ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្ងាត់​ៗ វ៉ាង ស្រី​ណូ បង្ហាញ​ពី​ការ​ព​ពោះ​​របស់​នាង

11 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ស្ងាត់​ៗ​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​បង្ហាញ​ពី​ការ​ពពោះ​កូន​ដំបូង​ដែល​មាន​អាយុ​៧​ខែ ក្នុង​ពេល​ដែល​តារា​រូប​នេះ​មិន​ទាន់​មាន​ដំណឹង​រៀប​ការ​មាន​ស្វាមី​នៅឡើយ ។ អ្នក​នាង…

មហាជន ជា​ពិសេស បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ស្ងាត់​ៗ​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​បង្ហាញ​ពី​ការ​ពពោះ​កូន​ដំបូង​ដែល​មាន​អាយុ​៧​ខែ ក្នុង​ពេល​ដែល​តារា​រូប​នេះ​មិន​ទាន់​មាន​ដំណឹង​រៀប​ការ​មាន​ស្វាមី​នៅឡើយ ។

អ្នក​នាង វ៉ាង ស្រី​ណូ បាន​ចាប់ផ្តើម​ទម្លាយ​ពី​ការ​ពពោះ​កូន​ដំបូង​របស់​ខ្លួន​សាធារណៈ​ដោយ​មិន​លាក់លៀម ក្នុង​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​របស់​នាង​កាន់តែ​វិវត្តន៍​ធំធាត់ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​នាង​មិន​អាច​លាក់បាំង​ពី​ភ្នែក​មហាជន​បាន​ទៀត ។

យ៉ាងណា តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​ទទួល​បានកូន​ជា​លើក​ដំបូង​តាម​ក្តី​ប៉ងប្រាថ្នា ដោយនៅ​ក្នុង​នោះ​នាង​បាន​ចាត់​ទុក​កូន​ដែល​នឹង​ចាប់កំណើត​ឃើញ​ពន្លឺព្រះអាទិត្យ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គឺជា​កូន​នាំ​សំណាង​ក្នុង​ជីវិត​របស់​នាង ។
ជាមួយនឹង​ការ​បង្ហាញ​រូបភាព​ខ្លួនឯង​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ វ៉ាង ស្រី​ណូ បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា អត់​ដឹង​ថា ត្រូវ​រៀបរាប់​ពី​ណា​មក​មុន​ទេ ! គ្រាន់តែ​ចង់​និយាយ​ថា ម៉ាក់​មាន​ក្តី​សុខ​នឹង​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​ស៊ី​ង​ហ្គ​ល​មាំ​មី ។

នាង​បញ្ជាក់​ថា គ្រប់យ៉ាង​ចូល​មក​ក្នុង​ជីវិត​យ៉ាង​រលូន​តាម​ប្រាថ្នា និង​ការ​គ្រោងទុក​, តាំងពី​ចាប់ផ្តើម​មាន​វត្ត​មានកូន​នៅ​ក្នុង​ផ្ទៃ មករ​ហូត​អី​ឡូ​វ​8​ខែ ហើយ​ម៉ាក់​មិន​ដែល​ចាញ់​មិន​ធ្វើទុក្ខ ក្អួត ចង្អោរ ឬ​ពិបាក​ម្តងណា​ទេ សូ​ម្បី​ពេល​ខ្លះ​ប្រាប់​គេ ថា​កំពុង​ពរ​ពោះ​គេ​មិន​ជឿ​ទៀត ព្រោះ​មិនសូវ​ខ្ទាត​ពោះ សុខភាព​ធម្មតា​មិន​ដូច​អ្នក​មានគភ៌ ទៅ​ណា​មក​ណា​ក៏​បាន និង​ធ្វើការ​បាន​ធម្មតា រឹង​មាំ រីករាយ មាន​សុភមង្គល​គ្រប់ពេល​!​កូន​ជា​កូន នាំ​លាភ នាំ​សំណាង នឹង​ជា​សុភមង្គល​ទាំងស្រុង​របស់​ម៉ាក់ វត្ត​មានកូន​ធ្វើ​អោយ​ម៉ាក់ កក់ក្តៅ និង​កាន់តែ​រឹង​មាំ បំពេញ​តួរ​នាទី​ជា​ម្តាយ​ផង​ជា​ឪពុក​ផង ។
នាង​ថា ម៉ាក់​មិន​ត្រូវការ​អ្វី​ច្រើន​ជាង​នេះ​ទេ សូម​អោយ​តែ​កូន​មាន​សុខភាព​ល្អ និង​សូម​អោយ​សំរាល​តាម​ពេល​ដែល​កំណត់ ជួប​គ្នា​ខែ​09 កូនស្រី​មាសម្តាយ ។

វ៉ាង ស្រី​ណី បាន​លើក​ឡើង​បន្ថែម​ថា បាំង​តែ​មួយ​ខែ​ទៀត​ទេ បាន​ជួប​មុខ​គ្នា​ហើយ​កូន​ម៉ាក់ រង់ចាំ​ថតរូប​ពោះធំ​យូរហើយ តែ​ពោះ​មិន​ខ្ទាត​សោះ​កូន​ជិត​កើត​ហើយ​ទើប​ឃើញ​ពោះ 😅😅 កាល​បាន​5​ខែ​ប្រាប់​គេ​ថា ទំងន់​គេ​មិន​ជឿ អី​ឡូ​វ​ប្រាប់​គេ​ថា ៨​ខែ ក៏​គេ​មិន​ចង់​ជឿ គេ​ឡើង​សាប់​ផ្រា​យ ។
យ៉ាងណា ដំណឹង​ពី​ការ​ពពោះ​របស់ វ៉ាង ស្រី​ណូ នា​ពេល​នេះ គេ​ក៏​ឃើញ​មាន​មហាជន ជា​ពិសេស​មិត្តភក្តិ​ស្និ​ទ្ធិ​ស្នាល​របស់​នាង​មួយ​ចំនួន​បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ​ចំពោះ​នាង​ផង​ដែរ បើ​ទោះបីជា​ពេល​នេះ​នាង​ហាក់​ឃ្លាតឆ្ងាយ​ពី​សិ​ល្បះ​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ដកឃ្លា​ពី​សិល្បៈ​អស់​រយពេល​ជា​ច្រើន​ឆ្នាំ​មកនេះ វ៉ាង ស្រី​ណូ បាន​ងាក​មក​រកស៊ី​នូវ​មុខរបរ​លក់​សម្ភារ​ម៉ាក​ប្រ៊េ​ន​ៗ​ល្បី និង​គ្រឿងសម្អាង​មក​ពី​បរទេស​តាម​អន​ឡាញ ក្រៅពី​មុខរបរ​រកស៊ី​ធំ​ៗ​ទាំង​អស់នេះ នាង​ក៏​នៅ​មានមុខ​របរ​ធំ​ៗ​បន្ថែម​ទៀត​ទាំង​នៅ​ក្នុងស្រុក​ខ្មែរ និង​នៅ​បរទេស​នោះ​គឺ​ការ​រកស៊ី​ផ្នែក​អចលនទ្រព្យ គឺ​ទិញ​ផ្ទះ​ទុក លក់​បន្ត​ជា​ច្រើន​កន្លែង និង​មាន​ទាំង​ខន​ដូរ​លក់​និង​ជួល​ទៀត​ផង​។

អតីត​តារា​រូប​នេះ​បញ្ជាក់​ថា នាង​មាន​អ្វី​ៗ​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​នាង​បង្កើត​ឡើង​ដោយ​ខ្លួនឯង បួ​ក​រួម​ទាំង​វាសនា និង​ឧិ​កាស បូក​ផ្សំ​និង​ការ​ខិតខំ​បន្ថែម​ពី​ខ្លួនឯង ដោយ​មិន​មាន​នរណា​ម្នាក់​នៅ​ពីក្រោយ មិន​មាន​ប្តី រឺ​មិន​មាន​អ្នក​ដឹកមុខ​រឺ​ផ្តល់​យោបល់​ឡើយ ។

កន្លង​មក វ៉ាង ស្រី​ណូ ក៏​ធ្លាប់​បាន​ទទួលស្គាល់​ថា នាង​មាន​គូ​ដណ្តឹង​ដែល​រស់នៅ​អា​មេ​រិ​ក ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួក​នាង​ក៏​បាន​កាត់​ផ្តាច់​ទៅ​វិញ ហើយ​រហូត​មក​ទល់​នា​ពេល​នេះ​នាង​បន្ត​រស់នៅ​ម្នាក់ឯង ដោយ​ពុំ​ទាន់​លេចលឺ​ពី​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ម្នាក់​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ