ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២៣ ​​ហ្វេស​ប៊ុកសម្តេច ស ខេង និង​ហ្វេសប៊ុក លោក ស សុខា ទទួលមតិ​ យោបល់​ និងសំណូមពរប្រជាពលរដ្ឋ ជាង ១ពាន់ករណី​

8 ខែ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសតាមបណ្តាញ​សង្គម ហ្វេសប៊ុក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ថា…

​ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសតាមបណ្តាញ​សង្គម ហ្វេសប៊ុក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ថា រយៈពេលពេញមួយឆ្នាំ២០២៣ ក្រុមការងារ​ហ្វេសប៊ុករបស់លោក​ និងហ្វេសប៊ុករបស់ឪពុក​លោក គឺ​សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមតិ យោបល់ សំណូមពរ ឬបញ្ហានានា ដែលម្ចាស់គណនី បានខមមិន ឬផ្ញើសារ ស្នើសុំអន្តរាគមន៍ដោះស្រាយ ទាក់ទងទៅនឹងសមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ចំនួន ១.០៤៧គណនី។ ក្នុងនោះ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់​គណនីចំនួន ៤៦៧គណនី ព្រមទាំងកំពុងដោះស្រាយ ចំនួន ៤១៩គណនី។

​ឯកឧត្តម​ ស សុខា ក៏បាន​សុំការយល់យោគអធ្យាស្រ័យ ចំពោះករណីមួយចំនួនទៀត ដែលក្រុម​ការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះ មានភាពស្មុគស្មាញ ត្រូវទាមទារពេលវេលា ក្នុងការដោះស្រាយ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ លោក ​ឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានា មកកាន់ទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក​សម្តេចក្រឡា​​ហោម ស ខេង​ ដើម្បីយើងរួមគ្នា​ដោះស្រាយ​បញ្ហា​នានា ដែលជាផ្នែកដ៏សំខាន់ ជួយសម្រួលក្នុងជីវភាព​រស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ