ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជន​ប៉ា​ឡេ​ស្ទី​ន​ដោះ​ខោអាវ​ឱ្យលុតជង្គង់​ ខណៈទាហាន​អ៊ីស្រា​អែ​ល​ថា​ដើម្បី​សន្តិសុខ

7 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​បណ្ដា​បុរស​ប៉ា​ឡេ​ស្ទី​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​បណ្ដា​បុរស​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​គេ​ឲ្យ​ដោះ​សម្លៀក​បំពាក់​ចេញ​អស់​សល់​តែ​ខោ​ក្នុង បិទ​មុខ​និង​ឲ្យ​លុតជង្គង់​ដោយ​មាន​កង​ទាហាន​អ៊ី​ស្រា​អែ​ល​ឈរ​មើល ត្រូវ​បាន​អ៊ី​​ស្រា​អែល​​បកស្រាយ​ថា ពួក​គេ​ជា​យុទ្ធ​ជន​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ដោយ​ការ​ធ្វើ​ដូច្នេះ​គឺដើម្បី​សន្តិសុខ តែ​ក្រុម​ហា​ម៉ាស់​ថា​នោះ​ជា​ការ​ភូត​កុហក​។

កងទ័ព​អ៊ី​ស្រា​អែ​ល​លើក​ហេតុផល​ថា ការ​ធ្វើ​បែប​នេះ​គឺ​ក្នុង​ហេតុផល​សន្តិសុខ​។ បណ្ដា​រូបភាព​ផ្សាយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​បណ្ដា​ទូរទស្សន៍​អី​ុ​ស្រា​អែ​ល​នាំ​ឲ្យ​មានការ​លើកយក​មក​ផ្សាយ​បន្ត​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម​។ ក្នុង​រូបភាព​គេ​ឃើញ​បុរស​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​ដោះ​សម្លៀក​បំពាក់​ចេញ​សល់​តែ​ខោ​ក្នុង ខ្លះ​សល់​អាវ​ក្នុង គេ​ឲ្យ​លុតជង្គង់​តាម​ដង​វិ​ថី​ឬ​លើ​ដីខ្សាច់ ក្រោម​ក្រសែភ្នែក​របស់​កង​ទាហាន​អី​ុ​ស្រា​អែ​ល​។ តាម​បណ្ដាញ​សង្គមមនុស្ស​មួយ​ចំនួន​មាន​ប្រតិកម្ម​ថា វា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ហើយ​មនុស្ស​ខ្លះ​ទៀត​មាន​ប្រតិកម្ម​ថា ក្នុង​រូបភាព​នេះ យើង​ស្គាល់​ដែល​មួយ​ចំនួន​មិនមែន​ជា​សមាជិក​របស់​ហា​ម៉ាស់​ឡើយ​។

អ្នកនាំពាក្យ​កង​ទ​ព័​អី​ុ​ស្រា​អែ​ល​និយាយ​ថា ពួក​អ្នក​ដែល​មិន​បាន​ចូលរួម ក្នុង​សកម្មភាព​ភេរវកម្ម​នឹង​ត្រូវ​ដោះ​លែង​វិញ​។ ចំណែក​ពួក​អ្នកទោស​នឹង​ទទួល​ការ​ឃុំគ្រង​តាម​ច្បាប់​អន្តរជាតិ​។ កាលពី​យប់​ថ្ងៃ​ទី​១០​ធ្នូ​អ្នកនាំពាក្យ​កងទ័ព​អី​ុ​ស្រា​អែ​ល​និយាយ​ថា ក្នុង​ទីតាំង​២​កន្លែង​របស់​ហា​ម៉ាស់ ពួក​យុទ្ធ​ជន​ហា​ម៉ាស់​បាន​សុំ​ចុះចូល​និង​ប្រគល់​អាវុធ​។ ការ​ឲ្យ​ពួក​គេ​ដោះ​សម្លៀក​បំពាក់​ចេញ​ព្រោះ​ខ្លាច​មាន​លាក់​គ្រឿងផ្ទុះ​នៅ​ជាប់​ខ្លួន​។ ការ​លើក​ឡើង​បែប​នេះ​ក្រុម​ហា​ម៉ាស់​បាន​បដិសេធ​ថា​វា​គ្រាន់​ជា​ការ​ភូត​កុហក​របស់​កងទ័ព​អី​ុ​ស្រា​អែ​ល​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ