ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយខ្លាំង! តារា​កំប្លែងនាយស្វិត បានទទួល​មរណភាព​​ដោយសារ​​ជំងឺ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដំណឹង​ដ៏​សោកសៅ​តារា​កំប្លែង​ស្ងួត​ នាយ ស្វិត បាន​ទទួលមរណភាព​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែមករា នេះ ដោយ​ជំងឺ បន្ទាប់​ពី​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​នៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​អស់​រយៈ​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ…

រាជធានីភ្នំពេញ ៖ ដំណឹង​ដ៏​សោកសៅ​តារា​កំប្លែង​ស្ងួត​ នាយ ស្វិត បាន​ទទួលមរណភាព​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែមករា នេះ ដោយ​ជំងឺ បន្ទាប់​ពី​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​នៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​អស់​រយៈ​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ ។

ដំណឹង​ពី​មរណភាព​របស់​តារា​កំប្លែង​រូប​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ពី​សំណាក់​តារា​កំប្លែង​នាយ ខ្ចៅ ដែល​ត្រូវជា​កូន​នាយ ខ្ជឹប ដៃគូ​សម្តែង​របស់​នាយស្វិត ​។ នាយ ខ្ចៅ បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​នាយ ស្វិត ថា លឿន​ពេក​ហើយ​លោកគ្រូ​ស្វិត ជីវិត​មនុស្ស​ខ្លី​ណាស់​លោក​អើយ សូម​ដួងវិញ្ញាណ​ខន្ធ​លោកគ្រូ​ទៅ​កើត​ទីឋាន​សុគតិភព​ផង​ចុះ​។

ជា​ការ​កត់សម្គាល់​មុន​មរណភាព​នាយស្វិត នេះ​កន្លង​មក​តារា​កំប្លែង​ជើង​ចាស់ នាយ ក្រឹម ធ្លាប់​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ថា ខ្ញុំបាទ នាយ​ក្រឹម ជា​ប្រធាន​ក្រុម​កំប្លែង ប្រចាំ​ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត យុវជន​សម្តេច​តេ​ជោ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មន្នី ព្រមទាំង​ក្រុម​គ្រូពេទ្យ​#TYDA ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ព្យាបាល​ជំងឺ​ប្រកបដោយ​វិជ្ជាជីវ​: ដល់​តារា​កំប្លែង​នាយ​ស្វិត ដែល​មាន​ជំងឺ​ប្រចាំ​កាយ​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយ​មិន​គិត​ថវិកា និង​បាន​ឧ​ប​ត្ថ​មការ​ចំណាយ​បន្ថែម​ផ្សេង​ៗ​ជា​ច្រើ​ន​ទៀត ដល់​តារា​កំប្លែង​នាយ​ស្វិត ។

លោក​បញ្ជាក់​ថា នាយ​ស្វិត​បាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ដោយ​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម ខូច​ក្រលៀន ត្រូវ​លាង​ឈាម​ជា​ប្រចាំ​។ យ៉ាងណា​ដំណឹង​មរណភាព​របស់​នាយ ស្វិត នា​ពេល​នេះ​បាន​ធ្វើ​អោយ​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​នាំ​គ្នា​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ទៅ​កាន់​ក្រុម​គ្រួសារ ខ​ណះ​ពេល​មរណភាព​របស់​នាយ ស្វិត នា​ពេល​នេះ​គឺជា​ការ​បាត់បង់​ធនធាន​អ្នក​សិ​ល្បះ​មួយ​ដ៏​ល្អ​ដែល​ធ្លាប់​បម្រើ​អារម្មណ៍​ទស្សនិកជន​អោយ​បាន​សើច​សប្បាយ ។

គួរ​បញ្ជាក់​ថា នាយ​ស្វិត ជាយ​ស្វិត ររ​ មានឈ្មោះ​ដើម​ឈឿ​ន រិ​ទ្ធី ស្រុក​កំណើត​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ នាយ​មាន​បងប្អូន​ចំនួន​៦​នាក់ ប្រុស​៣ ស្រី​៣ ក្នុង​នោះ​នាយ​ជា​កូន​ទី​៣ ។ បងប្អូន​ទាំង​៦​នាក់​របស់​នាយ​សុទ្ធតែ​ជា​អ្នកសិល្បៈ ដោយសារ​តែ​ពូជពង្សវង្សត្រកូល​ជា​អ្នកសិល្បៈ​ល្ខោនបាសាក់​តាំងពី​ដូនតា​មក ។

នាយ​ស្វិតបាន​ចាប់​អាជីព​សិល្បៈ​ល្ខោនបាសាក់​តាំងពី​ទស​វត្ស​៨០​មក​ម្ល៉េះ ។ ពី​តូច​នាយ​លេង​ជា​តួអង្គ​កុមារ តែ​ឥឡូវ​ចាប់​ជំនាញ​ជា​តួកំប្លែង ។ ការ​ចេះ​លេង​កំប្លែង​នេះ​ដោយសារ​តែ​នាយ​រៀន​ពី​នាយ​វ៉ាំ​ង​ដឺ ដែល​ធ្លាប់​សម្តែង​ឱ្យ​ក្រុម​ល្ខោន​ម្តាយ​របស់​លោក ។ នៅ​ឆ្នាំ​២០០១ នាយ​ស្វិត បាន​មក​នៅ​ភ្នំពេញ ជាមួយ​នាយ​វ៉ាំ​ង​ដឺ ហើយ​តែងតែ​ជូន​វ៉ាំ​ង​ដឺ ទៅ​លេង​កំប្លែង​តាម​ហាង តែ​នាយ​មិន​ទាន់​ហ៊ាន​សម្តែង​ទេ ព្រោះ​មិន​ទាន់​ទុកចិត្ត ។

លុះ​នាយ​វ៉ាំ​ង​ដឺ ចែក​ឋាន​ទៅ នាយ​ចាប​ចៀន នាយ​ក្រឹម និង​អ្នក​នាង​ខាត់ សុ​ឃី​ម ជាដើម ជួយ​ពន្យល់​ណែនាំ​នាយ​ឱ្យ​ចេះ​លេង​កំប្លែង ព្រោះ​មើលឃើញ​នាយ​មាន​និស្ស័យ​កំប្លែង ។ អ្នក​ទាំងនោះ​បើកឱកាស​ឱ្យ​នាយ​សម្តែង ហើយ​មាន​គេ​ស្គាល់​មក​ទល់​នឹង​ពេល​នេះ ៕​

អត្ថបទសរសេរ ដោយ