ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងអ្នកដើរថ្មើរជើង បណ្ដាលអោយបុរសម្នាក់បានស្លា.ប់នៅកន្លែង
នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៩-១៩០ ស្ថិតនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ។
តាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយម៉ូតូ០១គ្រឿងម៉ាក HONDA BEAT ពណ៌ខៀវលាយស ពាក់ស្លាកលេខ ព្រះសីហនុ 1J-1722 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ អ្នកបើកបរដោយឈ្មោះ ទេស រ៉ូហ្ស៊ីគី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ពាក់មួកសុវត្ថិភាព) ។
សមត្ថកិច្ចជំនាញ បានបន្តថា លុះធ្វើដំណើរមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវកោង អ្នកបើកបរ បើកក្នុងល្បឿនលឿន បានបុកអ្នកថ្មើរជើង០១នាក់ កំពុងដើរឆ្លងផ្លូវពីកើតទៅលិច អ្នកថ្មើរជើងឈ្មោះ លី ឆាយលៀង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកពីចំហៀងខ្លួនខាងឆ្វេងបណ្ដាលឱ្យស្លា.ប់នៅនឹងកន្លែងតែម្ដង។ ចំណែកអ្នកបើកបរម៉ូតូ បានរងរបួសស្រាល កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន លិ គឹមឌី ឃុំវាលរេញ ។
បច្ចុប្បន្ន សាកស.ព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(ម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបរម៉ូតូ បានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្ដនីតិវិធី ៕


ចែករំលែកព័តមាននេះ