ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ចិន​ម្នាក់​ត្រូវ​ចិន​ដូច​គ្នា​ចា.ប់ជំ.រិត​នៅ​លើ​ទឹក​ដី​ថៃ​មិន​ដឹង​ស្លា.ប់​ ឬ​រស់

5 ខែ មុន

ទី​ក្រុង​បាងកក​៖ សមត្ថ​កិច្ច​នៅ​ប្រទេស​ថៃ​កំពុង​តាម​រក​ និង​ជួយ​សង្គ្រោះ​នារី​ជន​ជាតិ​ចិន​ម្នាក់​ដែល​សង្ស័យ​ថា​ត្រូវ​គេ​ចាប់​ជំរិត​យក​ទៅ​លាក់​ទុក​នៅ​ទី​កន្លែង​ណា​មួយ​ដើម្បី​ជាថ្នូរ​នឹង​ការ​បង់​ប្រាក់​រំលស់​​។ សមត្ថ​កិច្ច​សង្ស័យ​ថា​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​នេះ​ជា​ជន​ជាតិ​ចិន​ដូច​គ្នា​។ បុរស​ជន​ជាតិ​ចិន​​​ឈ្មោះ​​​​ឆាយ​ប៉ូសៀន​បាន​​រាយ​ការណ៍​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​បាង​រ៉ាក់ (Bang Rak) កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ប្រាប់​ថា​មិត្ត​ភក្ដិ​របស់​ខ្លួន​ឈ្មោះ​យ៉ាន រួយមីន…

ទី​ក្រុង​បាងកក​៖ សមត្ថ​កិច្ច​នៅ​ប្រទេស​ថៃ​កំពុង​តាម​រក​ និង​ជួយ​សង្គ្រោះ​នារី​ជន​ជាតិ​ចិន​ម្នាក់​ដែល​សង្ស័យ​ថា​ត្រូវ​គេ​ចាប់​ជំរិត​យក​ទៅ​លាក់​ទុក​នៅ​ទី​កន្លែង​ណា​មួយ​ដើម្បី​ជាថ្នូរ​នឹង​ការ​បង់​ប្រាក់​រំលស់​​។ សមត្ថ​កិច្ច​សង្ស័យ​ថា​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​នេះ​ជា​ជន​ជាតិ​ចិន​ដូច​គ្នា​។ បុរស​ជន​ជាតិ​ចិន​​​ឈ្មោះ​​​​ឆាយ​ប៉ូសៀន​បាន​​រាយ​ការណ៍​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​បាង​រ៉ាក់ (Bang Rak) កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ប្រាប់​ថា​មិត្ត​ភក្ដិ​របស់​ខ្លួន​ឈ្មោះ​យ៉ាន រួយមីន (Yan Ruimin) អាយុ​៣៨​ឆ្នាំ​បាន​បាត់​ខ្លួន​ហើយ​។

ដំណាក់​កាល​ចុង​ក្រោយ​បង្អស់​ដែល​គាត់​ទទួល​ដំណឹង​ពី​​នារី​នោះ​​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​​នៅ​ពេល​នារី​រង​គ្រោះ​​​ប្រាប់​ថា​ខ្លួន​ត្រូវ​បន្ត​ដំណើរ​ទៅ​លេង​កោះ​ភូកេត​នៅ​ថ្ងៃ​ទី​២​ ខែ​កក្កដា​។ គាត់​កំពុង​ព្រួយ​បារម្ភ​ថា​នារី​នោះ​អាច​នឹង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​។ យោ​ងតាម​ប្រភព​ពី​នគរ​បាល​ថៃ​ ក្រុម​គ្រួសារ​របស់​នារី​ឈ្មោះ​យ៉ាន​នោះ​ក៏​កំពុង​តែ​ព្រួយ​បារម្ភ​សម្បើម​ណាស់​ដែរ​បន្ទាប់​ពី​បាត់​ដំណឹង និង​ដាច់​ការ​ទាក់​ទង​គ្នា​អស់​ជា​ច្រើន​​​ថ្ងៃ​មក​​ហើយ​។

​ពួកគាត់​ក៏​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​ថៃ​ ហើយ​ទាក់​ទង​ទៅ​​​ស្ថាន​ទូត​ចិន​​នៅ​ទី​ក្រុង​បាងកក​​ដើម្បី​ធ្វើ​អន្ត​រា​គមន៍​។ ដូច្នេះ រឿង​នេះ​មិន​មែន​ជា​រឿង​តូច​តាច​ទេ​ ស្រួល​មិន​ស្រួល​អាច​នឹង​ប៉ះ​ពាល់​មុខ​មាត់របស់​​ថៃ​ និង​វិស័យ​ទេស​ចរ​ណ៍​របស់​ថៃ​​។ ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ គេ​​ឮ​ថា​ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​អំពើ​ជំរិត​ទារ​លុយ​នេះ​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ និង​ទារ​ថ្លៃ​បង់​រំលស់​១​លាន​យ័ន្ត​ ឬ​​​​ជាង​១​សែន​ ៣​ម៉ឺន​ដុល្លារ​​បើ​ចង់​​​​ដោះ​លែង​នារី​រង​គ្រោះ​ត្រឡប់​មក​វិញ​។

ជន​សង្ស័យ​រូប​នេះ​ថែម​ទាំង​ព្រមាន​ក្រុម​គ្រួសារ​កុំ​យក​រឿង​នេះប្រាប់​សមត្ថ​កិច្ច​ ឬ​ស្ថាន​ទូត​ឱ្យ​សោះ​បើ​ចង់​ឃើញ​ជន​រង​គ្រោះ​ត្រឡប់​ទៅវិញ​​ទាំង​រស់​។ បើ​មិន​ដូច្នេះ​ទេ​ រូប​គេ​មិន​ទទួលខុ​សត្រូវ​រឿង​ស្លាប់​រស់​ជា​ដាច់​ខាត​​​។ ស្នង​ការ​នគរបាល​ទី​ក្រុង​បាង​កក​ ឧត្ដម​សេនីយ៍​ធីធី សាង​សាវ៉ាង (Thiti Sangsawang) បាន​បញ្ជា​ឱ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត​សហ​ការ​ជា​មួយ​ការិយាល័យ​អន្តោ​ប្រវេសន៍​ដើម្បី​តាម​ស្វែង​រក​នារី​រង​គ្រោះ​ឈ្មោះ​យ៉ាន និង​តាម​ប្រមាញ់​ជន​សង្ស័យ​រូប​នោះ​ជា​បន្ទាន់​​។

ប្រភព​សម្ងាត់​បាន​រាយ​ការណ៍​ថា​ជន​សង្ស័យ​រូប​នោះ​ត្រូវ​គេ​កំណត់​អត្ត​សញ្ញាណ​បាន​ហើយ​។ គាត់​ឈ្មោះ​ម៉ា​ជីង​យ៉ាន​ (Ma Qingyan)។ គេ​ស៊ើប​ដឹង​ថា​​ថ្ងៃ​ទី​៣០ ខែ​មិថុនា គាត់​ជួល​រថ​យន្ត​​១​គ្រឿង​​​​ពី​យាន​ដ្ឋាន​នៅ​ទី​ក្រុង​បាងកក​​។ ​​ក្រុម​ហ៊ុន​ម្ចាស់​រថ​យន្ត​ជួល​នោះបាន​ចាត់​បុគ្គលិក​របស់​ខ្លួន​ម្នាក់​យក​ឡាន​ទៅ​ប្រគល់​ឱ្យ​ជន​សង្ស័យ​ដល់​សណ្ឋាគារ​​នៅ​ម្ដុំ​ស៊ីឡូម (Silom)​។​

ថ្ងៃ​ទី​១ ខែ​កក្កដា គេ​ឃើញ​នារី​​រង​គ្រោះ​​​ឈរ​នៅ​ផ្លូវ​សុខុម​វីត​ សយ​ ​១២ (Sukhumvit Soi 12)​​ រួច​​​ដើរ​ចូល​ទៅ​អង្គុយ​​ក្នុង​រថ​យន្ត​​ដែល​ជន​សង្ស័យ​បាន​ជួល​​។ នៅ​ពេល​ឆែក​កាមេរ៉ា​ឃើញ​រថ​យន្ត​នោះ​​បើក​តាម​​ផ្លូវ​សុខុម​វីត​សយ​លេខ​១៦​។ នៅ​ថ្ងៃ​បន្ទាប់​ គេ​ឃើញ​រថ​យន្ត​នោះ​បើក​ឆ្ពោះ​ទៅ​ខេត្ត​ឈុន​បុរី។ ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣​ ខែ​កក្កដា រថ​យន្ត​នោះ​បើក​ដល់​​ខេត្ត​ឆា​ឆឺង​សាវ (Chachoengsao)។ ក្រោយ​មក ​ទូរ​ស័ព្ទ​របស់​នារី​រង​គ្រោះ​​​ក៏​​ដាច់​សញ្ញា​ទាក់​ទង​​ទាំង​ស្រុង​នៅ​ម្ដុំ​សួន​សាធារណៈ​នៃ​ស្រុក​មឿង​។

ក្រោយ​មក ជន​សង្ស័យ​ប្រាប់​បុគ្គលិក​សណ្ឋាគារ​ថា​ខ្លួន​ឈប់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នោះ​ត​ទៅ​ទៀត​ហើយ​ ហើយ​​យក​រថ​យន្ត​ដែល​ជួល​នោះ​​​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​យាន​ដ្ឋាន​វិញ​។ បន្ទាប់​មក​ គាត់​ក៏​បង្ហួស​ដំណើរ​ទៅ​អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ​ដើម្បី​ជិះ​យន្ត​ហោះ​ទៅ​ទី​ក្រុង​ហុង​កុង​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ​ខែ​កក្កដា​។ នេះ​បើ​តាម​ការ​​​រាយ​ការណ៍​​របស់​​ភ្នាក់​ងារ​​នគរ​បាល​ថៃ​។

​គេ​មិន​ដឹងថា​តើ​​នារី​រង​គ្រោះ​​​ស្លាប់ ឬ​រស់​នោះ​​​ទេ​​​។ មូល​ហេតុ​នេះ​ហើយ​បាន​ជា​សមត្ថ​កិច្ច​ថៃ​កំពុង​​​តាម​រក​យ៉ាង​ដុត​ដៃ​ដុត​ជើង​។ ​​​ឥឡូវ​នេះ​ឮ​ថា​ជន​សង្ស័យ​​​​បាន​ចាក​ចេញ​ផុត​ពី​ប្រទេស​ថៃ​បាត់​ទៅ​ហើយ​​​។​​​ ​ព័ត៌​មាន​ចុង​ក្រោយ​បង្ហាញ​ថា​​​នគរ​បាល​ថៃ​រក​ឃើញ​​​កាបូប​របស់​នារី​រង​គ្រោះ​​ដែល​បាន​ឆេះ​​ខ្ទេច​ខ្ទី​អស់​រលីង​នៅ​សល់​តែ​ផេះ និង​ធ្យូង​​តែ​ប៉ុណ្ណោះ​។ ទី​តាំង​នោះ​ស្ថិត​នៅ​​ស្រុក​មឿង​ ខេត្ត​ឆា​ឆឺង​សាវ​។ ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​កំពុង​​ស៊ើប​អង្កេត ​ក្រោម​កិច្ច​សហ​ការ​ពី​ក្រុម​អ្នក​ធ្វើ​កោសល្យ​វិច័យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ