ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​នៅ​ប្រ​ទេស​ប្រេស៊ីល​ស្លា.ប់​មនុស្ស​៦១​នាក់

4 ខែ មុន

ទី​ក្រុង​សៅ​ប៉ូឡូ៖ ​មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​នៅ​ប្រទេស​ប្រេស៊ីល​ បណ្ដាល​ឱ្យ​​​​​មនុស្ស​សរុប​​​​៦១​នាក់​​ទាំង​អ្នក​ដំណើរ​ និង​បុគ្គលិក​របស់​ក្រុ​មហ៊ុន​ស្លាប់​គ្មាន​សល់​ម្នាក់​។ ​ក្រុម​ហ៊ុន​វ៉ូ​ផាស់ (VoePass) ដែល​ជា​ម្ចាស់​យន្ត​ហោះ​​ខាង​លើ​នេះ​ប្រកាស​​​ថា​​យន្ត​ហោះ​ដែល​មាន​ជើង​ហោះ​ហើរ​២២៨៣​​​បាន​ធ្លាក់​នៅ​ទី​ក្រុង​វីន​ហេដូ (Vinhedo)។ តាម​ពិត​ខ្វះ​តែបន្តិច​ទៀត​ យន្ត​ហោះ​នឹង​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​នៅ​ទី​ក្រុង​សៅ​ប៉ូឡូ​​។…

ទី​ក្រុង​សៅ​ប៉ូឡូ៖ ​មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​នៅ​ប្រទេស​ប្រេស៊ីល​ បណ្ដាល​ឱ្យ​​​​​មនុស្ស​សរុប​​​​៦១​នាក់​​ទាំង​អ្នក​ដំណើរ​ និង​បុគ្គលិក​របស់​ក្រុ​មហ៊ុន​ស្លាប់​គ្មាន​សល់​ម្នាក់​។ ​ក្រុម​ហ៊ុន​វ៉ូ​ផាស់ (VoePass) ដែល​ជា​ម្ចាស់​យន្ត​ហោះ​​ខាង​លើ​នេះ​ប្រកាស​​​ថា​​យន្ត​ហោះ​ដែល​មាន​ជើង​ហោះ​ហើរ​២២៨៣​​​បាន​ធ្លាក់​នៅ​ទី​ក្រុង​វីន​ហេដូ (Vinhedo)។ តាម​ពិត​ខ្វះ​តែបន្តិច​ទៀត​ យន្ត​ហោះ​នឹង​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​នៅ​ទី​ក្រុង​សៅ​ប៉ូឡូ​​។

យន្ត​ហោះ​នេះ​ចាក​ចេញ​ដំណើរ​ពី​ទី​ក្រុង​កាស់​ស្កា​វែល​ (Cascavel) នៃ​ប្រទេស​ប្រេស៊ីល​​ បាន​​ប្រហែល​​​​ជាង​៧​រយ​​គីឡូម៉ែត្រ​​ក៏​ជួប​នឹង​ហេតុ​ការណ៍​អាក្រក់​នេះ​តែ​ម្ដង​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខាង​លើ​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​​យន្ត​ហោះ​នេះ​ធ្លាក់​ដោយ​​សារ​មូល​​ហេតុ​អ្វី​ទេ​។ ​មន្ត្រី​​​ថ្នាក់​មូល​ដ្ឋាន​ប្រចាំ​ទី​ក្រុង​វីនហេដូ​ប្រាប់​ថា​គ្មាន​នរណា​ម្នាក់​អាច​នៅ​រស់​រាន​មាន​ជីវិត​ពី​ឧប​ទ្ទវ​ហេតុ​នេះ​ទេ​នៅ​ពេល​យន្ត​ហោះ​ធ្លាក់​​ទៅ​លើ​​បរិវេណ​ផ្ទះ​មួយ​កន្លែង​។ ប៉ុន្តែ​សំណាង​ល្អ​ យន្ត​ហោះ​នេះ​មិន​បាន​ឆក់​យក​ជីវិត​អ្នក​រស់​នៅ​ម្ដុំ​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្នក​របួស​សូម្បី​តែ​ម្នាក់​ ប៉ុន្តែវា​បែរ​ជា​​ឆក់​យក​​ជីវិត​​មនុស្ស​​នៅ​ក្នុង​យន្ត​ហោះ​​ទៅ​វិញ​​។​

អាជ្ញាធរ​ប្រាប់​ថា​យន្ត​ហោះ​ធ្លាក់​ទៅ​កៀក​នឹង​ផ្ទះ​របស់​អ្នក​ស្រុក​ខ្លាំង​ណាស់​ ហើយ​​មាន​មនុស្ស​រស់​នៅ​ក្នុង​ផ្ទះ​​នោះ​ទៅ​ទៀត​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ថា​យន្ត​ហោះ​​​​​ដាំ​ក្បាល​ចុះ​ពី​លើ​អាកាស​យ៉ាង​លឿន​​មាន​លក្ខណៈ​ហោះ​ចាក់​​កួរ​ជា​រង្វង់​​ដូច​ពស់​​ឆ្វាយ​រង្វេល​​​​។ វីឌី​អូ​ខ្លះ​បង្ហាញ​រូប​ផ្សែង​ហុយទ្រលោម​​​ចេញ​ពី​កន្លែង​ធ្លាក់​យន្ត​ហោះ​។​ វីឌីអូ​ឃ្លីប​ខ្លះ​បង្ហាញ​រូប​យន្ត​ហោះ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​សន្ធោ​សន្ធៅ និង​ឃើញ​រុក្ខ​ជាតិ​នៅ​ក្បែរ​នោះ​ក៏​ត្រូវ​ភ្លើង​ឆេះ​ផង​ដែរ។

​ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​នោះ​ជា​យន្ត​ហោះ​ម៉ាក​អាតេ​អ៊ែរ​​៧២​​ (ATR 72) មាន​ម៉ាស៊ីន​ពីរ ​អាច​ដឹក​មនុស្ស​បាន​៦៨​នាក់​។ យន្ត​ហោះ​នេះ​ផលិត​កាល​ពី​ឆ្នាំ​២០១០​​​ដោយ​ក្រុម​ហ៊ុន​អ៊ែរបឺស​សហ​ការ​ជា​មួយ​ស្ថាប័ន​ដទៃ​ទៀត​។ ​យន្ត​ហោះ​នេះ​មុន​ពេល​ធ្លាក់​បាន​ហោះ​កម្ពស់​​​ជាង​៥​គីឡូម៉ែត្រ​នៅ​លើ​អាកាស​។ ​ប្រភព​ខ្លះ​អះ​អាង​ថា​អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ប្រុង​ប្រយ័ត្ន​នៅ​តំបន់​កើត​ហេតុ​នោះ​​ព្រោះ​មាន​ទឹក​កក​ធ្លាក់​​ខ្លាំង​។

ធម្មតា​ទឹក​កក​កាល​ណា​​​ប្រមូល​ផ្ដុំ​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ជុំ​វិញ​តួ​យន្ត​ហោះ​​ វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​។ នៅ​ពេល​​យន្ត​ហោះ​ទទួល​រង​ទម្ងន់​ខ្លាំង​ពេក​ដោយ​សារ​ទឹក​កក​តោង​​ជាប់​នឹង​តួ​របស់​វា​ ពេល​នោះ​​កម្លាំង​របស់​យន្ត​ហោះ​ចាប់​ផ្ដើម​ចុះខ្សោយ​។ យន្ត​ហោះ​ភាគ​ច្រើន​ផលិត​មក​មាន​ប្រព័ន្ធ​ប្រឆាំង​នឹង​ទឹក​កក​។ មាន​ន័យ​ថា​មាន​ប្រព័ន្ធ​បោស​សម្អាត​ទឹក​កក​មិន​ឱ្យ​ទំ​នៅ​លើ​តួ​យន្ត​ហោះ​ ឬ​ស្លាប​យន្ត​ហោះ​បាន​​។​

អ្នក​ស្រុក​នៅ​ម្ដុំ​នោះ​ប្រាប់​ថា​ពួក​គេ​ស្ដាប់​ឮ​សូរ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​លាន់​ឮ​កង​រំពង​ពេញ​ផ្ទៃ​អាកាស​។ យុវ​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ​ប្រាប់​ថា​ខ្លួន​កំពុង​តែ​អង្គុយ​រៀន​នៅ​ក្នុង​បន្ទប់​សុខ​ៗ​ស្រាប់​តែ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​។ នៅ​ពេល​ខ្លួន​អើត​មើល​តាម​បង្អួច​ឃើញ​ផ្សែង​ហុយ​ទ្រលោម​ឡើង​ទៅ​លើ​មេឃ​។ ប្រធានា​ធិបតី​ប្រេស៊ីល​បាន​ស្នើ​សុំ​ឱ្យ​ប្រជា​ជន​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ស្មឹង​ស្មាធ​មួយ​នាទី​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​​ជន​រង​គ្រោះ​។ ​​នេះ​​បើ​យោ​ងតាម​​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ញូយ៉ក​ថាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង