ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​វៀតណាម​៤៨​នាក់​មាន​អាការៈ​រាក​រូស, ចុក​ពោះ និង​ក្អួត​ចង្អោរ​ សង្ស័យ​ពុល​ចំណី​អាហារ

4 ខែ មុន

ទី​ក្រុង​ហាណូយ៖ អ្នក​ទេស​ចរ​យ៉ាង​តិច​៤៨​នាក់​​នៅ​រមណីយ​ដ្ឋាន​មួយ​កន្លែង​​​នៃ​ទី​ក្រុង​​មួយ​នេ (Mũi Né) ​បាន​​ធ្លាក់​ខ្លួន​ឈឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ពី​បទ​សង្ស័យ​ថា​ពួក​គេ​​​ពុល​ចំណី​អហារ​។ សាក្សី​និយាយ​ថា​ពួកគេ​​ចូល​ញ៉ាំ​អាហារ​នៅ​​ក្នុង​ហាងនៅ​ម្ដុំ​នោះ​​។ ជន​រង​គ្រោះ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេស​ចរ​សរុប​១៨២​នាក់​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ក្រុម​នៅ​​​ទី​ក្រុង​មួយ​នេ នៃ​​ខេត្ត​ប៊ីញ​ធួន​ (Binh Thuan)​។…

ទី​ក្រុង​ហាណូយ៖ អ្នក​ទេស​ចរ​យ៉ាង​តិច​៤៨​នាក់​​នៅ​រមណីយ​ដ្ឋាន​មួយ​កន្លែង​​​នៃ​ទី​ក្រុង​​មួយ​នេ (Mũi Né) ​បាន​​ធ្លាក់​ខ្លួន​ឈឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ពី​បទ​សង្ស័យ​ថា​ពួក​គេ​​​ពុល​ចំណី​អហារ​។ សាក្សី​និយាយ​ថា​ពួកគេ​​ចូល​ញ៉ាំ​អាហារ​នៅ​​ក្នុង​ហាងនៅ​ម្ដុំ​នោះ​​។ ជន​រង​គ្រោះ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេស​ចរ​សរុប​១៨២​នាក់​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ក្រុម​នៅ​​​ទី​ក្រុង​មួយ​នេ នៃ​​ខេត្ត​ប៊ីញ​ធួន​ (Binh Thuan)​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​សុខា​ភិបាល​ខេត្ត​។

រូប​តំណាង

ដំណើរ​កម្សាន្ត​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ហុន​កាយ​។ អ្នក​ទេស​ចរ​ទាំង​នោះ​ស្នាក់​នៅ​រមណីយ​ដ្ឋាន​ចាប់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​សៅរ៍​។ កាល​ពី​ថ្ងៃ​សុក្រ​ ពួក​គេ​បរិភោគ​អាហារ​ជុំ​​គ្នា​នៅ​ហាង​មួយ​កន្លែង​។ លុះ​ដល់​ថ្ងៃ​សៅរ៍ ពួក​គេ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ និង​ពេល​ថ្ងៃ​ត្រង់​នៅ​ភោជនីយ​ដ្ឋាន​មួយ​ទៀត​។ ញ៉ាំ​បាន​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​​​ពេល​រសៀល​បន្តិច​ ពួកគេ​​​ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ព្រោះ​ជាតិ​ពុល​ជ្រាប​ចូល​ក្នុង​ខ្លួន​​​។ ពួក​គេ​​ចាប់​ផ្ដើម​ចុក​ពោះ​ រាក​​រូស​ និង​ក្អួត​ចង្អោរ​។

រូប​តំណាង

ដោយ​សារ​​មើល​ឃើញ​​​ស្ថាន​ភាព​មិន​ស្រួល​បែប​នេះ គេ​ក៏​ប្រញាប់​បញ្ជូន​អ្នក​ទាំង​នេះ​ទៅ​មន្ទីរ​ពេទ្យ​។ គិត​ត្រឹម​​ម៉ោង​៩:៣០​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ មនុស្ស​ចេះ​តែ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​អាន​ហ្វឿក​ជា​បន្ត​បន្ទាប់​រហូត​ដល់​៤៨​នាក់។ ប៉ុន្តែ​ក្រោយ​មក​ ៤៣​នាក់​អាច​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​វិញ​។ ចំណែក​៥​នាក់​ទៀត​បន្ត​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដដែល​។ រហូត​ដល់​យប់​ថ្ងៃ​អាទិត្យ​ទើប​អាច​ជា​សះ​ស្បើយ​ឡើង​វិញ​។​

រូប​តំណាង

មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៊ីញ​​ធួន​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ហើយ​ ហើយ​បាន​ប្រមូល​ម្ហូប​អាហារ​ដែល​លក់​ដូរ​នៅ​ក្នុង​ហាង​ដែល​ជន​រង​គ្រោះ​បាន​ទៅ​បរិភោគ​។ ប៉ុន្តែ​អាហារ​នៅហាង​មួយ​ទៀត​នោះ​បាន​លក់​អស់​រលីង ហើយ​គ្មាន​បន្សល់​ទុក​សំណាក​សូម្បី​តែ​បន្តិច​។ ពួក​គេ​មាន​ទម្លាប់​បោះ​ចោល​ចំណី​អាហារ​ទាំង​អស់​ក្រោយ​ពេល​​ដាក់​លក់​​​រយៈ​ពេល​២៤​ម៉ោង​។ គេ​គិត​ថា​មិន​យូរ​ទេ​ត្រឹម​បី​ឬ​ប្រាំ​ថ្ងៃ​ទៀត​អាច​នឹង​ដឹង​លទ្ធ​ផល​ជា​មិន​ខាន​៕

រូប​តំណាង
រូប​តំណាង
រូប​តំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ