ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​! គ្រឿងផ្សំ​ទាំងនេះ​អាច​ជួយ​ឱ្យ​សុខភាព​ល្អ​ ហើយ​អាយុ​វែងទៀត

1 ខែ មុន

យោង​ទៅ​តាម​លោក Bernardo គាត់​បាន​បញ្ចូល​គ្រឿងផ្សំ​ទាំងអស់​ដូច​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​

យោង​ទៅ​តាម​លោក Bernardo គាត់​បាន​បញ្ចូល​គ្រឿងផ្សំ​ទាំងអស់​ដូច​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​គាត់ ហើយ​វា​ក៏​អាច​ជួយ​ថែរក្សា​សុខភាព​របស់​គាត់​ឱ្យ​មាន​អាយុ​បាន​មួយ​រយ​ឆ្នាំ និង​នៅ​ក្មេង​ជាប់​បាន​យូរ​ដែរ​។ រាល់​គ្រឿងផ្សំ​នីមួយ​ៗ​សុទ្ធតែ​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​រាង​កាយ ដូច្នេះ​នៅ​ពេល​ប្រើប្រាស់​ទាំងអស់ វា​ពិតជា​ថែរក្សា​សុខភាព​បាន​យ៉ាង​ល្អ​ឯក​ជា​មិន​ខាន​។

ទឹកឃ្មុំ
គេ​និយាយ​ថា អ្វី​ក៏​ដោយ​ឱ្យ​តែ​ផ្អែម​ពេក​គឺ​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។ ប៉ុន្តែ​ចូរ​គិត​ឡើង​វិញ​ថា ទឹកឃ្មុំ​គឺជា​ករណី​លើកលែង ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ ក្រៅពី​ភាព​ផ្អែម ទឹកឃ្មុំ​សុទ្ធតែ​មាន​របស់​បែប​ធម្មជាតិ​ទាំងអស់​ដែល​សុខភាព​ត្រូវការ​។ សារធាតុ​ផ្អែម​ដ៏​អស្ចារ្យ​នេះ​ក៏​មាន​អង់​ទី​អុក​ស៊ី​ដង់​ដែល​អាច​បន្ថយ​ភាព​ចាស់​បាន​ដែរ​។

សម្បក​ឈើអែម
គ្រឿងផ្សំ​មួយ​នេះ​មិន​គ្រាន់តែ​ជា​កំទេច​របស់​សម្បកឈើ​ដែល​មាន​រសជាតិ​អស្ចារ្យ​ឡើយ ប៉ុន្តែ​វា​ក៏​ជួយ​ឱ្យ​មាន​អាយុ​វែង​ដែរ​។ នេះ​ដោយសារ​តែ​សម្បកឈើ​មួយ​នេះ​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​រ៉ាំរ៉ៃ​ដែល​ទាក់ទង​នឹង​ការ​ធាត់​ជ្រុល រលាក​សន្លាក់ ជំងឺ​ទឹកនោមផ្អែម មហារីក ជំងឺ​បេះដូង និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទឿ​ត​។ គ្រឿងផ្សំ​មួយ​នេះ​ក៏​ល្អ​បំផុត​ក្នុង​ការ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។

ខ្ទឹមស
មនុស្ស​គ្រប់​គ្នា​យល់​ថា ខ្ទឹមស​គឺជា​របស់​ដ៏​ល្អ​បំផុត​សម្រាប់​រំលាយ​កំណក​ឈាម ដូច្នេះ​វា​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​បង្ការ​ការ​កកឈាម​បាន​ដែរ​។ រុក្ខជាតិ​ប្រភេទ​មើម​មួយ​នេះ​ក៏​ល្អ​បំផុត​ក្នុង​ការ​សម្លាប់​បាក់តេរី វីរុស ផ្សិត និង​កោសិកា​មហារីក​ដែ​ឬ​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​ពី​ខ្ទឹមស​នោះ យក​ល្អ​គួរតែ​ញ៉ាំ​វា​ទាំង​ឆៅ​។

ប្រេង​អូ​លីវ
វា​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ​ដែល​ថា ប្រេង​អូ​លីវ​គឺជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​នៅ​លើ​ផែនដី​យើង​នេះ​ព្រោះតែ​វា​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ដ៏​អស្ចារ្យ​។ ប្រេង​អូ​លីវ​ល្អ​បំផុត​ក្នុង​ការ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ដូច្នេះ​វា​នឹង​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ដែល​នាំ​ឱ្យ​លើស​សម្ពាធ​ឈាម និង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​។ ក្រៅពី​នេះ​អង់​ទី​អុក​ស៊ី​ដង់​របស់​ប្រេង​អូ​លីវ​ក៏​បន្ថយ​ភាព​ចាស់​បាន​ដែរ​។

សូកូឡា​ខ្មៅ
តើ​មាន​នរណា​ដឹង​ថា ការ​ញ៉ាំ​សូកូឡា​ខ្មៅ​ល្អ​ចំពោះ​សុខភាព? អង់​ទី​អុក​ស៊ី​ដង់​ក្នុង​សូកូឡា​ពិសេស​នេះ​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង​។ សូកូឡា​ខ្មៅ​ល្អ​បំផុត​ក្នុង​ការ​បន្ថយ​ស្ត្រេ​ស ដូច្នេះ​វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដែល​វា​មាន​ផង​ដែរ​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ជ្រើសរើស​សូកូឡា​ខ្មៅ​ដែល​មាន​សារធាតុ cocoa យ៉ាង​ហោច​ណាស់ ៧០​ភាគរយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ