(សេអ៊ូល)៖ កាសែតកូរ៉េបានបង្ហាញថាតារាចម្រៀងកូរ៉េខាងត្បូង HyunA និងតារារ៉េបលោក Yong Jun Hyung កំពុងត្រៀមរៀបការបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាសាធារណៈមួយរយៈ។ នៅថ្ងៃទី០៨ ខែកក្កដា សារព័ត៌មាន YTN បានរាយការណ៍ថា HyunA និង Yong Jun Hyung នឹងរៀបចំពិធីមង្គលការនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង នៅថ្ងៃទី ១១ ខែតុលា ខាងមុខនេះ។
ប្រភពមួយបានប្រាប់ទូរទស្សន៍ប៉ុស្តិ៍ថា៖ «ពួកគេជាមិត្តនឹងគ្នាយូរហើយ យល់ច្បាស់ពីទុក្ខលំបាកក្នុងជីវិតក្នុងវិស័យសិល្បៈ។ ពួកគេបានសម្រេចចិត្តរៀបការព្រោះពួកគេជឿជាក់លើស្នេហារបស់ពួកគេ»។ គូស្នេហ៍តារាមួយគូនេះមិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ។
ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រោះ HyunA និង Yong Jun Hyung ទើបតែមានទំនាក់ទំនងស្នេហាជាសាធារណៈបាន៧ខែប៉ុណ្ណោះ។
ពីមុន HyunA និង Yong Jun Hyung ធ្លាប់ធ្វើការជាមួយគ្នាក្រោមក្រុមហ៊ុន CUBE Entertainment ។ ក្នុងឆ្នាំ២០១០ Yong Jun Hyung បានចូលរួមចំណែកច្រៀងក្នុង បទចម្រៀងទោល របស់ HyunA ដែលមានចំណងជើង Change ៕
ចែករំលែកព័តមាននេះ