ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ជា​ច្រើន​ដួង​សម្តែង​ក្តី​រំជួលចិត្ត ក្រោយ​ឮដំណឹង​មរណភាព​តារាចម្រៀង ពេជ្រ រ​ដ្ឋា

4 ខែ មុន
  • ភ្នំពេញ

ដំណឹង​មរណភាព​របស់​តារាចម្រៀង​លោក ពេជ្រ រ​ដ្ឋា បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​ចម្រៀង បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ ធ្លាប់​ត្រូវ​គេ​លើក​សរសើរ​ពី​អត្ត​ចរិត​ស្លូតបូត ជា​ពិសេស​ទឹកដម​សម្លេង​របស់​លោក​ក៏​ធ្លាប់​ទទួល​ការ​សរសើរ​ពី​សំណាក់​សម្តេច​តេ​ជោ

រាជធានី​ភ្នំពេញ ៖ ដំណឹង​មរណភាព​របស់​តារាចម្រៀង​លោក ពេជ្រ រ​ដ្ឋា បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​ចម្រៀង បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ ធ្លាប់​ត្រូវ​គេ​លើក​សរសើរ​ពី​អត្ត​ចរិត​ស្លូតបូត ជា​ពិសេស​ទឹកដម​សម្លេង​របស់​លោក​ក៏​ធ្លាប់​ទទួល​ការ​សរសើរ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ។

នេះ​ពិតជា​ចូលរួម​សោកស្តាយ​ខ្លាំងណាស់​​ចំពោះ​ក្រុម​គ្រួសារ​លោក ពេជ្រ រ​ដ្ឋា ដែល​តារា​មួយ​ដួង​នេះ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​មាន​គោរព​ស្រឡាញ់​ច្រើន​ពី​សំណាក់​មហាជន​បងប្អូន​ទស្ស​និ​ជនតា​មរយៈ​ទេព​កោសល្យ​របស់​លោក ដែល​នា​ពេល​នេះ​តារាចម្រៀង​រូប​នេះ បាន​លាចាក​លោក​គ្មាន​ថ្ងៃ​ត្រឡប់​ត្រឹម​អាយុ​៣០​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ ដែល​ជា​ស្រុក​កំណើត​របស់​លោក​ផ្ទាល់​តែ​ម្ដង​ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​២៧២៨ ស្ថិត​ក្នុងភូមិ​ព្រែក​៣ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

ហើយ​ក្នុង​នាម​ជា​អ្នក​អាជីព​សិល្បៈ​ដូច​គ្នា អ្នកសិល្បៈ​ជា​ច្រើន​ដួង​បាន​ធ្វើការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ម្នាក់​ៗ​សម្តែង​ក្តី​ក្តុកក្តួល និង​រន្ធ​.​ត់​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​បាន​ទទួល​ដំណឹង​ពី​មរណភាព​របស់​តារាចម្រៀង​លោក ពេជ្រ រ​ដ្ឋា នា​ពេល​នេះ ។

តារាចម្រៀង​អ្នក​នាង សុគន្ធ នី​សា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​របស់​ខ្លួន​ថា «​ពុទ្ធោ​អើយ​! បង​ទើបបាន​ជួប​ច្រៀង​ជាមួយ​ប្អូន​លើក​ទី​១ ម្សិលម្ង៉ៃ​នេះ​ទេ ឃើញ​ប្អូនប្រុស​ស្លូតបូត​ណាស់ ខ្លោ​.​ច​ចិត្ត​ណាស់​ប្អូន​អើយ​»​។

អ្នក​នាង​បញ្ជាក់​ថា «​ជី​វិ​.​តមនុស្ស​គ្មាន​អី​ទៀងទាត់​ជាង​ការ​ស្លា​.​ប់​នោះ​ឡើយ មួយ​ថ្ងៃ​ជួប មួយ​ថ្ងៃ​បែក មួយ​ថ្ងៃ​សើច មួយ​ថ្ងៃ​ទៀត​ក៏​យំ សូម​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ប្អូនប្រុស ពេជ្រ រ​ដ្ឋា តារាចម្រៀង​ប្រចាំ​ផលិតកម្ម Town Production ដែល​បាន​ទទួលមរណភាព​កាលពី​ពាក់កណ្តាល​យប់មិញ​នេះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផង សូម​ប្អូន​បាន​ទៅ​កាន់​ទី​ស្ងប់​សុខ (​អស់​វេលា​ថ្ងៃស្អែក )»​។

ចំណែក​តារាចម្រៀង​នាង ចំរើន សុ​ភ័ក្ត្រ ក៏​បាន​បញ្ចេញ​សារ​នៅ​លើ​បណ្តាញ​សង្គម​ដែរ​ថា «​ឱ​! រ​ដ្ឋា ប្អូន​បង​អើយ បង​មិនដឹង​និយាយ​ថា​មិច​ទេ ហេតុ​អ្វី​ទៅ​អូន? ទើប​និយាយ​លេង​ជាមួយ​បង​សោះ ហេតុ​អ្វី​ជី​វិ​.​តមនុស្ស​យើង​ផុយ​ស្រួយ​ម្ល៉េះ? សូម​អោយ​ប្អូន​បាន​ទៅ​កាន់​ទី​ស្ងប់​សុខ បើសិនជា​អាច បង​សូម​អោយ​ប្អូន​មក​នៅ​ជាមួយ​បង​ណា Pich Ratha ប្អូន​បង​»​។

ដោយឡែក​តារាចម្រៀង ចាន់ ឡៃ​វ​ល័​ក្ខ បាន​បង្ហោះ​សារ​ខ្លី​ដែរ​ថា «​អត់​ទេ បង​អើយ​! ខ្ញុំ​ស្ទើរតែ​ស្ទះ​ទ្រូង សូម​បង​បាន​សុខ​បងប្រុស​»​។

តារាចម្រៀង​ស្រី ចែ​ម ស្រី​ល័​ក្ខ បាន​បញ្ចេញ​សារ​តាម​បណ្តាញ​សង្គម​ថា «​បង​អើយ​! មិន​គួរ​ណា​លឿន​បែប​ហ្នឹង​សោះ សឹងតែ​មិន​ជឿ ទើបតែ​ជួប​គ្នា​ប៉ុន្មាន​ថ្ងៃមុន​សោះ រូបថត​ដែល​ថត​ជាមួយ​គ្នា​ថ្ងៃ​ចុង​ក្រោយ​… បង​ទៅ​រហូត​ហើយ Pich Ratha»​។

តារាចម្រៀង​លោក អ៊ុ​ក ណា​រី​ម បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​បន្ទាប់​ពី​បានដឹង​ដំណឹង​នេះ​ពិតជា​រន្ធ​.​ត់ និង​សោកស្តាយ​ណាស់​។ ខ្ញុំបាទ​និង​ភរិយា សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជូន​ដល់​ក្រុម​គ្រួសារ​ប្អូន ពេជ្រ រ​ដ្ឋា ដែល​បាន​បាត់បង់​ដ៏​ធំធេង និង​សង្វេគ​រក​ទីបំផុត​ពុំ​បាន​នេះ​ផង​»​។

តារាចម្រៀង​លោក អ៊ុ​ក ណា​រី​ម បន្ត​ថា «​តាម​ព័ត៌មាន​បឋម ប្អូន​ទទួលមរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​វេលា​ប្រហែល​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៨ ឈាន​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​យប់​ម៉ិ​ញ​នេះ នៅ​ម្តុំ​រង្វង់​មូល​ក្រូច​ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ។ ខ្ញុំ​និង​ភរិយា ពិតជា​រន្ធ​.​ត់​ចិត្ត និង​សោកស្តាយ​រក​អ្វី​មក​ប្រៀប​ពុំ​បាន​ទេ ហើយ​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ប្អូន ពេជ្រ រ​ដ្ឋា សូម​បាន​ទៅ​កាន់​ទីឋាន​ស្ងប់​សុខ សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ »​។

តារាចម្រៀង​នាង ស៊ុន ស្រី​ពេជ្រ ក៏​បាន​បង្ហោះ​សារ​ខ្លី​ដែរ​ថា «​ព្រះ​អើយ​! ប្អូន​អើយ​ប្អូន ទើប​ជួប​គ្នា​ពី​ថ្ងៃ​ទី​២៦​នេះ​សោះ សូម​ប្អូន​ទៅ​អោយ​បាន​សុខ បង​សោកស្តាយ​ប្អូន​ណាស់ មនុស្ស​ល្អ​»​។

តារាចម្រៀង​លោក ពេជ្រ ថា​ណា ក៏​បាន​បញ្ចេញ​សា​រលើ​បណ្តាញ​សង្គម​ថា «​លឿន​ពេក​ហើយ​ប្អូនប្រុស​អើយ ពេជ្រ រ​ដ្ឋា ប្អូន​ស្លូត​ណាស់ បង​ទទួលយក​មិន​បាន​ទេ​ប្អូន សូម​អោយ​ប្អូន​ទៅ​អោយ​បាន​សុខ​ណា ជាតិ​ណា​ៗ​សូមកុំ​អោយ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ណា​ប្អូន​»​។

តារា​សម្តែង និង​ពិ​ធិ​ការិនី​នាង សំ ស្រី​នាថ បាន​បង្ហោះ​សារ​ស្រ​ដៀង​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ថា «​ប្អូនប្រុស​បង​អើយ បង​ទទួលយក​មិន​បាន​ទេ លឿន​ពេក​ហើយរ​ដ្ឋា ប្អូន​មនុស្ស​ល្អ​ណាស់ ស្លូត​ណាស់ តស៊ូ​ណាស់ ហេតុ​អ្វី​ក៏​បែប​នេះ? សូម​ប្អូន​ទៅ​អោយ​បាន​សុខ​ណា​»​។

តារាចម្រៀង​លោក នៅ ស៊ី​នឿ​ន បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក រួច​ភ្ជាប់​ជាមួយ​រូបភាព​តារាចម្រៀង​រូប​នេះ​ថា «​ក្រោក​ឡើង​ឃើញ Facebook គេ​ផុស​ថា ប្អូនប្រុស​គ្រោះថ្នាក់​ចរាចរណ៍​ស្លា​.​ប់​។ បង​ស្លុ​.​ត​ចិត្ត​ណាស់ បង​ទទួលយក​មិន​បាន​មិន​ទេ​ប្អូន វា​លឿន​ពេក​ហើយ ប្អូន​ទើប​ខ​មិន​ថា​នឹក​បង​ប៉ុន្មាន​ម៉ោង​មុន​នេះ​សោះ​។ ប្អូនប្រុស​ដ៏​ល្អរ​បស់បង សូម​វិញ្ញាណក្ខន្ធ​ប្អូន​បាន​ទៅ​កាន់​សុគតិ​ភព​ណា សូម​ចូលរួម​រំលែក​ទុក្ខ​ប្អូនប្រុស Pich Ratha »​។

ចំណែក​តារាចម្រៀង កែវ សៀង​ហៃ ក៏​បាន​បង្ហោះ​សារ​ដែរ​ថា «​លឺដំណឹង​រន្ធ​.​ត់​ណាស់ សល់​តែ​ស្នាមញញឹម តែ​មនុស្ស​ទៅ​បាត់​ហើយ មនុស្ស​ស្លូតបូត​គួរ​អោយ​ស្រលាញ់​រាប់អាន ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​ស​.​ព​ផង ហើយ​សូម​អោយ​វិញ្ញាណក្ខន្ធ​ប្អូនប្រុស​បាន​ទៅ​កាន់​សុគតិភព Pich Ratha »​។

ខណៈ​ពេល​ដែល​ជួប​រឿង​បែប​នេះ ក្រុម​គ្រួសារ​របស់​លោក ពេជ្រ រ​ដ្ឋា ក៏​បាន​បង្ហោះ​សារ​នៅ​ក្នុង​គណនី​ហេ្វ​ស​ប៊ុ​ករប​ស់លោក​ផង​ដែរ ដោយ​បាន​ធ្វើការ​ជម្រាប​អោយ​បងប្អូន​មហាជន​បានដឹង​ថា «​ខ្ញុំបាទ ត្រូវជា​ប្អូនប្រុសរ​បស់បង ពេជ្រ រ​ដ្ឋា សូម​ប្រកាស​ជា​សាធារណៈ ពេល​នេះ​គាត់​បាន​ជួប​គ្រោះថ្នាក់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​បាត់​ហើយ ខ្ញុំ​ពិតជា​ទទួលយក​មិន​បាន​ទេ សូម​អោយ​វិញ្ញាណក្ខន្ធ​បងប្រុស​ទៅ​កាន់​សុ​គិ​តិ​ភព​ផង​ចុះ​។ បើ​បងប្អូន​ទាក់ទង​មក FB ឬ Chat គាត់​មិន​តប សូម​ទាក់ទង​តាម​លេខ​គាត់​ចុះ និង​មាន​បងប្អូន​ខ្ញុំ​ជា​អ្នក​ទទួល​»​។

ក្រោយ​ពេល​ដែល​មានការ​ជម្រាប​ពី​ក្រុម​គ្រួសារ​របស់​តារាចម្រៀង ពេជ្រ រ​ដ្ឋា​រួច​មក ក៏​ឃើញ​មាន​អ្នក​នាង នី​រ័​ត្ន ជា​តារាចម្រៀង បាន​លើក​ឡើង​ថា «​សូម​វិញ្ញាណក្ខន្ធ​ប្អូន​បាន​ទៅ​កាន់​សុ​គិ​តិ​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

ក្នុង​នោះ​ផង​ដែរ អ្នក​នាង សុ​ន ស្រី​ណុ​ន ដែល​ជា​ម្ចាស់​បទ «​សុំ​ទឹក​មួយ​ផ្ដិល​» ក៏​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ​ថា «​លឿន​ពេក​ហើយ​បង ហេតុ​អ្វី​មនុស្ស​ល្អ​បែរជា​ជួប​រឿង​ចឹ​ង0x017d7 ចូលរួម​សោកស្តាយ​ដល់​ក្រុម​គ្រួសារ​គាត់​ផង ច្បាស់​ជា​រន្ធ​.​ត់​ចិត្ត​ហើយ »​។

គួរ​បញ្ជាក់​ផង​ដែ​ថា បើ​តាម​ការ​អោយ​ដឹង​ពី​សាច់ញាតិ​នៃ​ស​.​ព​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ តារាចម្រៀង ពេជ្រ រ​ដ្ឋា បាន​ទៅ​ច្រៀង​អោយ​កម្មវិធី​គេ លុះ​ពេល​ចេញពី​ច្រៀង​វិញ​នៅ​វេលា​យប់​ម៉ោង​១១​និង​៤៨​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​ក៏​បាន​ជួប​គ្រោះថ្នាក់​រហូត​ដល់​បា​.​ត់ប​.​ង់​ជី​វិ​.​ត សូ​ម្បី​តែ​ដង្ហើម​ចុង​ក្រោយ​របស់​តារាចម្រៀង​រូប​នេះ ក៏​ក្រុម​គ្រួសារ​ទៅ​ពុំ​ទាន់​ផង។

គួរ​រំលឹក​ដែរ​ថា តារាចម្រៀង​លោក ពេជ្រ រ​ដ្ឋា បាន​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ​ដំបូង​កាលពី​ឆ្នាំ ២០១៦ ដោយ​លោក​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​តាម​រយៈ​បទ «​បណ្តែត​ក្បូន​លេង​» ដែល​លោក​បាន​ធ្វើការ​បកស្រាយ​ច្រៀង​ឆ្លើយឆ្លង រហូត​ទទួល​បានការ​គាំទ្រ​មក​ដល់​សព្វថ្ងៃ​។ លុះ​មក​ដល់​ឆ្នាំ​២០១៧ លោក​ក៏​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ​ពេញ​មុខ​ពេញមាត់ ដោយ​លោក​ច្រៀង​តាម​កម្មវិធី​គេ​ផ្សេង​ៗ ហើយ​ក៏​ទទួល​បានការ​គាំទ្រ​ជា​ហូរហែ សូ​ម្បី​តែ​អតីត​នាយក​រដ្ឋមន្ត្រី សម្តេច​ត​ជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​សរសើរ​ពី​សម្លេង​របស់​តារាចម្រៀង​រូប​នេះ​ផង​ដែរ​។

គួររំលឹកបន្តថា បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្គាល់​បានប្រាប់​​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ពេជ្រ រ​ដ្ឋា បាន​ត្រឡប់​មក​ពី​ច្រៀង​ក្នុង​កម្មវិធី​ធី​អាពាហ៍ពិពាហ៍​មួយ ហើយ​លោក​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ពោធិ៍សាត់​1E.0443 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ទំនងជា​ចាំង​ភ្លើង​ហ្វា​រថយន្ដ​មក​ពី​ខាង​មុខ ឬ​ក៏​បើក​ក្នុង​ល្បឿន​លឿន​ខ្លាំង មិន​អាច​គ្រប់គ្រង​សភាពការណ៍​បាន ក៏​ជួប​ឧបទ្ទវហេតុ​ដួល​ខ្លួនឯង បណ្ដាល​ឲ្យ​បោ​.​ក​ក្បាល​នឹង​ផ្លូវ​កៅស៊ូ បែកក្បាល​ហូរ​ឈា​.​មរ​ហូត​បា​.​ត់ប​.​ង់​ជីវិត​តែ​ម្ដង​។

គួរ​រំលឹក​ទៀត​ថាស្លុ​.​ត​ចិត្ត​! តារាចម្រៀង ពេជ្រ រ​ដ្ឋា ទទួលមរណភាព​ហើយ ក្រោយ​ពេល​ចេញពី​ច្រៀងអត្ថ​ដោយ ៖ សុខ វាសនា និង​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ