ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ខណៈពេលដែលក្រុមជនសង្ស័យ កំពុងចរាចរគ្រឿ.ងញៀ.ន កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិកាហុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដោយមានការដឹកនាំសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ក កម្លាំងផ្នែកប្រឆាំងគ្រឿ.ងញៀ.នស្រុក បានបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀ.ន ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ ឈាន ឆាង (ហៅកង្កែប) ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកាហុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គ្រឿង.ញៀ.ន១កញ្ចប់តូច) ទី២.ឈ្មោះ ប៉ុន រតនា (ហៅជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិជម្ពូព្រឹក្ស ឃុំជម្ពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (គ្រឿ.ងញៀ.ន១កញ្ចប់តូច) និងទី៣.ឈ្មោះ ថុល ពិសត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គ្រឿ.ងញៀ.ន៣កញ្ចប់តូច)។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈាន ឆាង បន្តសហការជាមួយនគរបាលស្រុកសាមគ្គីមុនីជ័យ រហូតឃាត់ខ្លួនបានជនសង្ស័យទី០៤.មានឈ្មោះ មោក កុសល់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំ ក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ព្រមទាំងដកហូតបានគ្រឿ.ងញៀ.ន២១កញ្ចប់, មធ្យម១កញ្ចប់ និងធំ១កញ្ចប់។
អធិការនគរបាលស្រុកសំរោងទង លោក ឃុត សុផល បានបន្ថែមទៀតថា ក្រោយពីសួរនាំឈ្មោះ មោក កុសល បានឆ្លើយសារភាព បន្ទាប់មកនគរបាលជំនាញ បានបន្តឈានទៅឃាត់ ជនសង្ស័យទី០៥.មានឈ្មោះ ឡាយ សុជាតិ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដកហូតគ្រឿ.ងញៀ.ន ១កញ្ចប់តូចថែមទៀតផង។ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ នគរបាលបានដកហូតវត្ថុតាងរួមមាន ៖ ១- ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿ.ងញៀ.នចំនួន២៧កញ្ចប់, មធ្យមចំនួន០១កញ្ចប់, ធំចំនួន១កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង, ម៉ូតូចំនួន០២គ្រឿង ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿ.ងញៀ.នចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿ.ងញៀ.នចំនួន១ផងដែរ។
លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រុមជនសង្ស័យ រួមជាមួយវត្ថុតាង នគរបាលជំនាញកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖អ៊ុំ ណូន
ចែករំលែកព័តមាននេះ