ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាស្រីដ៏ល្បីម្នាក់ប្រឈមជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ រឿងចាយលុយដូចក្រដាសបានពីមូលនិធិពុ.ក​រលួ.យប្ដី

6 ខែ មុន

ឥណ្ឌូណេស៊ី ៖ តារាសម្ដែងដ៏ល្បីរបស់ឥណ្ឌូណេស៊ី អ្នកនាង Sandra Dewi ប្រឈមមុខជាប់ពន្ធនាគារ

ឥណ្ឌូណេស៊ី ៖ តារាសម្ដែងដ៏ល្បីរបស់ឥណ្ឌូណេស៊ី អ្នកនាង Sandra Dewi ប្រឈមមុខជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ការទិញយន្តហោះឯកជន១គ្រឿង រថយន្តលំដាប់អភិជន Rolls-Royce ១គ្រឿង និងទំនិញប្រណីតៗជាច្រើនផ្សេងទៀតរបស់នាង កើតចេញពីមូលនិធិពុករលួយរបស់ស្វាមីនាង លោក Harvey Moeis ដែលជាអ្នកជំនួញដ៏ល្បីមួយរូប។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី The Star បានរាយការណ៍ថា យន្តហោះឯកជន និងរថយន្តលំដាប់អភិជន Rolls-Royce របស់ Sandra Dewi ដែលជាកាដូពីលោក Harvey Moeis ដែលជាស្វាមី សម្រាប់ពិធីខួបកំណើតតារាស្រីរូបនេះ ត្រូវបានមន្ត្រីរឹបអូស ដើម្បីស្វែងរកប្រភពថា តើរបស់របរប្រណីតទាំងអស់នោះ ត្រូវបានទិញដោយប្រើលុយពុករលួយពីលោក Harvey Moeis ដែរឬទេ?

បើយោងតាមប្រភពពី The Independent Singapore បានរាយការណ៍ថា អ្នកនាង Sandra Dewi បច្ចុប្បន្នកំពុងប្រឈមមុខនឹងកាត់ទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬពិន័យជាប្រាក់១ ពាន់ លានរូពី ស្មើនឹង ៦២,៩០០ដុល្លារអាម៉េរិក ប្រសិនបើនាងត្រូវបានរកឃើញថាមានពិរុទ្ធពីបទកេងចំណេញប្រាក់ចំណូល ដែលប្រមូលបានតាមរយៈការបណ្ដាក់ទុនពាណិជ្ជកម្មរបស់ស្វាមីនាង។

លោក Harvey Moeis ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ពីបទសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ និងការបែងចែកធនធានរបស់ក្រុមហ៊ុនគាត់មិនត្រឹមត្រូវ បន្ទាប់មកក៏មានការចោទប្រកាន់ដោយអង្គការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ីទៅកាន់អាជ្ញាធរដែលបង្ហាញថា អ្នកនាង Sandra Dewi ដែលត្រូវជាភរិយា ក៏ទទួលបានអត្ថប្រយោជន៍ពីប្រាក់ចំណូលពាណិជ្ជកម្មរបស់ស្វាមីនាងផងដែរ ដែលជាហេតុនាំឱ្យជីវិតនាងឡូយឆាយស៊ីវីល័យដូចសេដ្ឋិនី។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយបានអះអាងថា «អាជ្ញាធរត្រូវស៊ើបអង្កេតថា តើ Sandra Dewi បានដឹងទេថា តើលុយប្ដីនាងបានមកពីណា? ព្រោះជាញឹកញយនាងតែងតែជះ លុយ ទិញទំនិញម៉ាកល្បីៗលំដាប់ពិភពលោក ក្រៅពីការទិញយន្តហោះឯកជន១គ្រឿងដ៏ប្រណីត។

ប្រភពពី The Jakarta Post រាយការណ៍ថា ស្ថិតក្នុងវ័យ៤១ឆ្នាំ អ្នកនាង Sandra Dewi បានក្លាយជាតារាសម្ដែងជួរមុខប្រចាំប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានទទួលស្គាល់សម្រាប់ការសំដែងក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ក្នុងស្រុកជាច្រើន។ នាងក៏ទទួលបានងារជាបុគ្គលិកដែលមានអ្នកចុចស្វែងរក ឬ Search ច្រើនបំផុតលើគេហទំព័រ Yahoo! ក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ ២០០៩ ផងដែរ៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ