ចែ ជឿន ពោលទាំងក្តុកក្ឌួលថា «ទឹកភ្នែកម៉ែ កូនហែលមិនរួចទេ»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រិយមិត្តអាចនឹងស្គាល់ហើយ ចែ ជឿន អ្នកកំប្លែងស្ងួតសម្តីចាក់ទឹកមិនលិច ពេលនេះ ចែ ជឿន ស្ទើរតែស្រក់ទឹកភ្នែក…
រាជធានីភ្នំពេញ ៖ ប្រិយមិត្តអាចនឹងស្គាល់ហើយ ចែ ជឿន អ្នកកំប្លែងស្ងួតសម្តីចាក់ទឹកមិនលិច ពេលនេះ ចែ ជឿន ស្ទើរតែស្រក់ទឹកភ្នែក…
រាជធានីភ្នំពេញ ៖ ប្រិយមិត្តអាចនឹងស្គាល់ហើយ ចែ ជឿន អ្នកកំប្លែងស្ងួតសម្តីចាក់ទឹកមិនលិច ពេលនេះ ចែ ជឿន ស្ទើរតែស្រក់ទឹកភ្នែក ព្រោះម្តាយខ្លួនកំពុងសម្រាកនៅមន្ទីរពេទ្យ ក្រោយាមានជំងឺមួយនេះ។
ជាការពិត ឃើញថា ចែ ជឿន ចូលចិត្តលេងសើចច្រើន ធ្វើអោយមហាជនសប្បាយ តែចែ ជឿន មិនដែលភ្លេចនារីម្នាក់ដែលមានឈ្មោះថា ម៉ែឡើយ ពោលនារីម្នាក់ដែលជាស្ត្រីទី១ក្នុងចិត្តចែនោះគឺម៉ែ។
មហាជនអាចនឹងចម្លែកអារម្មណ៍ ក្រោយស្ងាត់ៗ តារាTik Tok រូបនេះ បង្ហោះសារយ៉ាងចាក់ដោតក្នុងបណ្តាញសង្គម និងរំលឹករឿងកម្សត់កម្រជាមួយម្តាយថា « ខ្ញុំចាំបានថា ថ្ងៃមួយកាលនៅតូចខ្ញុំបានឈឺគ្រុនពោះវៀនធ្ងន់ ចំពេលខែរងាបែបនិង ថ្ងៃនោះក្រោកមិនរួចហូបមិនបានជិតមួយអាទិត្យ ពេលនោះម៉ាក់ខ្ញុំក្រោកពីលក់បាយស្រូបពេលព្រឹករួច ម៉ាក់បានដាំទឹកក្តៅរួចគ្រាខ្ញុំទៅកំពង់ទឹក រួចលាយទឹកងូតទឹកដុះក្អែល (សាកគិតមើលមនុស្សខានងូតទឹកមួយអាទិត្យ តើបែបណា) ងូតរួចគ្រាហ៍ទៅផ្ទះវិញ អ្វីដែលចាំមិនភ្លេចនិងគឺបានខ្ចីលុយគេរកជួលម៉ូតូអ្នកភូមិអោយដឹកទៅពេទ្យខេត្ត ក្រហើយឈឺទៀតអ្នកណាចង់ជួប ?
តែបើជួបហើយមានតែរកបូលគេនិងហើយ ពេលនោះធ្វើអោយខ្ញុំចាំក្នុងខួរក្បាលជានិច្ចថា ទោះធ្ងន់ដូចលីថ្មភ្នំ ឈឺដូចត្រូវគេប្រលះសាច់ ឬត្រូវវេទនាដូចហែលឆ្លងសមុទ្រ ឈឺស្រាល ឬធ្ងន់ ម៉ាក់ចង់បានអី ក៏ត្រូវតែរកអោយបាន តស៊ូដើម្បីម៉ាក់ខ្ញុំ ត្រូវមើលថែគាត់អោយបានល្អបំផុត ក្នុងនាមជាកូន ពាក្យដែលចង់ផ្តែផ្តាំទៅកូនទាំងឡាយ ជាពិសេស ប្អូនៗយុវជនសម័យថ្មីថា ម៉ែយើងមានតែមួយទេ ហើយក្នុងមួយជីវិតនេះក៏គ្មានអ្នកណាមកល្អស្មើ និងម៉ែយើងដែរ ទោះគ្មានទ្រព្យស្តុកស្តមជួយអោយម៉ែរស់ស្រួលក៏ដោយ ចូលប្អូនកុំធ្វើអោយគាត់យំ ឬលំបាកព្រោះតែយើងកូន (ទឹកភ្នែកម៉ែកូនហែលឆ្លងមិរួចទេ) (ម្តាយដេញទៅក៏គង់ហៅមក) (ម៉ែមួយចញ្ចឹមកូនដប់រស់ ប៉ុន្តែកូនដប់ចញ្ចឹមម៉ែមួយមិនរស់) ….នៅមានច្រើនទៀតដែរលឺចាស់ៗនិយាយរឺស្ដីប្រដៅ នោះសុទ្ធតែនិយាយមិនខុសឡើយ ! »។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ចែ ជឿនថា ជាការពិត បច្ចុប្បន្នម្តាយខ្លួនកំពុងមានជំងឺលើសឈាមសម្រាក់នៅមន្ទីរពេទ្យ ដូច្នេះ ក្នុងនាមជាកូនផ្ទាល់ត្រូវតែមើលថែម្តាយឈឺ។
ចែ ជឿនបន្តថា ការពីកន្លងទៅ ម្តាយខ្លួនដើរតួនាទីជាម្តាយផង ជាឪពុកផងក្នុងការចិញ្ចឹមបីបាច់ថែ មានថ្ងៃនោះ ខ្លួនឈឺរាប់ខែ ពោលមានតែម្តាយស្រីម្នាក់នេះហើយ ដែលមើលថែ និងឈានដល់ការខ្ចីលុយគេ ដើម្បីព្យាបាលកូនឈឺទៀតផងនោះ ដូចនេះត្រង់ចំណុចនេះ ក្នុងនាមជាកូន ចែជឿនយល់ថា តម្លៃនៃការមើលថែ ចិញ្ចឹមបីបាច់ ពិតជាធំធេង មិនអាចកាត់ថ្លៃបានឡើយ ទោះត្រូវអាសាច់ជូនម្តាយដែលជាអ្នកមានគុណក៏ដោយនោះ។
បើងាកមកការងារសិល្បៈទាក់ទងនឹងការសម្តែងវិញ គឺចែ ជឿនទើបតែចាប់ផ្តើមជាង ១ឆ្នាំនេះប៉ុណ្ណោះ តែមានការគាំំទ្រខ្លាំង តាមរយៈការនិយាយកំប្លែងស្ងួតកាលពីកន្លងទៅ និងមានសូរខ្លីៗនៅក្នុងក្រុមជាដើម។
គួរបញ្ជាក់ដែរថា ចែ ជឿនមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ជាកូនទី១ ដែលមានភាពកត្តញ្ញូចំពោះម្តាយ ដោយជាចាត់ទុកថានេះជារឿងដែលគួរចែករំលែក និងរឿងរ៉ាវជីវិតកាលពីអតីតកាល៕
ចែករំលែកព័តមាននេះ