភូមិ រូបលោកផ្ទាល់​សូម​សន្យា​​ថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពី​កម្លាំង​កាយ​ចិត្ត និងប្រាជ្ញា​ក្នុងការនាំមកនូវចំណេះដឹង​ប្រកប​ដោយ​​គុណភាពដល់ប្អូនៗ និងក្មួយៗ​សិស្សានុ​សិស្សទាំងអស់​ដែលសិក្សានៅ​សាលា​រៀន​សុវណ្ណ​ភូមិ​ ឲ្យក្លាយជាកូនល្អ សិស្សល្អ ពល​រដ្ឋ​ល្អ និង​ទទួល​បានអនាគតភ្លឺថ្លា​ត្រចះត្រចង់​សម្រាប់​គ្រួសារ​និងប្រទេសជាតិ។

ក្នុងឱកាសនោះដែរលោក​ឃឹម ផុន នាយក​ប្រតិបត្តិ​នៃអីុន ធី ស៊ីគ្រុប បានថ្លែងសុន្ទរកថា​ថា សាលារៀនសុវណ្ណភូមិ គឺជាស្ថាប័នអប់រំមួយ​ក្នុង​ចំណោមស្ថាប័នអប់រំផ្សេងទៀត​របស់អិុន ធី ស៊ីគ្រុប ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ​២០០៩ មានទីតាំងសរុប៦កន្លែង ដោយមាន៤​ទីតាំងនៅក្នុងទីក្រុងភ្នំពេញ និងមួយទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និងមួយទីតាំងទៀត​នៅ​​ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាលា​រៀន​សុវណ្ណភូមិ​មានចក្ខុវិស័យ​ផ្តល់​សេវាអប់រំផ្នែក​ចំណេះទូទៅខ្មែរ និង​ភាសា​អង់​គ្លេស​ប្រកប​ដោយ​គុណភាពខ្ពស់​ ជូនដល់សិស្សានុ​សិស្ស​គ្រប់​មជ្ឈដ្ឋានទាំងអស់​ ក្រោមកិច្ចសហ​ប្រតិបត្តិការ​ជាមួយក្រសួងអប់រំ យុវជន និង​កីឡា ដើម្បីរួម​ចំណែកក្នុងការ​អភិវឌ្ឍ​ធន​ធាន​មនុស្សនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។
ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្មរបស់ខ្លួន​ចំនួន៤ដូចខាងក្រោម៖
១-ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណ​ភាព ធ្វើយ៉ាងណាដើម្បីឱ្យសិស្សមានការអភិ​វឌ្ឍលើផ្នែក​រាងកាយ បញ្ញា ស្មារតី និង​សីល​ធម៌។
២-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទ​ពិសោធន៍ និងជំនាញច្បាស់លាស់ដែលអាចធ្វើ​ឱ្យ​សិស្សមានការរីកចម្រើនទៅលើការ​សិក្សា​នៅ​ក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។
៣-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា​សិស្សានុសិស្សទាំងអស់ត្រូវបានជំរុញ និងលើក​ទឹក​ចិត្តនូវរាល់សមិទ្ធ​ផល និងស្នាដៃផ្សេងៗដែល​ពួកគេសម្រេចបាន ជាពិសេស​នៅ​លើសុវត្ថិ​ភាព សន្តិសុខ និងអនាម័យ​របស់ពួកគេផ្ទាល់។
៤-ផ្តល់ជូននូវសម្ភារ​ឧបទ្ទេសគ្រប់គ្រាន់​សម្ភារឧបទ្ទេសទាំងអស់​ត្រូវបានធានាឱ្យ​មាន​នៅ​តាមកម្រិតសិក្សានីមួយៗ ធ្វើយ៉ាងណា​ដើម្បី​ឱ្យ​ការសិក្សាមានការរីកចម្រើនជានិច្ច៕