ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង រតន វិ​សិទ្ធ ត្រូវ​ជន​មិន​ស្គាល់​មុខ Hack តេ​ឡេ​ក្រាម រួច​ដើរ​ខ្ចី​លុយ​គេ (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​រូប​ស្រស់​សង្ហា គឺ​លោក រតន វិ​សិទ្ធ បងប្អូន​មហាជន និង​អ្នកសិល្បៈ​ទាំង​ក្នុង និង​ក្រៅប្រទេស អាច​នឹង​ស្គាល់​លោក​ហើយ ពោល​គឺ​កាលពី​ថ្មី​នេះ តារា​សម្តែង​រូប​នេះ បាន​ជួប​រឿង​ដ៏​ហួសចិត្ត​មួយ ខណៈ​ពេល​លោក​កំពុង​សម្តែង​នៅ​ក្រៅប្រទេស​សុខ​ៗ ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​រូប​ស្រស់​សង្ហា គឺ​លោក រតន វិ​សិទ្ធ បងប្អូន​មហាជន និង​អ្នកសិល្បៈ​ទាំង​ក្នុង និង​ក្រៅប្រទេស អាច​នឹង​ស្គាល់​លោក​ហើយ ពោល​គឺ​កាលពី​ថ្មី​នេះ តារា​សម្តែង​រូប​នេះ បាន​ជួប​រឿង​ដ៏​ហួសចិត្ត​មួយ ខណៈ​ពេល​លោក​កំពុង​សម្តែង​នៅ​ក្រៅប្រទេស​សុខ​ៗ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើការ Hack តេ​ឡេ​ក្រាម​របស់​លោក​។

នេះ​អាច​ថា ជា​លើក​ទី​១​ហើយ​ចំពោះ​តារា​សម្តែង​រូប​នេះ ហើយ​លោក​ក៏​ធ្វើការ​ចែកចាយ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ដោយ​លើក​ឡើង​ថា «​បងប្អូន មាន​គេ​លួ​.​ច Hack Account Telegram របស់ខ្ញុំ ដើរ​ខ្ចី​លុយ​គេ​គ្រប់​គ្នា ចឹ​ង​បងប្អូន​កុំ​ទទួល​អោយ​សោះ​។ សូម​ជួយ​ស៊ែរ​ផង​បងប្អូន​»​។

នេះ​អាច​និយាយ​បាន​ថា គឺជា​រឿង​ដ៏​ហួសចិត្ត​ចំពោះ​តារា​សម្តែង​លោក រតន វិ​សិទ្ធ​ផ្ទាល់ ដូច្នេះ​លោក​ក៏​ទទូច​ផង​ដែរ​ថា «​ប្រ​សិន​មាន​ករណី​ដូចដែល​លោក​បាន​ធ្វើ​ចែកចាយ​នោះ សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក រតន វិ​សិទ្ធ បាន​ប្រាប់​អោយ​ដឹង​ថា «​រឿង​នេះ គឺជា​រឿង​ដ៏​ហួសចិត្ត​ចំពោះ​លោក​ផ្ទាល់ ដោយ​លោក​សូម​អោយ​បងប្អូន​មហាជន សាច់ញាតិ ក៏​ដូច​ជា​មិត្តភក្តិ​អ្នក​ស្គាល់​ទាំងអស់ សូម​មាន​ប្រុង​ប្រយ័ត្ន ដោយសារ​គណនី​តេ​ឡេ​ក្រាម​របស់​លោក មាន​គេ​លួ​.​ច​ចូល​។ ហើយ​បាន​ទៅ​ខ្ចី​លុយ​មិត្តភក្តិ​របស់​លោក ចំនួន ៣០០​ដុល្លារ តែ​ពុំ​បាន​ផ្ញើ​អោយ​ជន​រូប​នោះ​ឡើយ ព្រោះ​មិត្តភក្តិ​របស់​លោក​ធ្វើការ​ទាក់ទង​ទៅ​សួរ​សិន ណាមួយ​នា​ពេល​នេះ លោក​កំពុង​តែ​នៅ​សហរដ្ឋអាមេរិក​ផង ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​»​។

លោក រតន វិ​សិទ្ធ បាន​បន្ត​ថា «​ប្រសិនបើ​មានការ​សរសេរ​ជា​សារ ឬ​សារ​ជា​សម្លេង​នោះ សូម​ប្រុង​ប្រយ័ត្ន សូមកុំ​ផ្ញើ​ផ្តេ​ស​ផ្លាស់​អោយ​សោះ បើ​ពុំ​ចង់​ខាតបង់​នោះ​»​។ លោក​បញ្ជាក់​ថា «​ចំពោះ​រឿង​នេះ លោក​គ្រាន់តែ​ចង់អោយ​បងប្អូន​បាន​ជ្រាប​ជា​ដំណឹង ដោយ​ចង់​ទប់ស្កាត់​រឿង​មួយ​នេះ ហើយ​ពុំ​ចង់អោយ​នរណា​ម្នាក់​ត្រូវ​បាន​ជន​រូប​នោះ​ឆ​បោ​.​ក ដូច​ជា​ករណី​មិត្តភក្តិ​របស់​លោក​នោះ​ទេ​»​។

ជា​ចុង​ក្រោយ លោក រតន វិ​សិទ្ធ សង្ឃឹមថា នឹង​គ្មាន​បងប្អូន​ណា​ចា​.​ញ់​បោ​.​ក​ជន​ដែល​បាន​ធ្វើការ Hack តេ​ឡេ​ក្រាម​របស់​លោក​នោះ​ឡើយ ដោយ​លោក​អំពាវ​ហើយ​អំពាវនាវ​ទៀត សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ដូច​ជា​ប្រការ​ខាងលើ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​នេះ លោក​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ដូច្នេះ​លោក​ពុំ​បាន​ប្រើប្រាស់​លេខ​នៅ​ខ្មែរ​នោះ​ឡើយ ហើយ​ចំពោះ​រឿងរ៉ាវ​មួយ​នេះ លោក​ក៏​ហួសចិត្ត​ចំពោះ​រឿង​នេះ​ដែរ ហើយ​ក៏​មិន​ទទួលខុសត្រូវ​ឡើយ ប្រសិនបើ​បងប្អូន​បាន​ចា​.​ញ់​បោ​.​ក​ជន​រូប​នេះ​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ