រាជធានីភ្នំពេញ ៖ ម្ចាស់ជ័យលាភី The Voice Kid ពេជ្រ ថៃ បានចេញមុខបញ្ជាក់ហេតុផល ជុំវិញការរិះគន់មកលើខ្លួនតាមរយះវីដេអូបង្ហាញពីការបកស្រាយចម្រៀងមួយបទក្នុងវត្តនារដូវកាលកាន់បិណ្ឌភ្ជុំបិណ្ឌ ។
មហាជនបានគ្នារិះគន់យ៉ាងខ្លាំង ក្រោយគេឃើញមានការបង្ហោះវីដេអូតាមបណ្តាញសង្គមដោយបង្ហាញពីសកម្មភាពរបស់តារាចម្រៀង ពេជ្រ ថៃ បានបកស្រាយចម្រៀងមួយបទនៅមុខព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុងវត្តមួយនាឱកាសកាន់បិណ្ឌកាលពីពេលថ្មីៗនេះ ។
មហាជនបានចាត់ទុកសកម្មភាពរបស់តារាចម្រៀងរូបនេះថា មិនសមរម្យ និងធ្វើអោយខូចសាសនាដែលប្រជាពលរដ្ឋគោរពបូជា ។
យ៉ាងណាក្រោយឃើញការរិះគន់តាមរយះវីដេអូខាងលើនេះ តារាចម្រៀង ពេជ្រ ថៃ បានចេញមុខសុំទោសនូវកំហុសខុសឆ្គងដោយអចេតនាមួយនេះ ក្នុងពេលដែលតារាចម្រៀងរូបនេះក៏បានបញ្ជាក់ពីមូលហេតុដែលនាំអោយខ្លួនធ្វើរឿងមួយនេះឡើង ។
តាមរយះសំណេរបង្ហោះតាមបណ្តាញសង្គម ពេជ្រ ថៃ បានលើកឡើងថា ខ្ញុំដឹងថានិងមានបងៗយកទៅផុស តែខ្ញុំធ្វើនេះដោយសារការសំណូមពររបស់ព្រះចៅអធិការវត្ត និងពុកម៉ែបងប្អូនដែលទៅកាន់បិណ្ឌ។
តារារូបនេះបញ្ជាក់ថា ប្អូនគ្មានចេតនាធ្វើបែបនេះក្នុងវត្តឡើយ និងគ្មានចេតនាបំផ្លាញបង្ខូចសាសនាឡើយខ្ញុំអង្គុយ តែលោកយាយលោកតាសុំឲ្យឈរបានខ្ញុំឈរ ហើយពេលនិងគឺបញ្ចប់កម្មវិធីហើយខ្ញុំបាទសូមអភ័យទោសចំពោះកំហុសដោយអចេតនាណាមួយ ។
យ៉ាងណាក្រោយឃើញការបកស្រាយពី ពេជ្រ ថៃ នាពេលនេះ គេឃើញមានអ្នកគាំទ្របានចូលទៅខំមិនដោយស្នើអោយតារាចម្រៀងរូបនេះកុំមានការគិតច្រើនជុំវិញរឿងមួយនេះ ព្រោះគេគិតថា កំហុសរបស់តារាចម្រៀងរូបនេះមិនធ្ងន់ធ្ងរនោះឡើយ ៕
ចែករំលែកព័តមាននេះ