ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ប៉ូ​ឡូញ​ម្នាក់ ពាក់ព័ន្ធ​គំរា.មកំហែ.ង​ថា​នឹង​ស​ម្លា​.​ប់​ជនជាតិ​ប៉ូ​ឡូញ​ដូច​គ្នា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ប៉ូ​ឡូញ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ប៉ូ​ឡូញ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​គំរាមកំហែង​ថា នឹង​ស​ម្លា​.​ប់ ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ទាក់ទង​នឹង​ជន​រង​គ្រោះ​ជនជាតិ​ប៉ូ​ឡូញ​ដូច​គ្នា ។

ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ GRZEGORZ NOWAK ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ប៉ូ​ឡូញ មាន​អាសយដ្ឋាន​មុន​ចាប់ខ្លួន​ស្នាក់​នៅ​ខេត្តសៀមរាប ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​គំរាមកំហែង​ថា នឹង​ស​ម្លា​.​ប់ ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ ដែល​បទល្មើស​នេះ​មាន​ចែង​តាម​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ២៣៤ នៃ​ក្រមព្រហ្មទណ្ឌ ។

ដើមចម នៃ​ការ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច បង្ហើប​តាម​ការ​បំភ្លឺ​របស់​ដើមបណ្តឹង​ឈ្មោះ KUKLINSKI ARTUR WOJCIECH ជា​ជនជាតិ​ប៉ូ​ឡូញ ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២៣ ឈ្មោះ GRZEGORZ NOWAK ជនសង្ស័យ ដែល​ជា​អ្នក​រាប់អាន​គ្នា បាន​ទៅ​ទំនាក់ទំនង​សុំ​ធ្វើការ​នៅ​ក្រុមហ៊ុន​ជាមួយ​ខ្លួន ជា​ផ្នែក​ផលិត​មាតិការ​នៅ​លើ​(​យូ​ធូប​) ហើយ​ខ្លួន​ប្រាប់​ថា ក្រុមហ៊ុន​មិន​ត្រូវការ​បុគ្គលិក​ទេ តែ​ជនសង្ស័យ​នៅ​ព្យាយាម​ទទូច​សុំ​ធ្វើការ​ម្តង​ជា​ពីរ​ដង និង​ថែម​ទាំង​បាន​ថត​វី​ដេ​អូ ផ្ញើ​មក​ឲ្យ​ខ្លួន​មើល​ជា​ច្រើន​លើក ក្នុង​គោលបំណង ដើម្បី​ចង់​ឲ្យ​ខ្លួន​ទទួលយក​គេ (​ជនសង្ស័យ​) ធ្វើការ​នៅ​ក្រុមហ៊ុន​នោះ ។

ពាក្យបណ្តឹង​បញ្ជាក់​ទៀត​ថា នៅ​ខែឧសភា ឆ្នាំ​២០២៣ ជនសង្ស័យ បាន​ទៅ​ប្រកប​មុខរបរ​រកស៊ី​នៅ​ខេត្តសៀមរាប បន្ទាប់​មក​ក៏​ក្ស័យធន​អស់​លុយកាក់​ពី​ខ្លួន ក៏​បាន​ទាក់ទង​មក​ជន​រង​គ្រោះ និង​ឈ្មោះ PETER ដែល​ជា​មិត្តភក្តិ ដើម្បី​សុំ​ប្រាក់​ចាយ ។ ដោយ​មានការ​អាណិតអាសូ ទើប​ជន​រង​គ្រោះ និង​មិត្តភក្តិ​ម្នាក់​នោះ ក៏​បាន​វេ​លុយ​ចំនួន​២​លើក​ឲ្យ​ទៅ​ជនសង្ស័យ សរុប​ចំនួន ៤,០០០​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ពី​បាន​ប្រាក់​នោះ យក​ទៅ​ចាយវាយ​អស់ហើយ ដល់​ខែកុម្ភៈ ឆ្នាំ​២០២៤ ជនសង្ស័យ​បាន​ផុស​វី​ដេ​អូ​លើ​បណ្តាញ​សង្គម​យូ​ធូប បរិហារកេរ្តិ៍ ថា ជន​រង​គ្រោះជា​ជន​ឆបោក ជា​ចោរ និង​បាន​ទាមទារ​ប្រាក់​ចំនួន ១,៥០០,០០០​ដុល្លារ​អា​មេ​រិ​ក ថែម​ទៀត​ផង ហើយនឹង​បាន​គំរាម​ជន​រង​គ្រោះ​ថា បើសិន​មិន​ប្រគល់​ប្រាក់​ឲ្យ​គេ​ទេ គេ​នៅ​តែ​បង្ហោះ​វី​ដេ​អូ​បន្តបន្ទាប់​ទៀត ។ លុះ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ ជនសង្ស័យ​បាន​ផុស​លើ​បណ្តាញ​សង្គម​យូ​ធូប ហើយ​បាន​ទារប្រាក់​ព​ជន​រង​គ្រោះ និង​មិត្តភក្តិ​ឈ្មោះ PETER សារ​ជា​ថ្មី​ម្តងទៀត ចំនួន ៥,៥០០,០០០​ដុល្លារ​អា​មេ​រិ​ក ថែម​ទាំង​គំរាម​សម្លាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​កំពុង​រស់នៅ​ប្រក​ម​មុខរបរ​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ប៉ូ​ឡូញ ។ ដោយ​មានការ​ភ័យ​ខ្លាច​ពី​ការ​គំរាមកំហែង​ប៉ុនប៉ង​អាយុជីវិត ជន​រង​គ្រោះ​ទាំង​២ នាក់​ក៏​បាន​ចាក​ចេញពី​លំនៅ​ឋាន ទៅ​ស្នាក់​នៅ​កន្លែង​ផ្សេង ដើម្បី​ឲ្យ​មាន​សុ​វត្តិភាព រួច​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​រឿង​នេះ​ទៅ​តាម​ផ្លូវច្បាប់ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ ស៊ឹង យុ​ត្ថា អនុប្រធាន​នាយកដ្ឋាន លោក​វរសេនីយ៍ទោ សាន សីហា នាយការិយាល័យ​ស៊ើបការណ៍ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​សណ្ឋាគារ​ជី​មេគង្គ ស្ថិត​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មក​រា ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ឃាន់​ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ