ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន ស្ថិត​លើ​ដី​កោះ​ ក្នុង​ឃុំ​កោះ​ស្នែង ចម្ងាយ​ប្រមាណ​ជា​២៤​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​។ យើង​អាច​ធ្វើ​ដំណើរ​ឆ្លង​តាម​ស្ពាន​សេ​កុង​ផ្លូវជាតិ​លេខ​៧ នឹង​ទៅ​ដល់​កំពង់ដរ​ចម្លង​សហគមន៍​ដែល​មាន​អ្នក​រង់ចាំ​ទទួល​និង​នាំ​ផ្លូវ​ទៅ​ដល់ទី​កន្លែង​កំសាន្ត​នោះ​តែម្តង​។ ខណៈ​ដែល​យើង​ទៅ​ដល់​កំពង់ចម្លង​ពេល​នោះ ក៏​ត្រូវ​ជិះទូក​ឆ្លងកាត់​ទន្លេ​ដើម្បី​បាន​ទៅ​ដល់​កោះ…

ខេត្តស្ទឹងត្រែង ៖ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន ស្ថិត​លើ​ដី​កោះ​ ក្នុង​ឃុំ​កោះ​ស្នែង ចម្ងាយ​ប្រមាណ​ជា​២៤​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​។ យើង​អាច​ធ្វើ​ដំណើរ​ឆ្លង​តាម​ស្ពាន​សេ​កុង​ផ្លូវជាតិ​លេខ​៧ នឹង​ទៅ​ដល់​កំពង់ដរ​ចម្លង​សហគមន៍​ដែល​មាន​អ្នក​រង់ចាំ​ទទួល​និង​នាំ​ផ្លូវ​ទៅ​ដល់ទី​កន្លែង​កំសាន្ត​នោះ​តែម្តង​។

ខណៈ​ដែល​យើង​ទៅ​ដល់​កំពង់ចម្លង​ពេល​នោះ ក៏​ត្រូវ​ជិះទូក​ឆ្លងកាត់​ទន្លេ​ដើម្បី​បាន​ទៅ​ដល់​កោះ ដែល​មាន​ខ្សាច់​ពណ៌​មាស ដើមឈើ​ប៉ប្រាស​ទឹក ទឹកទន្លេ​ថ្លា​ដូច​កញ្ចក់​យ៉ាង​ត្រជាក់​ផង​ដែរ ។ ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ចង់ទៅ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ លក្ខណៈ​ជា​ក្រុម អាច​ទាក់ទង​រក​វេលា​​បម្រើ​គ្រប់​តម្រូវការ​ជា​កញ្ចប់​ងាយស្រួល​បំផុត ។

នៅ​ទីនោះ អ្នក​ទស្សនា​អាច​ទៅ​លេង​បាន​ដូច​ជា ជិះទូក​មើល​ព្រៃ​លិច​ទឹក សត្វ​ស្លាប​ទឹកទន្លេ​មេគង្គ និង​ឡើង​ភ្នំ ទស្សនា​រូបសំណាក់​ថ្ម​ពាក់ព័ន្ធ​រឿងព្រេង (​ថ្មកំបោរ​) បោះ​តង់ មើល​ថ្ងៃ​លិច ដុត​ត្រី​ដោត​ចង្កាក់ ស្ទូចត្រី បង្ហោះ​គូ​ម ជិះទូក​កៃ​យ៉ាក់​តាម​ព្រៃ​លិច​ទឹក​ពិសារ អាហារ​ប្រចាំ​តំបន់ ដែល​រៀបចំ​ដោយ​សហគម​ន៍​ផ្ទាល់​ស្នាក់​នៅផ្ទះ​ស្នាក់​សហគមន៍ និង​រៀនសូត្រ​ពី​ជីវភាព​រស់ នៅ​អ្នក​លើ​កោះ​។


សហគមន៍​ក៏​មាន​បម្រើសេវា​ម្ហូបអាហារ សេវា​ផ្ទះ​ស្នាក់​សហគមន៍ សេវា​អ្នក​នាំ​ភ្ញៀវ សេវា​ទូក​ដឹក​ភ្ញៀវ សេវា​បោះ​តង់​លើ​កោះ​ជិះទូក​កៃ​យ៉ាក់ សេវា​សន្តិសុខ​សណ្ដាប់ធ្នាប់​ផង​ដែរ ។ ប្រសិនបើ​យើង​បោះ​តង់​លើ​កោះ​នា​រាត្រី​ពេល​យប់​ដុត​ភ្នួ​ក​ភ្លើង​ដុត​ត្រី​ដោត​ចង្កាក់ ស្តាប់​សម្លេង​សត្វ​ស្លាប និង​ភ្លេង​រឹម​ៗ​កាន់តែ​មាន​ភាព​រីករាយ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ