ជ័យហើយថា មិនជ័យ! ប្រិយមិត្តអាចនឹងនៅចាំច្បាស់តួអង្គធនព្ជា័យ ដែលល្បីល្បាយខ្លាំងក្នុងអំឡុងឆ្នាំ២០០០ ពោលជួលឌីសតែ៥០០ ឬ១០០០រៀល មើលបែកផ្សែង ។ តើមានប្រិយមិត្តណាខ្លាំងដែលជក់ចិត្តតាមរយៈសាច់រឿងមួយនេះ?
ជាការពិត ជីវិតតារាសម្តែងក្នុងសាច់រឿងធនព្ជា័យ នាពេលបច្ចុប្បន្នលោកកំពុងរត់កង់ឥណ្ឌា ខណៈពេលការសម្តែងរបស់លោក ពុំមាននរណាអោយសម្តែងបន្ទាប់ពីសម្តែងរឿង «ធនព្ជា័យ» ដែលជាសាច់រឿង១ជាតួអង្គរឯក «រឿងក្រមុំចូលម្លប់» «រឿងព្រះអង្គចេកព្រះអង្គចម» និង«រឿងកុំលងខ្ញុំ» ដែលជាសុទ្ធសឹងតែជាសាច់រឿងលោកសម្តែងជាតួបន្ទាបបន្សំរាយរងនោះ ។
មែនទែនទៅ លោកអ្នកពិតជាចង់ជ្រាបហើយ ពីរឿងរ៉ាវជីវិតតារារូបនេះដែលតារាភាគច្រើនជំនាន់លោកគេទៅរស់នៅក្រៅប្រទេស តែលោកពុំបានទៅណានោះទេ បន្ទាបពីការងារសិល្បៈសម្តែង៤រឿងគត់ គឺស្ងាត់ដូចចោរលួចចេះ។
តាមរយៈបទសម្ភាសន៍ជាមួយកម្មសារព័ត៌មានកោះសន្តិភាព លោក នៅ រតនា ដែលជាតួអង្គឯកក្នុងរឿងធនព្ជា័យ ល្បីល្បាយខ្លាំងលោកនិយាយថា ក្រោយបាត់មុខមាត់ពីរង្វាន់សិល្បៈលោកពុំបានទៅណានោះឡើយ ពោលលោករស់នៅក្នុងរាជធានីភ្នំពេញ ។
លោក នៅ រតនា បន្តថា ក្រោយពេលលោកសម្តែងរឿងទី១ ទទួលបានភាពល្បីល្បាយខ្លាំងក៏មានសាច់រឿងជាបន្ត តែមិនច្រើននោះឡើយ ។ លុះក្រោយមកលោក ការងារសិល្បៈលោកហាក់ដូចជា ស្ងាត់ គឺស្ងាត់មកដល់បច្ចុប្បន្ន ។ លោកថា ក្រោយមកលោកក៏រៀបការមានប្រពន្ធកូន តែគួរអោយស្តាយកាលពីពេលថ្មីៗនេះ មុនពេលភ្ជុំបិណ្ឌ ភរិយារបស់លោក គឺបានទទួលមរណភាពដោយសារជម្ងឺ ដោយបន្សល់ត្រឹមកូនប្រុសម្នាក់មានវ័យ១២ឆ្នាំ លោកជាទទួលបន្ទុកចិញ្ចឹមបីបាច់ជាមួយការងារជាអ្នករត់កង់បី ។
លោកថា ការងារជាអ្នករត់កង់បីនេះ គឺលោករត់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានយកអាជីពមួយនេះមុនពេលជម្ងឺកូវីតចូលមកដល់ ។ តួអង្គធនព្ជា័យបន្តទៀតថា មុនពេលកូវីតលោករត់មួយថ្ងៃបាន៧ទៅ៨ម៉ឺនរៀល តែនាពេលបច្ចុប្បន្នពុំសូវបានច្រើនដូចមុនឡើយក្នុងមួយថ្ងៃបានតែ៥ទៅ៦ម៉ឺនរៀល ផាត់ថ្លៃចំណាយមួយថ្ងៃសល់ត្រឹម៤ម៉ឺនរៀលប៉ុណ្ណោះ ។
លោកនៅ រតនា បន្តថា ក្រោយភរិយាជាទីស្រឡាញ់របស់លោកបានលាចាកលោកទៅ គឺលោកពិតជាមានការនឹងរលឹកជាពន់ពេក ព្រោះកាលពីកន្លងទៅធ្លាប់រួមរស់ជាមួយគ្នាមានឈ្មោះជាប្តីប្រពន្ធ ពោលបើគិតមកទល់ពេលនេះ ធាតុប្រពន្ធលោកទើបនៅក្តៅៗនៅឡើយ និងត្រូវមានចិញ្ចឹមអាយុ១២ឆ្នាំ ដែលជាបន្ទុករបស់លោកចិញ្ចឹមអោយធំធាត់នោះ ។
គួរបញ្ជាក់ដែរថា លោកនៅ រតនា បានរត់កង់បីដំបូងក៏មានបញ្ហាខ្មាសអៀនដែរ តែដោយសារជីវភាពគ្រួសារ ព្រោះការងារសិល្បៈពុំមាននោះ ។ ក្រៅពីលោកនៅ រតនា គេនៅឃើញមានលោក ចន្ទ រិទ្ធមេធានី ដែលជាតារាជើងចាស់ ក៏បានជ្រើសរើសការងារមួយនេះ ដើម្បីចិញ្ចឹមក្រពះដោះស្រាយជីវភាព៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ