ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចត​រថយន្ត​ទុក​ចោល​ ឆ្លង​ចរន្តចេញពី​អា​គុយ ​ឆេះ​រាល​ដល់​រថយន្ត​១គ្រឿង​ទៀត ផ្អើល​ក្បែរ​រដ្ឋសភា

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ Prius មួយគ្រឿង ឆ្លង​ក្បាល​អា​គុយ បណ្ដាលឲ្យឆាបឆេះ​រាលដាល​ដល់​រថយន្ត Toyota មួយ​គ្រឿងទៀត ដែល​ចត​ក្បែរ​គ្នា…

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ Prius មួយគ្រឿង ឆ្លង​ក្បាល​អា​គុយ បណ្ដាលឲ្យឆាបឆេះ​រាលដាល​ដល់​រថយន្ត Toyota មួយ​គ្រឿងទៀត ដែល​ចត​ក្បែរ​គ្នា ​បង្កការ​ភ្ញាក់ផ្អើល​នាវេលា​ម៉ោង០១និង១០​នាទី​រសៀល​ថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្ថិត​នៅ​ទល់មុខ​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ ​បានអោយ​ដឹង​ថា គេ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ក្បាល​រថយន្ត តូ​យូ​តាព្រុស ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-6541 ផ្នែក​ខាង​មុខ ស្រប​ពេល​នោះ ​ប្រជាពលរដ្ឋបាន​ផ្អើល​​នាំ​រត់ទៅជួយ​យក​ទឹក​មក​ជះ​ពន្លត់ ប៉ុន្តែ​មិន​អាច​គ្រប់​គង​បាន ទើប​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ ​មក​ជួយ​អន្តរាគមន៍​ដែរ។ ចំណែក​រថយន្តម៉ាក Toyota Veloz ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BY-8441 ដែល​ចត​ក្បែរ​គ្នា​នោះ ត្រូវ​ភ្លើង​រោល​បណ្តាល​អោយ​ខូច​មួយ​ចំហៀង​ខាងឆ្វេង ​ផ្នែក​ខាង​មុខ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បាញ់​ពន្លត់​រលត់​ជា​ស្ថាពរ និង​ប្រើប្រាស់​រថយន្ត​ពន្លត់អស់​០១​គ្រឿង ។ រីឯ​មូលហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ឆ្លង​ចរន្ត​ចេញពី​ក្បាល​អា​គុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ