ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺ​ពីការបញ្ចប់​មុខ​តំណែងមន្ត្រីនគរបាលជាតិ​

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺ នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយលើកឡើងថា កាលពី​ថ្ងៃទី៣ ខែកុម្ភៈ…

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺ នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយលើកឡើងថា កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយចំនួន រួមទាំង​បណ្តាញ​ទំនាក់ទំនងសង្គមនានា បានផ្សព្វផ្សាយព័ត៌មាន ស្តីពី ការបញ្ចប់មុខតំណែងមន្ត្រី​នគរបាលជាតិ។

តាមសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបង្ហាញនូវ​ការសោកស្តាយ ចំពោះការផ្សព្វផ្សាយ​ព័ត៌មាននេះ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ ដោយសារមិនបាន​ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ទាក់ទងការរៀបចំមុខងារសាធារណៈ ចំពោះ​នាយនគរបាល​ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ដែលមានឈ្មោះ ក្នុងអនុក្រឹត្យលេខ១២២១ អនក្រ.តត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូស​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ធនធានមនុស្ស ជាអង្គភាពទើប​បង្កើតថ្មី មាននាយកដ្ឋាន​ ចំនួន ៤ ចំណុះឱ្យអគ្គនាយកដ្ឋាននេះ។ ក្នុងនោះ នាយកដ្ឋានបុគ្គលិក​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរមកចំណុះអគ្គនាយកដ្ឋាន​ធនធានមនុស្ស ដោយប្តូរ​ឈ្មោះ ទៅជានាយកដ្ឋានបុគ្គលិក​មន្ត្រីនគរបាលជាតិវិញ។​

ក្នុងន័យ​នេះ អ្នកនាំពាក្យ លើកឡើងថា ដើម្បីរៀបចំ​មុខតំណែង​ស្របតាមរចនាសម្ព័ន្ធថ្មី​នៃនាយកដ្ឋាន​នីមួយៗ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និង​នាយនគរបាល​ជាន់ខ្ពស់ ដែលមានឈ្មោះក្នុងអនុក្រឹត្យខាងលើនេះ អតីតមានមុខតំណែង ជាគ្រូនគរបាលជាតិ មានឋានៈស្មើអគ្គនាយកដ្ឋាន​រង និងប្រធាននាយកដ្ឋាន នាយកវិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន បុគ្គលិក​មានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន ត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំង​មុខតំណែង​ថ្មីឡើងវិញ ឱ្យទៅបម្រើ​ការងារ នៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស​នៃក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យ បន្ថែមថា «ជាគោលការណ៍ និងនីតិវិធីនៃការរៀបចំមុខងារមន្ត្រីសាធារណៈ បើអង្គភាពសាមី ស្នើសុំតែងតាំងមុខតំណែងថ្មី ដែលមានឋានៈ​ទាបជាងមុខតំណែងចាស់ អង្គភាពជំនាញ ត្រូវតែរៀបចំ​នីតិវិធីបញ្ចប់មុខតំណែងចាស់ជាមុនសិន ដែលមានឋានៈ​ខ្ពស់ជាង ទើបតែងតាំងមុខតំណែងថ្មី ដែលមានឋានៈ​ទាបជាងជាក្រោយ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ