ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ ​យុវជន​កើត​ក្នុង​សម័យនេះ មានសំណាង​ជាង​យុវជន​ជំនាន់​មុន​ឆ្ងាយ​ណាស់​

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា យុវជន​ខ្មែរ ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម…

រាជធានី​ភ្នំពេញ ៖ លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា យុវជន​ខ្មែរ ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម មានឱកាស និង​អំណោយផល​គ្រប់​បែប​យ៉ាង ក្នុង​ការ​សិក្សា​រៀនសូត្រ ក្នុង​សុខ​សន្តិភាព និង​ទទួល​បាន​ផ្លែផ្កា​ពី​ការ​អភិវឌ្ឍ ដែល​ផ្ទុយ​ស្រឡះ​ពី​យុវជន​កើត​ក្នុង​សម័យ​សង្គ្រាម ត្រូវ​រស់នៅ​ឆ្លងកាត់​ការ​រត់គេច​ពី​គ្រាប់​ផ្លោង មិន​បាន​រៀនសូត្រ គ្មាន​ចំណីអាហារ​គ្រប់គ្រាន់ និង​រស់​ក្នុង​ភាព​ភ័យ​ខ្លាច និង​លំបាកលំបិន​ជា​ប្រចាំ ។

លោក​បាន​ផ្តាំផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ ត្រូវ​ចេះ​ចាប់​យក​ឱកាស​ដ៏​អំណោយផល​នេះ កុំ​ទម្រន់ កុំ​ខ្ជិល ឬ Drama ច្រើន​ពេក ហើយ​ត្រូវ​ខិតខំ​រៀនសូត្រ ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​មួយ​ឱ្យ​ច្បាស់ ឱ្យ​ខ្លាំង ឱ្យ​ពូកែ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ក្លាយ​ខ្លួន​ជា​មូលធន​មនុស្ស​ពិតប្រាកដ ។

ការ​លើក​ឡើង​របស់ លោក ប៉ែន បូ​ណា បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស ដែល​លោក​បាន​ចូលរួម​ផ្តល់​បាឋកថា ស្តី​ពី «​ការ​ចូលរួម​របស់​យុវជន ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០» ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ផង​ដែរ​ពី លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​សាស្ត្រាចារ្យ ជេ​ត ជាលី សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​អ្នកសម្របសម្រួល​ព្រមទាំង​លោក លោកស្រី ជា​សាស្ត្រាចារ្យ គណៈ​គ្រប់គ្រង​សាលា និង​និស្សិត​សរុប​ចំនួន​ជាង ៤០០ នាក់​។

លោក ប៉ែន បូ​ណា បាន​គូសបញ្ជាក់​ថា ទម្រាំ​ស្តារ​ប្រទេស​ឡើង​វិញ និង​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ថ្នាក់ដឹកនាំ​រៀមច្បង​យើង​បាន​លះបង់​ធំធេង​ណាស់ ដូច្នេះ យុវជន​ត្រូវ​ខិតខំ​ថែរក្សា សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​បន្ត​អភិវឌ្ឍន៍​ទៅ​មុខ ដើម្បី​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស ដែល​មាន​ចំណូល​ខ្ពស់ ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​វិល​ថយក្រោយ​ទៅ​រក​អតីតកាល​វិញ ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ