ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកនយោបាយប្រឆាំង​ម្នាក់ទៀត ចូលរួម​នយោបាយ​ជាមួយគណបក្ស​ប្រជាជនកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣ ខែមករានេះថា « ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ឡុង គឹមឃន ( ឈ្មោះហៅក្រៅ សូ សមយុទ្ធ ) ដែលសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»។

លោក ឡុង គឹមឃន អតីតសមាជិក​គណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ ដោយស្នើសុំសម្តេចតេជោ ចូលរួម​ជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>