ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តរតនគិរីភ្ញៀវ​ទេសចរ​ជាតិថយ​ចុះ​ តែ​ភ្ញៀវ​​​អន្តរ​ជាតិ​​​​កើនឡើង​

3 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​អោយ​ដឹង កាលពី​ល្ងាច​ថ្ងៃទី​១ ​​មករា ​ឆ្នាំ​២០២៤ ​ថា រយៈពេល​៣​ថ្ងៃ​(២៩-៣១) ខែធ្នូ ឆ្នាំ​២០២៣…

ខេត្តរតនគិរី​ ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​អោយ​ដឹង កាលពី​ល្ងាច​ថ្ងៃទី​១ ​​មករា ​ឆ្នាំ​២០២៤ ​ថា រយៈពេល​៣​ថ្ងៃ​(២៩-៣១) ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​ខេត្តរតនគិរីមាន​ភ្ញៀវ​ទេសចរ​ជាតិចំនួន​៨,៣៦៣​នាក់ មានការ​ថយ​ចុះ២.៧៣%​ រី​ឯភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥៧​នាក់ មាន​ការ​កើនឡើង​២.៥១%​ សរុប​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មាន​ចំនួន​៨,៤២០នាក់ មានការ​ថយ​ចុះ២.៥៧% ។

ចំពោះ​មូលហេតុ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​ធ្លាក់​ចុះ​ គឺ​ដោយ​កត្តា​ភ្ញៀវ​ទេសចរ​មាន​ច្រើន​ជម្រើស​ក្នុង​ការ​ដើរ​លេង​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០២៤​ ។ សេវាកម្ម​ស្នាក់​នៅ និង​សេវាកម្ម​ម្ហូប​អា​ហារ ​និង​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ ពុំ​មានការ​តំឡើង​ថ្លៃ​គួរ​អោយ​កត់សំគាល់​នោះ​ឡើយ​ ។ហើយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​មានការ​គ្រប់គ្រង​បរិស្ថាន សណ្តាប់ធ្នាប់​បាន​ល្អ​ប្រសើរ ដោយ​មាន​រៀប​ចំណត​រថយន្ត និង​ម៉ូតូ​យ៉ាង​មាន​របៀបរៀបរយ​ ។

របាយការណ៍​ដដែល​លើក​ឡើង​ថា ពិធី​បុណ្យចូលឆ្នាំ​សកល​២០២៤​នេះ ​សោ​ភ័​ណ​ភាព​ទីប្រជុំជន​និង​ទីក្រុង និង​អនាម័យ​តាម​តំបន់​រមណីយដ្ឋាន​ក្រោម​ការ ​ដឹកនាំ​រៀបចំ​ដោយឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាល​នៃ​គណៈ​ខេត្ត​រតនគីរី​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​សោភ័ណ​ភាព​ទីប្រជុំជន ទីក្រុង និង​តាម​បណ្ដា​ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្តរតនគិរី ដោយ​មានការ​រៀបចំ​ភ្លើង​បំភ្លឺ​ទី​សាធារណៈ តាម​បណ្តា​អង្គភាព​របស់​រដ្ឋ និង​វិស័យ​ឯកជន ដើម្បី​លើក​ស្ទួយ សោភ័ណ​ភាព​ទី​ក្រុង ក្នុង​ការ​ផ្តល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏​ដូច​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​បាន​មក​ទស្សនា​ខេត្តរតនគិរី​ ។

តាម​ការ​សន្និដ្ឋាន​ថា ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​មាន​ភាព​សប្បាយ​រីករាយ និង​សារ​ទរ​ចំពោះ​រដ្ឋបាល​ខេត្តរតនគិរី ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០២៤ ​។ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក្នុង​ខេត្ត​បាន​ជប់លៀង​នៅ​តាម​គេហដ្ឋាន និង​ជុំវិញ​មាត់បឹង​កន្សែង ដើម្បី​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ២០២៤​ ។

ជា​ពិសេស ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ជួបជុំ​គ្នា​នៅ​មាត់បឹង​កន្សែង​ ដើម្បី​អបអរសាទរ រហូត​ដល់​ឆ្លង​ឆ្នាំ​សកល​២០២៣​ឆ្លង​ចូល​ឆ្នាំ​២០២៤​ និង​នៅ​រមណីយដ្ឋាន​បឹង វា​រី​អគ្គិសនី​ស្រុក​អូរ​ជុំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​រៀបចំ​បាញ់​កាំ
ជ្រួ​ច លក្ខណៈ​គ្រួសារ ​ដើម្បី​អបអរសាទរ​និង​ត្រៀម​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​២០២៤​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ