ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចេះយុទ្ធគុនបុរាណខ្មែរទាំងអស់ អាចចុះឈ្មោះវ៉ៃដណ្តើមជើងឯងនៅខែតុលា

1 ខែ មុន
  • ភ្នំពេញ

រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ឱកាស​ឲ្យ​អ្នកចេះ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំងអស់ អាច​ចុះ​ឈ្មោះ​វៃ​ដណ្តើម​ជើង​ឯង នៅ​ខែតុលា​ជា​ផ្លូវការ ។រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​បាន​ប្រកាស​ថា ការ​ប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ នេះ​នឹង​រៀបចំ នៅ​ថ្ងៃ​ទី​១៨…

រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ឱកាស​ឲ្យ​អ្នកចេះ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំងអស់ អាច​ចុះ​ឈ្មោះ​វៃ​ដណ្តើម​ជើង​ឯង នៅ​ខែតុលា​ជា​ផ្លូវការ ។
រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​បាន​ប្រកាស​ថា ការ​ប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ នេះ​នឹង​រៀបចំ នៅ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​ការពារ និង​លើក​ស្ទួយ​ក្បាច់គុន​បុរាណ​ខ្មែរ​យើង ហើយ​បងប្អូន​កីឡាករ កីឡា​ការី​នី​ទាំងអស់ ដែល​មាន​ចំណាប់អារម្មណ៍​អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត ។

ការ​ប្រកួត​នេះ គឺ​សម្រាប់​តែ​អ្នក​ដែល​ចេះ​យុទ្ធ​គុន​ខ្មែរ​ប៉ុណ្ណោះ ពោល គឺ​ល្បុក្កតោ យុទ្ធ​គុន​ខម ខ្លាក្រាប ស្រ​វែ​ពេន គុនដំបង យុទ្ធ​គុន​ខេ​មរ​ម​ភូមិ​ន្ត គឺ​សុទ្ធតែ​អាច​ដាក់​ពាក់​ចូលរួម​ប្រកួត​បាន​ទាំងអស់ លើកលែងតែ យុទ្ធ​គុន​បរទេស ។ ទីតាំង​នៃ​ការ​ប្រកួត​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​គម្រោង​នឹង​រៀបចំ​ឡើង​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

រាជរដ្ឋាភិបាល​បាន​កំពុង​តែ​រៀបចំ និង​ជំរុញ​ដំណើរការ​នៃ​ការ​ចងក្រង​ជា​ឯកសារ ដើម្បី​អភិរក្ស និង​រក្សា​ទុក នូវ​រាល់​យុទ្ធ​គុន​ខ្មែរ​បុរាណ ដែល​មាន​ខណៈ​ដែល​ពេល​នេះ​យុទ្ធ​គុន​ដែល​មានការ​ទទួលស្គាល់​ដ៏​ចំហ គឺ ល្បុក្កតោ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ