ក្រុមហ៊ុនវិភាគទិន្នន័យដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស Hopper HQ បានបង្ហាញពីចំនួនតារាល្បីទូទាំងពិភពលោកអាចរកប្រាក់ចំណូលបានសម្រាប់ការបង្ហោះ Instagram ។

យោងទៅតាម “2024 Instagram Rich List” របស់ Hopper HQ កីឡាករ Cristiano Ronaldo នាំមុខគេក្នុងបញ្ជីមនុស្សល្បីល្បាញ និងរកប្រាក់ចំណូលបានច្រើនបំផុតនៅលើ Instagram ។ កំពូលតារាបាល់ទាត់ព័រទុយហ្គាល់មានអ្នកតាមដានច្រើនជាង ៦៣០លាននាក់ ដែលអាចរកចំណូលបានប្រមាណជាជាង៣លានដុល្លារនៅក្នុងការបង្ហោះមួយ។

ចំណាត់ថ្នាក់លេខ២គឺកីឡាករបាល់ទាត់ Lionel Messi ដែលមានអ្នកតាមដានច្រើនជាង ៥០០លាននាក់ និងអាចរកចំណូលបាន ២.៧៣លានដុល្លារ ពីការបង្ហោះនៅលើ Instagramក្នុងមួយលើក។

ចំណែកSelena Gomez និង Kylie Jenner ជាប់ចំណាត់ថ្នាក់លេខ៣ និងទី៤ រៀងគ្នារកប្រាក់ចំណូលបាន ២.៥៦លានដុល្លារ និង ២.៣៩លានដុល្លារ និងមានតារាសម្តែង The Rock តារាចម្រៀង Ariana Grande Kim Kardashian និង Beyoncé។


តារាអាស៊ីក្នុងបញ្ជីរួមមាន អត្តពលិកឥណ្ឌា Virat Kohli (ចំណាត់ថ្នាក់ទី១៤), តារា Kpop Lisa (ទី២៩), តារាសម្តែងឥណ្ឌា Priyanka Chopra (ទី៣១), តារាសម្តែងឥណ្ឌា Shraddha Kapoor (៣៣), តារាចម្រៀង Kpop Jennie Kim (៣៦)៕


ចែករំលែកព័តមាននេះ