ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​អាមេរិក​ជិះ​យន្ត​ហោះ​តាម​វា.យ​ដល់​ផ្ទះ​ព្រោះ​កាច់​កុង​គ្នា​រឿង​លេង​ហ្គេម​អន​ឡាញ

5 ខែ មុន

រដ្ឋ​​ញូជើ​ស៊ី៖ ​ថ្មី​ៗ​នេះ បុរស​២​នាក់​មិន​ត្រឹម​តែ​វ៉ៃ​គ្នា​រវាង​តួ​អង្គ​ និង​តួ​អង្គ​នៅ​ក្នុង​ហ្គេម​ប៉ុណ្ណោះ​ទេ​ គាត់​ជិះ​យន្ត​តាម​វ៉ៃ​ដល់​ផ្ទះ​របស់​បុរស​ម្នាក់​ទៀត​។ បុរស​ម្នាក់​រស់​នៅ​រដ្ឋ​ញូជើស៊ី (New Jersey) ​បាន​ជិះ​យន្ត​ហោះ​ទៅ​រដ្ឋ​ផ្លរីដា​ដើម្បី​​​វ៉ៃ​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​លេង​ហ្គេម​អន​ឡាញ​។ អាជ្ញាធរ​អះ​អាង​ថា​បុរស​ជា​ជន​ដៃ​ដល់​ម្នាក់​នោះ​វាយ​បុរស​ជន​រង​គ្រោះ​នឹង​ញញួរ​។…

រដ្ឋ​​ញូជើ​ស៊ី៖ ​ថ្មី​ៗ​នេះ បុរស​២​នាក់​មិន​ត្រឹម​តែ​វ៉ៃ​គ្នា​រវាង​តួ​អង្គ​ និង​តួ​អង្គ​នៅ​ក្នុង​ហ្គេម​ប៉ុណ្ណោះ​ទេ​ គាត់​ជិះ​យន្ត​តាម​វ៉ៃ​ដល់​ផ្ទះ​របស់​បុរស​ម្នាក់​ទៀត​។ បុរស​ម្នាក់​រស់​នៅ​រដ្ឋ​ញូជើស៊ី (New Jersey) ​បាន​ជិះ​យន្ត​ហោះ​ទៅ​រដ្ឋ​ផ្លរីដា​ដើម្បី​​​វ៉ៃ​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​លេង​ហ្គេម​អន​ឡាញ​។ អាជ្ញាធរ​អះ​អាង​ថា​បុរស​ជា​ជន​ដៃ​ដល់​ម្នាក់​នោះ​វាយ​បុរស​ជន​រង​គ្រោះ​នឹង​ញញួរ​។

បុរស​ជា​ជន​សង្ស័យ​ឈ្មោះ​អេត​វើត កាង (Edward Kang) អាយុ​២០​ឆ្នាំ​ត្រូវ​បាន​រដ្ឋ​អាជ្ញា​នៅ​ប្រទេស​អាមេរិក​​ចោទ​ប្រកាន់​​២​ករណី។ ទី១-​ចោទ​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​មិន​បាន​គិត​ទុក​ជា​មុន​​ និង​ទី​២-​ចោទ​ពី​បទ​រំលោភ​លើ​លំនៅ​ដ្ឋាន​របស់​អ្នក​ដទៃ​ដោយ​ពាក់​ម៉ាស់​សម្រាប់​បិទ​បាំង​អត្ត​សញ្ញាណ​។ នេះ​បើ​យោង​តាម​កំណត់​ត្រា​របស់​តុលាការ​។ ជន​ដៃ​ដល់​រូប​នេះ​ត្រូ​វ​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​។

អាជ្ញាធរ​យល់​ថា​នេះ​ជា​សំណុំ​រឿង​ចម្លែក​​ដែល​តុលាការ​កាន់​សំណុំ​រឿង​ជា​ច្រើន​ហើយ​ពុំ​ដែល​មាន​ករណី​បែប​នេះ​ទេ​ពី​មុន​មក​។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​មិន​សម​ទំនង​ ​ហើយ​មិន​សម​នឹង​កើត​មាន​ទាល់​តែ​សោះ​។ ជន​ជាប់​ចោទ​ឈ្មោះ​កាង​ម្នាក់​នេះ និង​ជន​រង​គ្រោះ​ដែល​ជា​បុរស​វ័យ​ក្មេង​ប្រហាក់​ប្រហែល​គ្នា​​ពុំ​ដែល​ជួប​គ្នា​​​ពី​មុន​មក​ទេ​។ ពួក​គេ​លេង​ហ្គេម​អន​ឡាញ​ឈ្មោះ ArcheAge នៅ​លើ​សឺវើ​ (server) ជា​មួយ​គ្នា​។ ក្រុម​ហ៊ុន​ដែល​បើក​ដំណើរ​ការ​ហ្គេម​ប្រភេទ​នេះ​ធ្លាប់​បាន​ប្រកាស​កាល​ពី​ខែ​មេសា​​​ថា​ខ្លួន​ត្រៀម​បិទ​ដំណើរ​ការ​សឺវើ​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ព្រោះ​មិន​សូវ​មាន​អ្នក​លេង​។​​

ជន​ជាប់​ចោទ​ឈ្មោះ​កាង​បាន​ជិះ​យន្ត​ហោះ​ពី​តំបន់​ញូវ៉ាក​(Newark)​នៃ​រដ្ឋ​ញូជើស៊ី​​ឆ្ពោះ​ទៅ​​ទី​ក្រុង​​ចាក់​សុន​វីល (Jacksonville) រដ្ឋ​ផ្លរីដា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។ កាល​នោះ គាត់​​ប្រាប់​​ម្ដាយ​​ថា​គាត់​ត្រូវ​ទៅ​លេង​មិត្ត​សម្លាញ់​ម្នាក់​ដែល​ស្គាល់​គ្នា​នៅ​ពេល​លេង​ហ្គេម​។ សមត្ថ​កិច្ច​មិន​បាន​ទម្លាយ​អាថ៌​កំបាំង​ថា​ហេតុ​អ្វី​​បាន​ជា​ជន​ជាប់​ចោទ​​ស្គាល់​​​កន្លែង​​រស់​​នៅ​របស់​ជន​រង​គ្រោះ​។

នៅ​ពេល​ទៅ​ដល់​រដ្ឋ​ផ្លរីដា គាត់​ជិះ​តាក់​ស៊ី​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​១​កន្លែង​នៅ​ឆ្នេរ​ខ្សាច់​ហ្វឺណាន់​ឌី​ណា (Fernandina Beach) ​ស្ថិត​នៅ​ចម្ងាយ​៥៦​គីឡូម៉ែត្រ​ពី​ទី​ក្រុង​​​ចាក់​សុន​វីល​។ ក្រោយ​មក​ គាត់​ឆ្លៀត​ទិញ​ញញួរ​១​ដើម​នៅ​កន្លែង​លក់​គ្រឿង​ដែក​នៅ​ម្ដុំ​ៗ​នោះ​។ ជន​ជាប់​ចោទ​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ​នៅ​ម្ដុំ​ឆ្នេរ​ខ្សាច់​​​។ ​នៅ​ពេល​ទៅ​ដល់​ឃើញ​ទ្វារ​ផ្ទះ​មិន​បាន​ចាក់​សោ​ទេ​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​​ថ្ងៃ​អាទិត្យ​។ ពេល​នោះ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​ជន​ជាប់​ចោទ​ និង​ជន​​រង​គ្រោះ​នៅ​ពេល​ជន​រង​គ្រោះ​ងើ​ប​ពី​គ្រែ​គេង​។ ក្រោយ​មក​ជន​ជាប់​ចោទ​ឈ្មោះ​កាង​​យក​ញញួរ​វាយ​សំពង​ចំ​ក្បាល​របស់​ជន​រង​គ្រោះ​។

​អ្នក​ទាំង​២​នៅតែ​បន្ត​​ប្រតាយ​ប្រតប់​គ្នា​។ ជន​រង​គ្រោះ​ស្រែក​ហៅ​អ្នក​ដទៃ​ឱ្យ​ជួយ​។ ក្រោយ​មក​ ឪ​ពុក​ចុង​របស់​ជន​រង​គ្រោះ​ស្ដាប់​ឮ​។ គាត់​ក៏​ចេញ​ធ្វើ​អន្តរា​គមន៍​ និង​ជួយ​ចាប់​ក្រៀក​ជន​ជាប់​ចោទ​ឈ្មោះ​កាង​នេះ​ជាប់​​រហូត​ដល់​សមត្ថ​កិច្ច​មក​ដល់​។ ​គ្រូ​ពេទ្យ​​ពិនិត្យ​ឃើញ​ថា​​ជន​រង​គ្រោះ​ត្រូវ​ក្បាល​នឹង​ញញួរ​ជា​ច្រើន​កន្លែង​។ គ្រាន់​តែ​ថា​មិន​ធ្ងន់​ធ្ងរ​ដល់​ស្លាប់​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​។

នៅ​ពេល​​កំពុង​ជាប់​ឃុំ, ឈ្មោះ​កាង​ប្រាប់​អ្នក​ស៊ើប​អង្កេត​ថា​ជន​រ​ង​គ្រោះ​​ជា​មនុស្ស​អាក្រក់​ណាស់​លេង​ហ្គេម​ខូច​​។ គាត់​​បាន​សាក​សួរ​អាជ្ញាធរ​ថា​តើ​ត្រូ​វជាប់​ពន្ធ​នា​គារ​រយៈ​ពេល​ប៉ុន្មាន​ចំពោះ​អ្នក​​​​ចូល​ផ្ទះ​របស់​គេ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​វាយ​តប់​ទៅ​លើ​អ្នក​ដទៃ​។ អាជ្ញាធរ​ឆ្លើយ​តប​ថា​​គាត់​អាច​នឹង​ជាប់​ពន្ធ​នា​គារ​​ច្រើន​ឆ្នាំ​​ទម្រាំ​​​មាន​ឱកាស​លេង​ហ្គេម​​សា​ជា​ថ្មី​​​។ តុលាការ​មិន​ទាន់​តែង​តាំង​មេធាវី​ដើម្បី​ការ​ពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ​នៅ​ឡើយ​ទេ​។ នៅ​ពេល​ជាប់​ឃុំ គាត់​មិន​ត្រូវ​គេ​វាយ​ខ្នោង​ដៃ​ទេ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ