ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះហួសចិត្ត! បែកធ្លាយរឿងមេប៉ុស្តិ៍​សង្កាត់៣វា.យអ្នកជិតខាង​ហើយនៅខ្លាំងទៀត

4 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖​ សាច់ញាតិជនរងគ្រោះឈ្មោះរត្ន័ គន្ធី ដែលរងគ្រោះដោយអំពើ​ហិង្សាមកលើរាងកាយពីសំណាក់លោក អ៊ុក ផាន់ណារ៉េត (មេប៉ុស្តិ៍សង្កាត់លេខ៣) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ…

ខេត្តព្រះសីហនុ ៖​ សាច់ញាតិជនរងគ្រោះឈ្មោះរត្ន័ គន្ធី ដែលរងគ្រោះដោយអំពើ​ហិង្សាមកលើរាងកាយពីសំណាក់លោក អ៊ុក ផាន់ណារ៉េត (មេប៉ុស្តិ៍សង្កាត់លេខ៣) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២៤ កន្លងមកនេះ បានសម្តែងការហួសចិត្ត ខណៈសាលាដំបូង​ខេត្តព្រះសីហនុកំពុងដំណើរការលើសំណុំរឿង​ព្រហ្មទណ្ឌនេះ ស្រាប់តែបែកធ្លាយចេញដីការកោះហៅជនរងគ្រោះ(រត្ន័ គន្ធី )ជាលើកទី២ បែបប្រញាប់​តែម្តង ឲ្យជនរងគ្រោះចូលខ្លួនទៅកាន់ការិយាល័យ​​ព្រហ្មទណ្ឌកំរិតធ្ងន់​នៃ​ស្នង​ការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបណ្តឹងរបស់ឈ្មោះ លោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣​រុង/ខេត្តព្រះសីហនុទៅវិញ​ដែល​បានប្តឹងឈ្មោះរត្ន័ គន្ធី ក្រោយបានប្រើអំពើហិង្សាទៅលើជនរងគ្រោះរួចមកហើយ ។

លុះដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ទន្ទឹមនោះ ការិយាលយ័កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញដីកា​កោះហៅឲ្យជនរងគ្រោះរត្ន័ គន្ធី ចូលខ្លួនបំភ្លឺនៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ​២០២៤ ខណៈដែលជនរងគ្រោះបានប្តឹងលោកអ៊ុក ផាន់ណារ៉េត ទៅកាន់អយ្យការអមសាលាតំបូង ហើយដំណើររឿងតំណាងអយ្យការកំពុងតែចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ។​

ប្រភព​ផ្តល់ព័ត៌មានពីម្តាយជនរងគ្រោះបានឲ្យដឹងតាមទូរសព្ទ័​​កាលពី​រសៀលថ្ងៃទី​២៣ ​សីហា ឆ្នាំ២០២៤ ថា មេធាវី​កូន​របស់គាត់ (ជនរងគ្រោះ​) បានដាក់ពាក្យស្នើ​សុំចុះថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៤ គោរពជូនលោកឧត្តមសេនីយ៍​ឯក ស រដ្ឋា អគ្គស្នងការងនិងជាស្នងការនគរបាលខេត្តព្រះសីហនុ សុំលោកឧត្តមសេនីយ៍ឯកបញ្ជូនសំណុំរឿងទៅសាលាតំបូងខេត្ត ព្រះសីហនុវិញដោយហេតុថា អយ្យអមសាលាតំបូងកំពុងតែបន្តនិតិវិធី ដូច្នេះ កូនរបស់គាត់មិនបានចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តតាមលិខិតកោះហៅនោះទេ។ 

សាច់​ញាតិជនរងគ្រោះបានដាក់ការសង្សយ័ថា កណីហិង្សាមកលើជនរងគ្រោះ (រត្ន័ គន្ធី )លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ស៊ីលៀសល្អៀសខ្លួន ឬកន្ទេលធំបន្លំដេក ហើយមើលទៅបានជាវ៉ៃគេហើយប្តឹងគេទៀត (នៅលើគោកសុទ្ធ) ។ ពលរដ្ឋសួរថា ឯណាទៅគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិទាំង៥ចំណុច ”? ទុកចិត្តឯណាបាន បើអ្នកដែលវ៉ៃពលរដ្ឋក្នុងមូលដ្ឋានគឺជាមេប៉ុស្តិ៍ ហើយ​អត់​ទាន់​មាន​មេ​ចាត់​ការ​កូនចៅ​ផង​ សង្ស័យកាន់​ជើង​គ្នាឯង​ទេ​ដឹង?

ទាក់ទងទៅនឹងករណីលោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ប្រើហិង្សាមកលើប្រជាពលរដ្ឋ អ្នកសារព័ត៌មាន យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកនាយប៉ុស្តិ៍បានទេ តាមប្រពន្ធ័តេលេក្រាមលោកចូលមើលហើយតែមិនឆ្លើយតប ។ ​

គួររំលឹកផងដែរថា ករណីពលរដ្ឋ ឈ្មោះ រត្ន័ គន្ធី រងគ្រោះ ដោយអំពើរហិង្សា​ពីណាក់ឈ្មោះ អ៊ុក ផាន់ណារ៉េត  កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រោយសាលារៀនអនុវិទ្យាលយ័សម្តេច​ឪ ស្ថិតក្នុងភូមិ២សង្កាត់លេខ៣ ក្រុងព្រះសីហនុ​នោះ ត្រូវបា​ន​លោក​អ៊ីវត្រាយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានចេញដីការកោះហៅ​មេប៉ុស្តិ៍នោះឲ្យចូលខ្លួន​បំភ្លឺ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ តាមបណ្តឹង​របស់ជនរងគ្រោះកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្តងរួចទៅហើយ តែមិនទាន់បានដឹងពីលទ្ទផលនៅឡើយទេ គ្រួសារសាច់​ញាតិ​ជនរងគ្រោះ និងមហា​ជន​ជា​ច្រើន​កំពុងតែទន្ទឹងរង់ចាំអ៊ុតមើលពីលទ្ធផលដែលសម្រេចដោយស្ថាបន័ច្បាប់ ?​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ