ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​រួច​ផុត​ជីវិត​ពី​ការ​ប៉ុន​ប៉ង​ធ្វើ​​ឃា.ត​មិន​បាន​សម្រេច​ជា​លើក​ទី​២

3 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ភ្នាក់​ងារ​អែហ្វ​ប៊ី​អាយ​​ថ្លែង​ថា​លោក​ត្រាំ​ជា​គោល​ដៅ​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នៅ​​ទី​លាន​វាយ​កូន​គោល​​នៃ​​រដ្ឋ​ផ្លរីដា​កាល​ពី​ថ្ងៃ​អាទិត្យ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​រយៈ​ពេល​៩​អាទិត្យ​បន្ទាប់​ពី​លោក​រង​ការ​បាញ់​ប្រហារ​ពី​ជន​ប្រដាប់​អាវុធ​វ័យ​ក្មេង​ម្នាក់​។ ប៉ុន្តែ​លោក​អាច​រួច​ផុត​ពី​ការ​ប៉ុន​ប៉ង​ទាំង​២​លើក​នេះ​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «លោក​មាន​សុវត្ថិ​ភាព​ជា​ធម្មតា»។ នគរ​បាល​​​មូល​ដ្ឋានថ្លែង​ថា​​កង​ការ​ពារ​សម្ងាត់​របស់​អាមេរិក​បាន​បាញ់​តម្រង់​ទៅ​រក​បុរស​​ម្នាក់​នៅ​ពេល​គាត់​​លើក​កាំ​ភ្លើង​វែង​ដែល​មាន​ភ្ជាប់​កែវ​យឹត​តម្រង់​ទៅ​រក​លោក​ត្រាំ។ ​នៅ​ពេល​នោះ ​លោក​កំពុង​ស្ថិត​នៅ​លើ​ទី​លាន​វាយ​កូន​គោល​។ ជន​ប្រដាប់​អាវុធរូប​​​នោះ​ដាក់​កាបូប​ស្ពាយ​​ចំ​នួន​២​​ទៅ​​​តាម​ខ្លួន…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ភ្នាក់​ងារ​អែហ្វ​ប៊ី​អាយ​​ថ្លែង​ថា​លោក​ត្រាំ​ជា​គោល​ដៅ​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នៅ​​ទី​លាន​វាយ​កូន​គោល​​នៃ​​រដ្ឋ​ផ្លរីដា​កាល​ពី​ថ្ងៃ​អាទិត្យ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​រយៈ​ពេល​៩​អាទិត្យ​បន្ទាប់​ពី​លោក​រង​ការ​បាញ់​ប្រហារ​ពី​ជន​ប្រដាប់​អាវុធ​វ័យ​ក្មេង​ម្នាក់​។ ប៉ុន្តែ​លោក​អាច​រួច​ផុត​ពី​ការ​ប៉ុន​ប៉ង​ទាំង​២​លើក​នេះ​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «លោក​មាន​សុវត្ថិ​ភាព​ជា​ធម្មតា»។

នគរ​បាល​​​មូល​ដ្ឋានថ្លែង​ថា​​កង​ការ​ពារ​សម្ងាត់​របស់​អាមេរិក​បាន​បាញ់​តម្រង់​ទៅ​រក​បុរស​​ម្នាក់​នៅ​ពេល​គាត់​​លើក​កាំ​ភ្លើង​វែង​ដែល​មាន​ភ្ជាប់​កែវ​យឹត​តម្រង់​ទៅ​រក​លោក​ត្រាំ។ ​នៅ​ពេល​នោះ ​លោក​កំពុង​ស្ថិត​នៅ​លើ​ទី​លាន​វាយ​កូន​គោល​។ ជន​ប្រដាប់​អាវុធរូប​​​នោះ​ដាក់​កាបូប​ស្ពាយ​​ចំ​នួន​២​​ទៅ​​​តាម​ខ្លួន ហើយ​​ព្យួរ​ទុក​នៅ​នឹង​របង​។ គាត់​ក៏​ដាក់​​កាមេ​រ៉ា​ម៉ាក​ហ្គោ​ប្រូ (GoPro)​មួយ​គ្រឿង​ទៅ​តាម​ខ្លួន​ផង​ដែរ​។ ​គាត់​លាក់​​ខ្លួន​នៅ​ក្នុង​គម្ពោត​ព្រៃ​ចម្ងាយ​ប្រហែល​ជាង​៣០០-​ជាង​៤០០​ម៉ែត្រ​ពី​លោក​ត្រាំ​​​។

បន្ទាប់​ពី​ទីភ្នាក់​ងារ​ការ​ពារ​សម្ងាត់​បាញ់​កាំ​ភ្លើង​ដើម្បី​កម្លា​បុរស​នោះ គាត់​ក៏​បោះ​ចោល​កាំ​ភ្លើង​​ និង​ឡើង​ជិះ​​ឡាន​ដើម្បី​​រត់​គេច​ខ្លួន​។ ប៉ុន្តែ​គាត់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​​​​យក​ទៅ​ឃុំ​ឃាំង​។ តាម​រយៈ​អ៊ីមែល​ផ្ញើ​ជូន​ក្រុម​អ្នក​គាំទ្រ​​របស់​លោក​ លោក​ត្រាំ​សរ​សេរ​រៀប​រាប់​ថា​ «មាន​ហេតុ​ការណ៍​បាញ់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​បរិវេណ​ទី​លាន​វាយ​កូន​គោល​របស់​លោក​។ ប៉ុន្តែ​លោក​សូម​បញ្ជាក់​ថា​លោក​មាន​សុវត្ថិ​ភាព និង​មាន​​សុខ​ភាព​ល្អ​ជា​ធម្ម​តា​។ គ្មាន​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ខ្លប​ខ្លាច​ឡើយ​ ហើយ​លោក​នឹង​មិន​ចុះ​ចាញ់​ជា​ដាច់​ខាត»​​។

​មុន​ពេល​កើត​ហេតុ​នោះ ទី​លាន​វាយ​កូន​គោល​របស់​លោក​ត្រាំ​បើក​ដំណើរ​ការ​​ត្រឹម​តែ​១​​ផ្នែក​ប៉ុណ្ណោះ​។ ចំណែក​​ភ្នាក់​ងារ​សម្ងាត់​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ការ​ពារ​យ៉ាង​ច្រើន​ស្អេក​ស្កះ​នៅ​ក្បែរ​ៗ​កន្លែង​វាយ​កូន​គោល​​។ រំពេច​នោះ​ ​ពួក​គេ​ក្រឡេក​ភ្នែក​ទៅ​ឃើញ​បុរស​ម្នាក់​កាន់​កាំ​ភ្លើងវែង​មួយ​ដើម​សម្ងំ​លាក់​ខ្លួន​ដើម្បី​ប្រុង​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​​​។ លោក​ត្រាំ​ច្រើន​ចំណាយពេល​មួយ​ព្រឹក​ថ្ងៃ​អាទិត្យ​ដើម្បី​វាយ​កូន​គោល​។ បន្ទាប់​មក​ លោក​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​នៅ​ទី​លាន​នោះ​ដដែល​។

ក្រោយ​ហេតុ​ការណ៍​ប៉ុន​ប៉ង​ធ្វើ​ឃាត​​មិន​បាន​សម្រេច​កាល​ពី​ខែ​កក្កដា លោកត្រាំ​ចាប់​ផ្ដើម​ពង្រឹង​សន្តិ​សុខ​​​កាន់​តែ​ខ្លាំង​​។ នៅ​ពេល​លោក​ស្ថិត​នៅ​វិមាន​ត្រាំ​ (Trump Tower) ឯ​ទី​ក្រុង​ញូយ៉ក មាន​រថ​យន្ត​ធុន​ធំ​មួយ​ជួរ​ដាក់​តម្រៀប​គ្នា​​នៅ​ខាង​ក្រៅ​អគារ​ដើម្បី​ការ​ពារ​គ្រាប់​កាំ​ភ្លើង​។ នៅ​ពេល​លោក​​​ចេញ​​ទៅ​បើក​វេទិកា​ជួប​អ្នក​គាំទ្រ​​​ ​ទី​កន្លែង​នោះ​ត្រូវ​​បិទ​បាំង​​ដោយ​កញ្ចក់​​នៅ​ពី​ក្រោយ​ទី​កន្លែង​ដែល​គាត់​ឈរ​ដើម្បី​​ការ​ពារ​គ្រាប់​កាំ​ភ្លើង​។

ដំណឹង​ស្ដី​ពី​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​ត្រាំ​ជា​លើក​ទី​២​នេះ​បាន​លេច​ឮ​ដល់​សេត​វិមាន​ហើយ​។ លោក​បៃដិន និង​លោក​ស្រី​ហារីស​បាន​ជ្រាប​ដំណឹង​នេះ និង​រង់​ចាំ​ទទួល​ព័ត៌​មាន​ថ្មី​ៗ​​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​។​ អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ថា​រដ្ឋ​បាល​របស់​លោក​បៃដិន​បាន​ស្ងប់​ចិត្ត​ខ្លះ​នៅ​ពេល​ទទួល​ដំណឹង​ថា​លោក​ត្រាំ​មាន​សុវត្ថិ​ភាព​​ជា​ធម្ម​តា​​។

លោក​ស្រី​ហារីស​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បង្ហាញ​អារម្មណ៍​ធូរ​ស្បើយ​នៅ​ក្នុង​ចិត្ត​​នៅ​ពេល​ទទួល​ដំណឹង​ថា​​​​លោក​ត្រាំ​មាន​សុ​វត្ថិ​ភាព​ជា​ធម្ម​តា​​។ លោក​ស្រី​ថ្លែង​ថា «​អំពើ​ហិង្សា​មិន​ត្រូវ​កើត​មានជា​ដាច់​ខាត​​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​អាមេរិក​»​៕​

អ្នក​នាំ​ពាក្យ​អែហ្វ​ប៊ី​អាយ​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ