ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​ថ្កោ.ល​ទោ.ស​ការ​បា.ញ់​លោក​ត្រាំ និង​អំពាវ​នាវ​ឱ្យ​បញ្ចប់​អំ.ពើ​ហិ.ង្សា​នយោ​បាយ

4 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ក្រុម​អ្នក​រៀប​ចំ​ការ​ឃោសនា​របស់​លោក​ត្រាំ​បញ្ជាក់​ថា​លោក​មាន​សុវត្ថិ​ភាព​ល្អ​ជា​ធម្ម​តា​ទេ​ឥឡូវ​នេះ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​លោក​ត្រាំ​រង​ការ​បាញ់​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បណ្ដាល​ឱ្យ​លោក​ត្រូវ​របួស​ចំ​​ត្រចៀក​ខាង​ស្ដាំ​។ នៅ​ពេល​នោះ លោក​ត្រាំ​កំពុង​ចុះ​សំណេះ​សំណាល​ជា​មួ​យ​ក្រុម​​អ្នក​គាំទ្រ​នៅ​រដ្ឋ​ផឹន​ស៊ីលវេនៀ​ (Pennsylvania)។ លោក​ត្រាំ​បាន​អរគុណ​មន្ត្រី​អនុវត្ត​ច្បាប់​ និង​ការ​ចុះ​អន្តរា​គមន៍​បាន​ទាន់​ពេល​វេលា​ដើម្បី​ចាត់​ការ​ទង្វើ​ដ៏​សាហាវ​ឃោរ​ឃៅ​នេះ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​​របស់​លោក​ស្ទីវឹន​ ឆឺង…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ក្រុម​អ្នក​រៀប​ចំ​ការ​ឃោសនា​របស់​លោក​ត្រាំ​បញ្ជាក់​ថា​លោក​មាន​សុវត្ថិ​ភាព​ល្អ​ជា​ធម្ម​តា​ទេ​ឥឡូវ​នេះ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​លោក​ត្រាំ​រង​ការ​បាញ់​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បណ្ដាល​ឱ្យ​លោក​ត្រូវ​របួស​ចំ​​ត្រចៀក​ខាង​ស្ដាំ​។ នៅ​ពេល​នោះ លោក​ត្រាំ​កំពុង​ចុះ​សំណេះ​សំណាល​ជា​មួ​យ​ក្រុម​​អ្នក​គាំទ្រ​នៅ​រដ្ឋ​ផឹន​ស៊ីលវេនៀ​ (Pennsylvania)។

លោក​ត្រាំ​បាន​អរគុណ​មន្ត្រី​អនុវត្ត​ច្បាប់​ និង​ការ​ចុះ​អន្តរា​គមន៍​បាន​ទាន់​ពេល​វេលា​ដើម្បី​ចាត់​ការ​ទង្វើ​ដ៏​សាហាវ​ឃោរ​ឃៅ​នេះ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​​របស់​លោក​ស្ទីវឹន​ ឆឺង (Steven Cheung) ជា​អ្នក​នាំ​ពាក្យ​​ក្រុម​អ្នក​រៀប​ចំ​វេទិកា​របស់​លោក​ត្រាំ​។​ លោក​ស្ទីវឹន​បន្ថែម​ថា​លោក​ត្រាំ​អស់​មាន​គ្រោះ​ថ្នាក់​ត​ទៅ​ទៀត​ហើយ​ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​មួយ​កន្លែង​ដើម្បី​ព្យាបាល​មុខ​របួស​។ បើ​មាន​អ្វី​ថ្មី លោក​នឹង​ធ្វើ​បច្ចុប្បន្ន​ជា​បន្ត​ទៀត​។

​ការ​ថ្លែង​សុន្ទរ​កថា​របស់​លោក​ត្រាំ​នៅ​ផឹន​ស៊ីល​វេនៀ​នោះ​​ធ្វើ​ឡើង​តែ​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​គណ​បក្ស​សា​ធារណរដ្ឋ​រៀប​ចំ​មហា​សន្និ​បាត​​ថ្នាក់​ជាតិ​នៅ​ក្នុង​បក្ស​របស់​ខ្លួន។ នៅ​ពេល​បាញ់​ប្រហារ​នោះ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​ និង​ឃើញ​លោក​ត្រាំ​យក​ដៃ​ក្ដោប​ស្លឹក​ត្រ​ចៀក​ខាង​ស្ដាំ​​។ ​បន្ទាប់​មក​ លោក​ត្រាំ​ក៏​ឱន​ចុះ​នៅ​ពី​ក្រោយ​តុ​វេទិកា​តាម​ការ​ប្រាប់​របស់​អ្នក​នៅ​ក្បែរ​នោះ​​​​​។

ទី​ភ្នាក់​ងារ​ការ​ងារ​ការ​ពារ​​សម្ងាត់​របស់​លោក​​ត្រាំ​ក៏​ប្រញាប់​ស្ទុះ​​ចុះ​ទៅ​​ក្បែរ​លោក​ត្រាំ​ដើម្បី​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​​គាត់​ និង​​​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជូន​គាត់​​។ ចំណែក​​ក្រុម​អ្នក​គាំទ្រ​ដែល​ចូល​រួម​វេទិកា​នោះ​ក៏​ស្រែក​ខ្លាំង​ៗ​​ដោយ​សេច​ក្ដីភ្ញាក់​ផ្អើល និង​រន្ធត់​។ គេ​ស្ដាប់​ឮ​សំឡេង​ទី​ភ្នាក់​ងារ​សម្ងាត់​និយាយ​ថា​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​នេះ​ត្រូវ​បាន​បាញ់​ស្លាប់​ហើយ​។

ក្រោយ​មក គេ​ឃើញ​ភ្នាក់​ងារ​ការ​ពារ​សម្ងាត់​​បាន​​នាំ​លោក​ត្រាំ​ចេញ​ពី​វេទិកា​នោះ​។ តាម​រយៈ​វីឌីអូ​ឃ្លីប​មួយ​ចំនួន​ គេ​ឃើញ​ថា​លោក​ត្រាំ​មាន​ឈាម​ហូរ​នៅ​ស្លឹក​ត្រចៀក​ខាង​ស្ដាំ​របស់​គាត់​។ មុន​នឹង​ចាក​ចេញ​ពីវេទិកា​នោះ លោក​​ត្រាំ​បាន​លើក​ដៃ​ក្ដាប់​ឡើង​ទៅ​លើ​ដើម្បី​បង្ហាញ​ការ​តាំង​ចិត្ត​ និង​ការ​ប្ដេជ្ញា​ចិត្ត​ អម​ដោយ​ការ​និយាយ​ថា​យើង​ត្រូវ​តែ​តស៊ូ​ជា​បន្ត​ទៀត​។​

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​លម្អិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ ឬ​អាថ៌​កំបាំង​យ៉ាង​ណា​ខ្លះ​នៅ​ពី​ក្រោយ​រឿង​នេះទេ​។ សេតវិមាន​ថ្លែង​ថា​លោក​បៃដឹន​​កំពុង​ស្ថិត​នៅ​រដ្ឋ​ដឺឡាវែ (Delaware) ហើយ​លោក​បាន​ជ្រាប​អំពី​រឿង​នេះ​រួច​ហើយ​​តាម​រយៈ​មន្ត្រី​ក្រោម​ឱវាទ​​​​យក​រឿង​នេះ​ទៅ​ជម្រាប​ជូន​លោក​។ អ្នក​នាំ​ពាក្យ​ទី​ភ្នាក់​ងារ​ការ​ពារ​សម្ងាត់​បាន​សរ​សេរ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ហេតុ​ការណ៍​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​របស់​ភ្នាក់​ងារ​ការ​ពារ​សម្ងាត់​។ ​​ លោក​ត្រាំ​នៅ​ពេល​នេះ​អស់​បញ្ហា​គ្រោះ​ថ្នាក់​ត​ទៅ​ទៀត​ហើយ​ ហើយ​លោក​មាន​សុវត្ថិ​ភាព​ជា​ធម្មតា​។​​

​ប្រតិ​កម្ម​ចំពោះ​ហេតុ​ការណ៍​នេះ លោក​បៃដិន​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់ និង​អំពាវ​នាវ​ឱ្យ​បិទ​បញ្ចប់​រាល់​អំពើ​ហិង្សា​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​។​ លោក​ទទួល​ដំណឹង​ថា​នៅ​ពេល​នេះ លោក​ត្រាំ​មាន​សុវត្ថិ​ភាព​ជា​ធម្ម​តា​ទេ​។ លោក​បៃដិន​ថ្លែង​ថា​​យើង​មិន​ត្រូវ​បណ្ដោយ​ឱ្យ​មាន​អំពើ​ហិង្សា​បែប​នេះ​កើត​ឡើង​នៅ​លើ​ទឹក​ដី​អាមេរិក​ទេ​ទោះ​បី​នៅ​ទី​កន្លែង​ណា​ក៏​ដោយ​។ លោក​ថ្លែង​ថា​លោក​បាន​ទទួល​ដំណឹង​ស្ដី​ពី​ការ​បាញ់​ប្រហារ​នេះ​រួច​ហើយ​តាម​រយៈ​គេជម្រាប​ជូន​លោក​ដោយ​សង្ខេប​ៗ​។ លោក​ត្រៀម​និយាយ​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​លោក​ត្រាំ​។ លោក​ថ្លែង​ថា​យើ​ងគ្រប់​គ្នា​ត្រូវ​តែ​ប្រកាស​ថ្កោល​ទោស​ទង្វើ​នេះ​៕

ប្រភព៖​ Reuters , The Hill

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ