ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​វៀតណាម​ម្នាក់​ជា.ប់​គុ.ក​៩​ឆ្នាំ​ពី​បទ​ល្បួ.ង​ក្មេ.ង​ស្រី​ថត​រូប​អា.ក្រា.ត

4 ខែ មុន

ទី​ក្រុងហាណូយ៖ ថ្មី​ៗ​នេះ តុលាការ​ទី​ក្រុង​ហូជីមិញ​កាត់​ទោស​នារី​ជន​ជាតិ​វៀតណាម​ម្នាក់​ឱ្យ​ជាប់​ពន្ធ​នា​គារ​៩​ឆ្នាំ​ពី​បទ​​​​ល្បួង​ក្មេង​ស្រី​តូច​ៗ​ពីរ​នាក់​ថត​រូប​អាក្រាត​ និង​​ផ្ញើ​ទៅ​ឱ្យ​សង្សារ​របស់​ខ្លួន​ជា​ជន​ជាតិ​អាមេរិក​​ដើម្បី​​​មើល​កម្សាន្ត​។ នារី​ឈ្មោះ​ហ្វាម​ហ៊ីងញ៉ាត​វី (Pham Huynh Nhat Vi) អាយុ​២១​ឆ្នាំ​ត្រូវ​តុលា​ការ​​​​កាត់​ទោស​ដោយ​ប្រើ​ប្រាស់​ច្បាប់ប្រឆាំង​នឹង​ការ​ថត​រូប​អាស​អាភាស​អនីតិ​ជន​ក្រោម​អាយុ​១៦​ឆ្នាំ​មួយ​ករណី…


ទី​ក្រុងហាណូយ៖ ថ្មី​ៗ​នេះ តុលាការ​ទី​ក្រុង​ហូជីមិញ​កាត់​ទោស​នារី​ជន​ជាតិ​វៀតណាម​ម្នាក់​ឱ្យ​ជាប់​ពន្ធ​នា​គារ​៩​ឆ្នាំ​ពី​បទ​​​​ល្បួង​ក្មេង​ស្រី​តូច​ៗ​ពីរ​នាក់​ថត​រូប​អាក្រាត​ និង​​ផ្ញើ​ទៅ​ឱ្យ​សង្សារ​របស់​ខ្លួន​ជា​ជន​ជាតិ​អាមេរិក​​ដើម្បី​​​មើល​កម្សាន្ត​។ នារី​ឈ្មោះ​ហ្វាម​ហ៊ីងញ៉ាត​វី (Pham Huynh Nhat Vi) អាយុ​២១​ឆ្នាំ​ត្រូវ​តុលា​ការ​​​​កាត់​ទោស​ដោយ​ប្រើ​ប្រាស់​ច្បាប់ប្រឆាំង​នឹង​ការ​ថត​រូប​អាស​អាភាស​អនីតិ​ជន​ក្រោម​អាយុ​១៦​ឆ្នាំ​មួយ​ករណី និង​ពី​បទ​ចាប់​ពង្រត់​អនីតិ​ជន​ក្រោម​អាយុ​១៦​ឆ្នាំ​មួយ​ករណី​ទៀត​។

នារី​ឈ្មោះ​វី​ដែល​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ពី​បទ​ល្បួង​ក្មេង​ស្រី​ថត​ស្រាត

​តុលាការរក​ឃើញ​ថា​​នារី​ឈ្មោះ​វី​ម្នាក់​នេះ​បាន​ល្បួង​ក្មេង​ស្រី​តូច​ៗ​ពីរ​នាក់​ និង​ថត​រូប​អាក្រាត​របស់​ពួក​គេ​ដោយ​មាន​សង្សារ​របស់​ខ្លួន​ជា​អ្នក​បង្ហាត់​បង្ហាញ​ថា​ត្រូវ​ចាប់​ប្លង់​ថត​បែប​ណា​ៗ។ សង្សារ​​របស់​នារី​ម្នាក់​នេះ​ឈ្មោះ​រីឆាត​​​​រស់​នៅ​ប្រទេស​អាមេរិក​ ហើយ​បាន​ទាក់​ទង​នារី​ឈ្មោះ​វី​​​។ ខែ​​តុលា ឆ្នាំ​២០២៣ ​វី និង​សង្សារ​បាន​​​ស្នាក់​​​នៅ​ជា​មួយ​គ្នា​នៅ​​ក្នុង​សណ្ឋាគារ​​​ទី​ក្រុង​ហូជីមិញ​។ ក្រោយ​មក​​ រីឆាត​​​ចាក​ចេញ​ពី​​​វៀតណាម​ទៅ​អាមេរិក​វិញ​​ ហើយ​​នៅ​តែ​បន្ត​ទាក់​ទង​គ្នា​ពី​ចម្ងាយ​ជា​មួយ​ស្ត្រី​ឈ្មោះ​វី​ដដែល​។

រីឆាត​ឧស្សាហ៍​ផ្ញើ​​ទៅ​ឱ្យ​នារី​ឈ្មោះ​វី​មើល​​ឈុត​វីឌីអូ​​អាក្រាត​​របស់​នារី​ដែល​មាន​ដើម​កំណើត​អាស៊ី​​ដទៃទៀត​ ហើយ​គាត់ប្រាប់​ឱ្យ​នារី​ឈ្មោះ​វី​ល្បួង​ក្មេង​ស្រី​ៗ​អាយុ​ចន្លោះ​ពី​៦​ដល់​១២​ឆ្នាំ​ដើម្បី​​​ថត​ឈុត​អាក្រាត​។ រីឆាត​សន្យា​ផ្ដល់​លុយ​ទៅ​ស្ត្រី​ឈ្មោះ​វី​, សន្យា​រៀប​ការ​ជា​មួយ​នាង​ និង​សន្យា​ធានា​រូប​នាង​ទៅ​រស់​នៅ​ប្រទេស​អាមេរិក​។ សំខាន់​ឱ្យ​តែ​នាង​ធ្វើ​តាម​​​បង្គាប់​របស់​គាត់​។​

នារី​ឈ្មោះ​វី​ក៏​យល់​ព្រម​ និង​ទទួ​លបាន​ប្រាក់​៥​រយ​ដុល្លារ​ពី​រីឆាត​។ អ្នក​ទាំង​២និយាយ​ត្រូវ​គ្នា​ថា​នៅ​ពេល​វី​រក​បាន​ក្មេង​​ស្រីៗ​​ដើម្បី​​ថត​វីឌីអូ​ រីឆាត​នឹង​ជួយ​ចេញ​លុយ​ជួល​ផ្ទះ​ល្វែង​សម្រាប់​ស្នាក់​នៅ​ និង​ថត​វីឌីអូ​។ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ ស្ត្រី​ឈ្មោះ​វី​​ដើរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ប្រទះ​​​ឃើញ​ក្មេង​ស្រី​​​២​នាក់​អង្គុយ​លេង​តាម​មាត់​ផ្លូវ​។ វី​ក៏​ដើរ​ទៅ​​និយាយ​​លេង​ជា​មួយ​ពួក​គេ​ ហើយ​ហុច​លុយ​​១​​ម៉ឺន​ដុង​ឱ្យ​ពួក​គេ​​ (ស្មើ​នឹង​០,៤​​​ដុល្លារ)។ ​វី​​បាន​​នាំ​ពួក​គេ​ទៅ​ញ៉ាំ​ការ៉េម​​​ និង​មាន់​បំពង​ និង​​ថត​រូប​ពួក​គេ​​​​​​ផ្ញើ​ទៅ​ឱ្យ​រីឆាត​​។​

វី​បាន​នាំ​ក្មេង​ៗ​ទាំង​នោះ​ដើរ​ឆ្លង​កាត់​​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​ដើម្បី​ឆ្លៀត​ពេល​សរ​សេរ​អក្សរ​ ​ផ្ញើ​សារ​​ទៅ​ឱ្យ​​រីឆាត ​​និង​ជជែក​គ្នា​ពី​ទីតាំង​ដែល​ត្រូវ​ថត​។ ក្រោយ​មក​ រីឆាត​ជួល​​បាន​បន្ទប់​​​​១​​​នៅ​អគារ​សៃ​ហ្កន​ផឺល (Saigon Pearl)។ នៅ​រាត្រី​នោះ វី​​នាំ​ក្មេង​ៗ​ទាំង​២​ចូល​ទៅ​ក្នុង​បន្ទប់​​​ ហើយ​ចាប់​ផ្ដើម​រៀប​ចំ​ប្លង់​ថត​អាក្រាត​តែ​ម្ដង​។ ចាប់​ពី​ថ្ងៃ​ទី​៣-៧ ខែ​មេសា​ ឆ្នាំ​២០២៤ វី​បាន​ថត​វីឌីអូ​អាក្រាត​របស់​ក្មេង​ៗ​ទាំង​នេះ​ចំនួន​១២​ឈុត​ និង​​ផ្ញើ​ទៅ​ឱ្យ​រីឆាត​។ ក្រោយ​មក​ រីឆាត​ផ្ញើ​លុយ​ឱ្យ​នារី​ឈ្មោះ​វី​ចំនួន​​​២​រយ​ដុល្លារ។​

ថ្លែង​អំពី​ម្ដាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​វិញ​។ បន្ទាប់​ពី​បាត់​ដំណឹង​កូន​ស្រី​របស់​ខ្លួន​ជា​ច្រើន​ថ្ងៃ​មិន​ដឹង​ថា​ពួក​គេ​ទៅ​ណា​ និង​មាន​សុខ​ទុក្ខ​យ៉ាង​ណា​ ​ស្ត្រី​ជា​ម្ដាយ​ក៏​តាម​រក​កូន​​ និង​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​។ ស្ត្រី​ជា​ម្ដាយ​ជា​អ្នក​លក់នំ​តាម​​​​តាម​ចិញ្ចើម​ផ្លូវ​ ហើយ​តែង​តែ​នាំ​យក​កូន​តូច​ៗ​របស់​ខ្លួន​ទាំង​បួន​នាក់​ទៅ​តាម​ខ្លួន​។ គាត់​ទុក​ឱ្យ​កូន​ច្បង​​អាយុ​ដប់​ឆ្នាំ​​មើល​ប្អូន​ពៅ​របស់​ខ្លួន​​អាយុ​​​៩​ខែ​​។ ចំណែក​ស្ត្រី​ជា​ម្ដាយ និង​កូន​ៗ​២​នាក់​ទៀត​ដើរ​លក់​​នំ​តាម​ផ្លូវ​។

ស្ត្រី​ជា​ម្ដាយ​ប្រាប់​ថា​មុន​ពេល​កើត​ហេតុ ខ្លួន​​ផ្ញើ​កូន​ទាំង​២​នឹង​អ្នក​លក់​ជិត​នោះ​ឱ្យ​ជួយ​មើល​កូន​ឱ្យ​​ខ្លួន​ផង។​​ ចំណែក​ខ្លួន​ដើរ​ទៅ​លក់​នៅ​ឆ្ងាយ​ពីនោះ​តែ​បន្តិច​ទេ​។ ​គ្រាន់​តែ​១​ភ្លែត​សោះ កូន​ទាំង​២​ក៏​បាត់​ដំណឹង​សូន្យឈឹង​​។ បន្ទាប់​ពី​ស្វែង​រក​ជា​ច្រើន​ថ្ងៃ​ សមត្ថ​កិច្ច​ក៏​កំណត់​មុខ​សញ្ញា​បាន​ និង​ចាប់​ខ្លួន​ស្ត្រី​ឈ្មោះ​វី​​នៅ​​​ថ្ងៃ​ទី​៩ ខែ​មេសា​។ ក្មេង​ៗ​ទាំង​២​នាក់​ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុ​ងពេល​នោះ​ផង​ដែរ​។ ​សមត្ថ​កិច្ច​​ស្នើ​សុំ​​ឱ្យ​អាជ្ញា​ធរ​​អាមេរិក​​​ចាប់​ខ្លួន​បុរស​ឈ្មោះ​រីឆាត​​បញ្ជូន​ទៅ​វៀតណាម​ដើម្បី​កាត់​ទោស​​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ