ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៧៨ ពីក្រុងបានលុងទៅព្រំប្រទល់ ខេត្តស្ទឹងត្រែងរលោងស្រិលហើយ !

4 ខែ មុន

នៅ​ពេល​នេះ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង​នៅ​ក្នុង​ខេត្ត​រតនៈគីរី ទៅ​ព្រំប្រទល់ ខេត្តស្ទឹងត្រែង គឺ​រលោង​ស្រិល ។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង នៅ​ថ្ងៃ​ទី​១៨ ខែសីហា…

នៅ​ពេល​នេះ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង​នៅ​ក្នុង​ខេត្ត​រតនៈគីរី ទៅ​ព្រំប្រទល់ ខេត្តស្ទឹងត្រែង គឺ​រលោង​ស្រិល ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤​ថា កំណត់​ផ្លូវ​ដែល​ប្រវែង​ប្រមាណ​ជា​៥៦,១២​គីឡូម៉ែត្រ ដោយ​មាន​ទទឹង​១១​ម៉ែត្រ ដោយ​ចាប់ផ្ដើម​ពី​គីឡូម៉ែត្រ ៦៥+០៨០ ពី​ព្រំប្រទល់ ខេត្តស្ទឹងត្រែង បញ្ចប់​ត្រឹម​គីឡូម៉ែត្រ​១២១+២០០ វត្ត​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង គឺ​បាន​កសាង​កម្រាល​កៅស៊ូ DBST គឺ​រលោង​ស្រិល ។

ប្រភព​ដដែល​បាន​អះអាង​ថា សមិទ្ធផល​នេះ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ​តាម​រយៈ​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ ឬ​កសិផល​គ្រប់​ប្រភេទ ។

ពី​មុន​កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រភេទ​ផ្លូវ​ដែល​ដីក្រហម​ពិបាកធ្វើ​ដំណើរ​នៅ​ពេល​រដូវវស្សា ហើយ​ធ្វើ​ឲ្យ​ខេត្ត​រតនៈគីរី​ក្លាយជា​ខេត្ត​ដែល​ពិបាកធ្វើ​ដំណើរ​ទៅ​ដល់​មួយ ប៉ុន្តែ​ពេល​នេះ អាច​វិល​ត្រឡប់​មក វិញ​បាន​រវាង​ភ្នំពេញ និង​រតនៈគីរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ