ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរងអង្គការ​សហ​ប្រជាជាតិ មកទស្សនាប្រាសាទព្រះវិហារ

5 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ​កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផេង សំអឿន អគ្គនាយករង

ខេត្តព្រះវិហារ ៖ ​កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផេង សំអឿន អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានកិត្តិយសបានទទួលស្វាគមន៍ និងជូនឯកឧត្តម KHARE ATUL អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទស្សនាប្រាសាទព្រះវិហារ ដោយមានប្រតិភូគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមអមដំណើរ ព្រមទាំងមានការសម្របសម្រួលពីអង្គភាពពាក់ពន្ធ័ប្រចាំការនៅលើភ្នំប្រាសាទព្រះវិហារជាច្រើនរូបទៀត។

នេះជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដើម្បីស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌របស់ខ្មែរ ពិសេសស្ថាបត្យកម្មល្អវិចិត្រ នៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

ឯកឧត្តមអគ្គលេខាធិការរងអង្គការសហប្រជាជាតិបានចាប់អារម្មណ៍ពីភាពស្រស់ស្អាតនៃរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោតស្ងប់ស្ញែងនូវសំណង់ស្ថាបត្យកម្ម និងក្បូរក្បាច់ចម្លាក់រចនាដ៏ល្អឯកនៃប្រាសាទព្រះវិហារ ព្រមទាំងកោតសរសើរចំពោះអាជ្ញាធរជាតិព្រះវិហារក្នុងការអនុវត្តកិច្ចការអភិរក្សប្រាសាទព្រះវិហារ និងរៀបចំការងារអភិវឌ្ឍបានល្អចាប់តាំងពីប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌភិភពលោកនៅឆ្នាំ២០០៨ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ