ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ ៨ថ្ងៃ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មេីស​គ្រឿងញៀ.ន​ ១៥០ករណី នៅទូទាំង​ប្រទេស​ រឹបអូសគ្រឿងញៀ.នជាង ២០គីឡូក្រាម

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៨ថ្ងៃ ចុងក្រោយនេះ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាប​បទល្មើស​គ្រឿងញៀន ១៥០ករណី នៅទូទាំងប្រទេស និងបានរឹបអូសគ្រឿងញៀនជាង ២០គីឡូក្រាម។…

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៨ថ្ងៃ ចុងក្រោយនេះ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាប​បទល្មើស​គ្រឿងញៀន ១៥០ករណី នៅទូទាំងប្រទេស និងបានរឹបអូសគ្រឿងញៀនជាង ២០គីឡូក្រាម។

លោក​ ទូច​ សុឃៈ​ (សុខៈ)​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់ សមត្ថកិច្ចជំនាញ បានបង្រ្កាប​បទល្មេីស​គ្រឿងញៀន​ចំនួន​ ១៥០ករណី​ និងឃាត់ខ្លួនជនសង្ស័យ​ ទាំងប្រើប្រាស់ និងចែកចាយ​ចំនួន​ ៣៥៥នាក់​ នៅទូទាំងប្រទេស​ ដេីម្បីចាត់ការតាមនីតិវិធី។

លោក ទូច សុឃៈ បានបញ្ជាក់ថា​ ក្នុងចំណោមចំនួនបង្ក្រាបខាងលើ មានករណីទ្រង់ទ្រាយធំចំនួន​ ២ករណី រួមមាន៖

-ខេត្តសៀមរាប​ បង្ក្រាប ថ្ងៃទី១​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស​ ៤នាក់​ ចាប់​យក​គ្រឿងញៀន​ ១០គ.ក្រ +៦៩០ក្រ។

-រាជធានីភ្នំពេញ​ បង្ក្រាប ថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ឃាត់ខ្លួនមនុស្ស​ ៤នាក់​ (ជនជាតិវៀតណាម​១នាក់)​ ចាប់យកគ្រឿងញៀន​ ១០គ.ក្រ +២៦០ក្រ​ និងម៉ូតូ​ ៣គ្រឿង។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា អនុសាសន៍បញ្ជាដឹកនាំរបស់លោក​ឧបនាយក​រដ្ឋមន្ត្រី ស សុខា គឺ «បង្កើនការបង្ក្រាប បង្ក្រាបឱ្យញឹក ឱ្យចំគោលដៅ ពិសេសតំបន់​ក្ដៅ»។ ទន្ទឹមនេះ បង្កើនការរឹតបណ្ដឹងតាមច្រកព្រំដែនទាំងគោក ទឹក និងអាកាស។ ក្រៅពីនេះ បង្កើតក្រុមត្រួតពិនិត្យធ្វើជារបាំងកាត់ផ្ដាច់ផ្លូវ ដែលក្រុមជនល្មើសឆ្លងកាត់។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាហ្វឹកហ្វឺនសុនខហឹតគ្រឿងញៀនផងដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល ក៏បានរំលឹកថា​ បញ្ហាគ្រឿងញៀន​ ជាចំណុចរសេីបមួយ​ ដែលសម្ដេច​ធិបតី ប្រមុខរាជរដ្ឋាភិបាល ​លោកដាក់ទិសដៅ និងក្រសួងមហាផ្ទៃ​ ដែលមាន​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី បានកំណត់យកជាអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ