ល្អ ហួស ដាក់គោលដៅត្រៀមប្រឡូកក្នុងវិស័យ K-POP
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យុវតី ល្អ ហួស បានបង្ហាញគោលដៅរបស់ខ្លួន ត្រៀមចូលប្រឡូកក្នុងវិស័យ K-POP នាពេលអនាគត ក្នុងនាម…
រាជធានីភ្នំពេញ ៖ យុវតី ល្អ ហួស បានបង្ហាញគោលដៅរបស់ខ្លួន ត្រៀមចូលប្រឡូកក្នុងវិស័យ K-POP នាពេលអនាគត ក្នុងនាម…
រាជធានីភ្នំពេញ ៖ យុវតី ល្អ ហួស បានបង្ហាញគោលដៅរបស់ខ្លួន ត្រៀមចូលប្រឡូកក្នុងវិស័យ K-POP នាពេលអនាគត ក្នុងនាម ជាកូនខ្មែរមួយរូប ខណៈពេលដែលបច្ចុប្បន្ន នាងកំពុងតែដុះខាត់យ៉ាងខ្លាំង និងម៉ត់ចត់លើជំនាញមួយនេះពីគ្រូល្បីៗ ។
ក្នុងដំណើរឈានទៅរកការចូលរួមកម្មវិធីកញ្ញាឯកពិភពលោក និងកម្មវិធីក្នុងផ្នែកសិល្បៈផ្សេងៗនាពេលអនាគតនោះ ក្រុមគ្រួសាររបស់យុវតី ល្អ ហួស បាននិងកំពុងហ្វឹកហាត់នូវជំនាញផ្សេងៗសម្រាប់រូបនាង ដើម្បីអោយនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយនៅក្នុងនោះក៏មានរៀនជំនាញនៃការរាំច្រៀងបែប K-POP ផងដែរ ។
តាមរយៈបណ្តាញសង្គម ល្អ ហួស បានបង្ហោះសំណេរថា ថ្ងៃខាងមុខនិងមានឈ្មោះ កូនស្រីកម្ពុជា ឈរលើវិស័យ K-POP IDOL លំដាប់អន្តរជាតិ ដើម្បីអោយពិភពលោកស្គាល់កាន់តែច្បាស់ពី កម្ពុជា ។
តាមរយៈសំណេរខាងលើនេះ គេបានឃើញមានមហាជនជាច្រើនបាននាំគ្នាចូលទៅខំមិនពីក្រោម ដោយម្នាក់ៗបានសម្តែងការគាំទ្រយ៉ាងខ្លាំង ខណៈពេលដែលពួកគេចង់ឃើញ ល្អ ហួស ចូលប្រឡូកក្នុងវិស័យមួយនេះ ក្រៅពីការចូលរួមប្រឡងបវរកញ្ញា ។
ជាការកត់សម្គាល់ ការបង្ហាញគោលដៅពីការចូលប្រឡូក្នុងវិស័យ K-POP ពីយុវតីល្អ ហួស នាពេលនេះ មិនមែនជាលើកទីមួយទេ ពោលកន្លងមកយុវតីរូបនេះក៏ធ្លាប់បង្ហើបពីបំណងមួយនេះដូចគ្នា ក្នុងពេលដែលកំពុងដុះខាត់ខ្លួនលើផ្នែករាំ និងដើរម៉ូត ។
យ៉ាងណា មហាជនរំពឹងថា នាពេលអនាគត ល្អ ហួស នឹងអាចសម្រេចបំណងមួយនេះ នៅក្នុងការក្លាយជាកូនខ្មែរទីមួយដែលប្រឡូកក្នុងវិស័យ K-POP ដែលល្បីល្បាញពេញពិភពលោក ក្នុងពេលដែលយុវតីរូបនេះ មានទេពកោសល្យ និងហ្វឹងហាត់យ៉ាងល្អលើជំនាញលើវិស័យសិល្បៈ ។
គួរបញ្ជាក់ថា ល្អ ហួស បានសម្រេចគោលដៅរបស់ខ្លួនជាលើកដំបូងតាមរយៈការគ្រងម្កុដនៃ
កម្មវិធី Miss Preteen Junior Idol ២០២៤ ដែលបានធ្វើឡើងនៅក្នុងវគ្គផ្តាច់ព័ត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ ។
បន្ទាប់ពីគ្រងម្កុដខាងលើនេះ ល្អ ហួស ក៏បានចាប់ផ្តើមមានទីផ្សារសិល្បះជាបន្តបន្ទាប់ ដោយនៅក្នុងនោះក៏បានឈានជើងចូលប្រឡូកក្នុងវិស័យភាពយន្តខ្នាតធំផងដែរ ក្នុងពេលដែលនាងក៏បានដាក់គោលដៅចូលរួមកម្មវិធីប្រឡងបវរកញ្ញាធំៗនានា នៅពេលអនាគតផងដែរ ។
ឈរលើកគោលដៅខាងលើនេះ តាំងពីនាងមានវ័យ៦ឆ្នាំ ល្អ ហួស ត្រូវបានក្រុមគ្រួសារបញ្ជូនឱ្យរៀនផ្នែករបាំបុរាណខ្មែរ ហើយពេលដែលដឹងថា នាងគឺជាក្មេងស្រីម្នាក់ដែលស្រលាញ់ផ្នែកសិល្បៈ ក្រុមគ្រួសារក៏បានបញ្ជូននាងឱ្យរៀនរាំ រៀនច្រៀង ដើរម៉ូដ និងសម្តែងបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ