ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចង់រស់ ! អ្នករកស៊ីត្រូវសំឡឹងមើលទីផ្សារ កូនកាត់ក្នុងសម័យទំនើប

3 ខែ មុន
  • ភ្នំពេញ

ប្រ​សិន បើ​អ្នកជា​អាជីវ​រក​នៅ​តាម​ទីផ្សារ​ធម្មតា​មួយ​រូប ដែល​ចង់​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត សូម​ចាប់ផ្តើម​រិះគិត និង​អនុវត្ត​ដំណើរការ​អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នកមួយ​កម្រិត​ថែម​ទៀត ដើម្បី​រត់​ឲ្យ​ទាន់សភាពការណ៍​និង​ដំណើរ​វិវត្តន៍​ទៅ​មុខ​នៃ​សង្គម ។ ដំណើរការ​លក់ដូរ​របស់​អ្នក​នៅ​តាម​ទីផ្សារ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​នូវ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​អតិថិជន​ស្រាប់…

ប្រ​សិន បើ​អ្នកជា​អាជីវ​រក​នៅ​តាម​ទីផ្សារ​ធម្មតា​មួយ​រូប ដែល​ចង់​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត សូម​ចាប់ផ្តើម​រិះគិត និង​អនុវត្ត​ដំណើរការ​អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នកមួយ​កម្រិត​ថែម​ទៀត ដើម្បី​រត់​ឲ្យ​ទាន់សភាពការណ៍​និង​ដំណើរ​វិវត្តន៍​ទៅ​មុខ​នៃ​សង្គម ។

ដំណើរការ​លក់ដូរ​របស់​អ្នក​នៅ​តាម​ទីផ្សារ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​នូវ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​អតិថិជន​ស្រាប់ និយាយ​ឲ្យ​ចំ​ទៅ គឺ​អ្នកមាន​ម៉ូយ​ស្រាប់ រីឯ​ដំណើរការ​អភិវឌ្ឍ​តាម​អន​ឡាញ​ដែល​អ្នក​ត្រូវ​ប្រឹង គឺជា​វិធី​ដែល​អាច​ឲ្យ​អ្នក​ពង្រីក​អាជីវកម្ម​របស់​អ្នកមួយ​កម្រិត​បន្ថែម​ទៀត ដូច្នេះ​គួរតែ​រិះគិត និង​អភិវឌ្ឍន៍​ទៅ​ជាទី​ផ្សារ​កូនកាត់​ឲ្យ​ហើយ​ទៅ ។

នៅ​ក្នុង​ដំណើរការ​កែប្រែ​អាជីវកម្ម និង​បន្សាំ​ខ្លួន ទៅ​ក្នុង​បរិបទ​ទីផ្សា​ថ្មី សូមអ្នក​កុំ​លោ​.​ភ​លន់ ដោយ​ចាប់ផ្តើម​រិះគិត​ហើយ​កំណត់​អត្តសញ្ញាណ​ផលិតផល​ណា ដែល​អ្នក​គិត​ថា លក់ដាច់ ហើយ​អាច​ដឹក​ជញ្ជូន​បាន​យ៉ាង​ងាយស្រួល​ម្តង​មួយ​ជំហាន​ៗ ។ នៅ​ពេល​ដែល​អ្នក​គិត​ឃើញ​ហើយ សូម​បង្កើត​ចក្ខុវិស័យ​ឲ្យ​ច្បាស់លាស់​អំពី​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន​ដោយ អ្នក​អាច​កំណត់​គោលដៅ​អ្នកទិញ ។

សម័យនេះ​ខុស​ពី​សម័យ​មុន​នេះ​បន្តិច ដោយ​អាជីវកម្ម​អន​ឡាញ​របស់​អ្នក គឺ​អ្នក​មិន​ត្រូវការ​គេហទំព័រ​ស្មុគស្មាញ ដើម្បី​ចាប់ផ្តើម​លក់​អន​ឡាញ​ទេ ។ អ្នក​អាច​ជ្រើសរើស​ជម្រើស​នៃ​ការ​ធ្វើ​អាជីវកម្ម​នេះ តាម​ការ​សាកល្បង​នៅ​លើ​បណ្តាញ​សង្គម​ដែល​មាន Facebook ឬ Instagram ឬ​តេ​ឡេ​ក្រាម ។ បណ្តាញ​សង្គម​ទាំងនេះ គឺជា​កន្លែង​ចាប់ផ្តើម​សាកល្បង​ដ៏​ល្អ ដើម្បី​ចាប់ផ្តើម​អភិ​វ​ឌ្ឈ​ន៍ និង​ពង្រីក​ទីផ្សា​របស់​អ្នក ។

នៅ​ក្នុង​ដំណើរការ​នេះ អ្នក​អាច​នឹង​ចាប់ផ្តើម​ថតរូប​ផលិតផល ដែល​អ្នក​ចង់​លក់​ចង់​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់​ល្អ រួច​ហើយ​សរសេរ​ការ​ពិពណ៌នា​លម្អិត​ច្បាស់លាស់ ហើយ​ព្យាយាម​និយាយ​តាម​នោះ​ដោយ​ធ្វើ​យ៉ាងណា​រំលេច​អត្ថប្រយោជន៍​នៃ​វត្ថុ​នីមួយ​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ងាយស្រួល​ឲ្យ​ផលិតផល​យើង​ទៅ​ដល់​គោលដៅ​នៃ​អាជីវកម្ម​របស់​យើង តែ​អ្នក​ក៏​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់ និង​តម្លាភាព​អំពី​តម្លៃ និង​គុណភាព​របស់​ទំនិញ ។

ក្រៅពី​នេះ​អ្នក​ក៏​ត្រូវ​តែ​រិះគិត​ហើយ​ត្រូវ​ចាំ​ថា ការ​លក់​អន​ឡាញ​មិន​មាន​ន័យ​ថា ជា​ការ​ណែនាំ​ឲ្យ​អ្នក​បោះបង់​អតិថិជន​ចាស់​ៗ ដែល​មាន​ស្រាប់​នៅ​តាម​ទីផ្សារ​នោះ​ទេ នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្រឹស្តី​សំខាន់ គឺ​ថែរក្សា​ម៉ូយ​ចាស់ សម្លឹង​ហើយ​ទាក់ទាញ​ឲ្យ​បាន​ម៉ូយ​ថ្មី ដូច្នេះ​អ្នក​ចាំបាច់​កុំ​ចាប់ដៃ​មួយ​ព្រ​លែងដៃ​មួយ អ្នក​ត្រូវ​តែ​ហាត់​ពុត​លុត​ដំ​ធ្វើ​យ៉ាងណា​ឲ្យ​វាស​កម្ម និង​អាច​ទប់ទល់​បាន​គ្រប់​ស្ថានការណ៍ ។

អ្នក​ត្រូវ​តែ​គិត​ថា ទីផ្សារ គឺជា​ឆ្នាំងបាយ​ចាស់ ហើយ​អតិថិជន​ដែល​យើង​មាន​ស្រាប់​ពួក​គេ​ខ្លះ​នឹង​បន្តម​ករក យើង ។ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​ថែរក្សា​ឲ្យ​បាន ហើយ​នៅ​ក្នុង​ករណី​បាត់​ម៉ូត គួរតែ​រៀន​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងនេះ ស្វែងរក​អតិថិជន​ចាស់​ៗ​យក​មក​វិញ ហើយ​ប្រសិនបើ​អាច គឺ​ត្រូវ​តែ​ផ្តល់​លក្ខខណ្ឌ​អំណោយផល និង​ផល​ចំណេញ​ខ្លះ​ដល់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ