ខេត្តកំពត ៖ ក្មេងប្រុស-ស្រីពីរនាក់ជាបងប្អូនបង្កើត នាំគ្នាចុះងូតទឹកស្រះលេងនៅជិតផ្ទះ ពេលនោះ ក៏លង់ទឹកស្លាប់ទាំងពីរនាក់តែម្តង ដែលហេតុការណ៍រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោងជាង០៩ព្រឹកថ្ងៃទី២៨ ខែមីនា ២០២៤ ស្ថិតនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

បើយោងតាមការបញ្ជាក់ពីម្ដាយជនរងគ្រោះនិយាយប្រាប់នគរបាលថា មុនពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ គឺរវល់ទៅផ្សារកំពង់ត្រាច ។ ហើយកូនៗទាំងពីរនាក់នៅផ្ទះ កូនស្រីច្បងឈ្មោះហាង កញ្ញា អាយុ១១ឆ្នាំ និងកូនប្រុសប្អូនឈ្មោះហាង សារុន ។
នៅកន្លែងកើតហេតុ អ្វីដែលសោកសៅបំផុត គឺឃើញឪពុកម្ដាយក្មេងរងគ្រោះទាំង២នាក់ បានត្រឹមតែឈរបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ដោយសារតែមិនស្មានកើតរឿងបែបនេះទេ ។
ពួកគាត់មិនដឹងថា កូនៗនាំគ្នាចុះងូតទឹកលេងបណ្តាលឱ្យលង់ទឹកតាំងពីម៉ោងប៉ុន្មានទេ ប៉ុន្តែពេលម្ដាយត្រឡប់មកពីផ្សារម៉ោង១២ថ្ងៃត្រង់ ទើបភ្ញាក់ផ្អើលរឿងបាត់កូនៗ ។ គ្រាន់តែដើររកក៏ឃើញខោអាវកូននៅមាត់ស្រះទើបដឹងថា ពួកគេទាំងពីរនាក់បានលង់ទឹកស្លាប់បាត់ទៅហើយ ។
ចែករំលែកព័តមាននេះ